តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលភាគច្រើនជាយុវជនកំពុងចូលរួមក្នុងវេទិកាអចិន្ត្រៃយ៍អង្គការសហប្រជាជាតិ ស្ដីពីបញ្ហាជនជាតិដើម (UNPFII) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ មេសា ដល់ថ្ងៃទី ០១ ឧសភា នៅឯទីស្នាក់ការកណ្ដាលរបស់អង្គការសហប្រជាជាតិ ក្នុងបូរីញូវយ៉ក សហរដ្ឋអាមេរិក។ ប្រធានបទនៃវេទិកាជនជាតិដើមនៅឆ្នាំនេះ ពិភាក្សាផ្ដោតទៅលើ «ការធានាសុខភាព និងបញ្ហាជម្លោះរបស់ជនជាតិដើម»។
ក្នុងវេទិកានេះ យុវជនដែលជាតំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម បានលាតត្រដាងអំពីករណីអាជ្ញាធរវៀតណាម ជិះជាន់លើពលរដ្ឋខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ដូចជា ករណីចាប់ផ្សឹកព្រះសង្ឃ និងសកម្មជនសិទ្ធិមនុស្ស ហើយករណីថ្មីបំផុតគឺការផ្ដន្ទាទោសពលរដ្ឋខ្មែរក្រោម លោកស្រី ថាច់ ធី វ៉ារី នៅស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង ឱ្យជាប់ពន្ធនាគារ ៣ ឆ្នាំ ៦ ខែ ពីបទ «កេងចំណេញលើសិទ្ធិ និងលទ្ធិប្រជាធិបតេយ្យ»។
ដើម្បីជ្រាបកាន់តែច្បាស់អំពីបញ្ហានេះ សូមលោកអ្នកនាង ទស្សនាបទសម្ភាសន៍របស់លោក យ៉ង ចាន់តារា ជាមួយព្រះភិក្ខុ សឺង យ៉ឹង រតនា ប្រធានគណៈកម្មការព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម។ បទសម្ភាសន៍មានខ្លឹមសារទាំងស្រុង ដូចតទៅ៖








