ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំ២០២៦ ត្រូវបានលុបចោល ក្រោយព្រះមហាក្សត្រទ្រង់ប្រឈួនកំពុងសម្រាកព្យាបាលនៅប៉េកាំង ប្រទេសចិន។ រដ្ឋាភិបាលមិនទាន់ចេញសេចក្តីប្រកាសផ្លូវការនៅឡើយ តែព័ត៌មាននេះ ត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាល ហ្វ្រែសញូវ (Fresh News)។
តំណាងខ្មែរក្រោមស្នើឱ្យបារាំងពិនិត្យឡើងវិញពីច្បាប់ដែលបារាំងផ្ទេរទឹកដីកម្ពុជាក្រោមទៅឱ្យវៀតណាមគ្រប់គ្រងបន្ត
អ្នកច្បាប់លើកឡើងថា នៅមុនពេលអនុម័តច្បាប់ឆ្នាំ ១៩៤៩ នោះបារាំងមិនបានសួរយោបល់របស់ប្រជាពលរដ្ឋខ្មែរក្រោម ដែលជាម្ចាស់ទឹកដី និងនៅមិនមានច្បាស់លាស់ជាច្រើនខាងផ្លូវច្បាប់។






