
ប្រពន្ធអនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ទទូចឲ្យតុលាការ និងរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដោះលែងប្ដីវិញ ខណៈតុលាការនៅបន្តឃុំខ្លួនលោក ថាច់ សេដ្ឋា បើទោះបីលោកបានអនុវត្តទោសគ្រប់ចំនួន តាំងពីថ្ងៃទី២០ ខែមេសា មកម្ល៉េះ។ សង្គមស៊ីវិលចាត់ទុកការបន្តឃុំខ្លួនលើសថ្ងៃដោយគ្មានការបញ្ជាក់មូលហេតុនេះ ជារឿងខុសច្បាប់។






