លោក ជុន ច័ន្ទបុត្រ និងអ្នកស្រី មូរ សុខហួរ ប្រាប់ពីស្ថានភាពកម្ពុជា ទៅសមាជិកសភាសហភាពអឺរ៉ុប

    លោក ជុន ច័ន្ទបុត្រ នាយក​ប្រតិបត្តិ​នៃ​ទូរទស្សន៍​អាស៊ីសេរី​ និងអ្នកស្រី មូរ សុខហួរ ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ KMD បាន​ជួប​ពិភាក្សា​ជា​មួយ​តំណាង​សភា​អឺរ៉ុប​ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន ដើម្បី​រាយការណ៍​ពី​ស្ថានការណ៍​នយោបាយ​ សិទ្ធិមនុស្ស សេរីភាព​សារព័ត៌មាន​ បញ្ហា​ឧក្រិដ្ឋកម្ម​អនឡាញ ឬ Cyberscam និង​ការ​រីក​ធំ​ឡើង​នៃ​ប្រព័ន្ធ​ឧក្រិដ្ឋ​កម្ម​ឌីជីថល​ ដែល​កំពុង​បង្ក​ការព្រួយបារម្ភ​កាន់​តែ​ខ្លាំង​ឡើង​ដល់​សហគមន៍​អន្តរជាតិ​។

    ក្នុងបេសកកម្មនេះ លោក ជុន ច័ន្ទបុត្រ បាន​ជួប​ជា​មួយ​សមាជិក​សភា​សហភាព​អឺរ៉ុប និង​មន្ត្រី​ជាន់​ខ្ពស់​នៅ​ទីក្រុង​ប្រ៊ុចសែល​ ប្រទេស​បែលហ្ស៊ិក​ កាល​ពី​ថ្ងៃទី ១១ និង ១២ ខែ​ឧសភា​។

    លោក ជុន ច័ន្ទបុត្រ បាន​ឲ្យដឹងថា មន្ត្រី និង​សមាជិក​សភា​អឺរ៉ុប​ជាច្រើន​ បាន​បង្ហាញ​ការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ មិន​ត្រឹម​តែ​អំពី​បញ្ហា​សិទ្ធិមនុស្ស​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​មើល​ឃើញ​ថា បញ្ហា​នៅ​កម្ពុជា​ កំពុង​វិវត្ត​ទៅ​ជា​បញ្ហា​សន្តិសុខ​តំបន់​ បញ្ហា​លាង​លុយ​កខ្វក់​ ឧក្រិដ្ឋកម្ម​ឆ្លងដែន​ និង​សន្តិសុខ​ហិរញ្ញវត្ថុ​អន្តរជាតិ​ផង​ដែរ៕

    ទុក​ឱ្យ​ឆ្លើយ​តប​មួយ

    សូមបញ្ចូលមតិយោបល់របស់អ្នក!
    សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ