
អ្នកឃ្លាំមើលសង្គម អះអាងថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បរាជ័យទាំងស្រុង ចំពោះវិធានការលុបបំបាត់នូវមជ្ឈមណ្ឌលឆបោកតាមអនឡាញឱ្យអស់ត្រឹមខែមេសា ដោយសារពុំបានចាត់វិធានការឲ្យដល់ឬសគលទៅលើមេក្លោង ដែលនៅពីក្រោយបទល្មើសឆបោកអនឡាញ។ ការលើកឡើងនេះ បើទោះជាបីជាក្រសួងមហាផ្ទៃកម្ពុជា សហការជាមួយស្ថានទូតចិន បន្តបណ្តេញជនជាតិចិនពាក់ព័ន្ធនឹងករណីឆបោកតាមអនឡាញ ចេញពីប្រទេសកម្ពុជាជាបន្តបន្ទាប់ក្តី។






