ស្លាក: សហភាពអឺរ៉ុប

សហភាព​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​លើក​ដំបូង​លើ​បុគ្គល និង​ក្រុមហ៊ុន​នៅ​កម្ពុជា​ពាក់ព័ន្ធ​មជ្ឈមណ្ឌល​ឆបោក​អនឡាញ

0
អ្នកឃ្លាំមើល​លើកឡើង​ថា ចំណាត់ការ​ដាក់ទណ្ឌកម្ម​ចុងក្រោយ​របស់​សហភាព​អឺរ៉ុប (EU) ឆ្លុះបញ្ចាំង​ពី​ការ​មិន​ពេញចិត្ត​ចំពោះ​ប្រសិទ្ធភាព​នៃ​យុទ្ធនាការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​អន​ឡាញ​នៅ​កម្ពុជា ដោយសារតែ​មេខ្លោង​ពិតប្រាកដ អាជ្ញាធរ​មិនបាន​នាំ​យក​មក​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​នៅឡើយ។

លោក ជុន ច័ន្ទបុត្រ និងអ្នកស្រី មូរ សុខហួរ ប្រាប់ពីស្ថានភាពកម្ពុជា ទៅសមាជិកសភាសហភាពអឺរ៉ុប

0
លោក ជុន ច័ន្ទបុត្រ នាយក​ប្រតិបត្តិ​នៃ​ទូរទស្សន៍​អាស៊ីសេរី​ និងអ្នកស្រី មូរ សុខហួរ ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ KMD បាន​ជួប​ពិភាក្សា​ជា​មួយ​តំណាង​សភា​អឺរ៉ុប​ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន ដើម្បី​រាយការណ៍​ពី​ស្ថានការណ៍​នយោបាយ​ សិទ្ធិមនុស្ស សេរីភាព​សារព័ត៌មាន​ បញ្ហា​ឧក្រិដ្ឋកម្ម​អនឡាញ ឬ Cyberscam និង​ការ​រីក​ធំ​ឡើង​នៃ​ប្រព័ន្ធ​ឧក្រិដ្ឋ​កម្ម​ឌីជីថល​ ដែល​កំពុង​បង្ក​ការព្រួយបារម្ភ​កាន់​តែ​ខ្លាំង​ឡើង​ដល់​សហគមន៍​អន្តរជាតិ​។

មេដឹកនាំ​ថៃ​និយាយ​ពី​ការចរចា​សន្តិភាព​ជាមួយ​កម្ពុជា​ក្នុង​វេទិកា UN តែ​យោធា​​បន្ត​ឈ្លានពាន

0
អ្នកឃ្លាំមើល​ថា កា​លើកឡើង​របស់​មេដឹកនាំ​ថៃ មាន​ភាពផ្ទុយ​ស្រឡះ​ពី​ទង្វើ ព្រោះ​ភាគី​ថៃ​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ចំនួន ២​លើក និង​កំពុង​បន្តធ្វើ​សកម្មភាព​កែប្រែ​ភូមិសាស្ត្រ​ក្នុង​ទឹកដី​កម្ពុជា​នៅ​តាម​ព្រំដែន​យ៉ាងសកម្ម។