អ្នកឃ្លាំមើលលើកឡើងថា ចំណាត់ការរដ្ឋាភិបាលត្រកូល ហ៊ុន បង្ក្រាបលើជនបរទេសពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញសព្វថ្ងៃមិនមែនជាការ លុបបំបាត់ឧក្រិដ្ឋកម្មឱ្យចំគោលដៅឡើយ ប៉ុន្តែគឺជាការបំភ័ន្តភ្នែកសហគមន៍អន្តរជាតិ និងជាការការពារ ដល់មេខ្លោងធំៗ ឱ្យបន្តសកម្មភាពរកស៊ីពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនេះ។ ពួកគាត់ព្រមានថា បើរដ្ឋាភិបាលត្រកូល ហ៊ុន នៅតែបន្តឱបក្រសោបការពារមន្ត្រីឧកញ៉ាគ្រាក់ៗ ដែលពាក់ព័ន្ធឧក្រិដ្ឋកម្មនោះសេដ្ឋកិច្ចជាតិនឹងកាន់តែខ្ទេចខ្ទាំ ហើយកេរ្តិ៍ឈ្មោះកម្ពុជានឹងកាន់តែអាប់ឱនលើឆាកអន្តរជាតិបន្ថែមទៀត។
យោធាថៃដណ្ដើមកាន់កាប់ភ្នំ៣២៣ ដោយស្ងាត់ៗ នៅតំបន់ព្រំដែនស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
ទាហានខ្មែរអះអាងថា យោធាថៃបានចូលកាន់កាប់ភ្នំ៣២៣នេះ តាំងពីអំឡុងផ្ទុះសង្គ្រាមតាមព្រំដែនកាលពីចុងឆ្នាំ២០២៥ មកម្ល៉េះ ដោយទាហានថៃបានផ្លោងគ្រាប់កាំភ្លើងធំមិនដល់១០គ្រាប់នោះឡើយ។






