គណៈកម្មាធិការជំនាញនៃសភាអាមេរិក កាលពីថ្ងៃទី ១៩ ឧសភា បានបើកសវនាការស្ដាប់សក្ខីកម្មរបស់អ្នកជំនាញមួយចំនួន ទាក់ទងនឹងរឿងឧក្រិដ្ឋកម្មឆបោកអនឡាញ ដែលក្នុងសក្ខីកម្មនោះ ក៏មាននិយាយពីករណីកម្ពុជាដែរ។ អ្នកជំនាញបានវាយតម្លៃថា កម្ពុជាគឺជាសំបុករបស់ពួកបណ្ដាញឧក្រិដ្ឋជនឆបោក ដែលមានក្រុមអ្នកកាន់អំណាចជាអ្នកកាងការពារពីក្រោយ គេហៅប្រព័ន្ធបែបនេះថា «ស្ថាបត្យកម្មរដ្ឋឆបោក» ឬ «Scam State Architecture»។ ដោយសារមានប្រព័ន្ធបែបនេះ ក្រុមឧក្រិដ្ឋជនអាចធ្វើការឆបោកតាមអ៊ិនធើណិត ជួញដូរ ឬបង្ខំមនុស្សឱ្យធ្វើការងារឆបោក ព្រមទាំងលាងលុយកខ្វក់ ឬបំប្លែងលុយខុសច្បាប់ឱ្យមើលទៅជាលុយស្របច្បាប់ ជាដើម។
អ្នកជំនាញផ្នែកសន្តិសុខឌីជីថល រកឃើញការផ្សាយពាណិជ្ជកម្មការងារឆបោកបន្តកើតមាន ក្នុងប្រទេសកម្ពុជា
ពាណិជ្ជកម្មផ្សព្វផ្សាយទាំងនោះ មានតម្រូវការបុគ្គលិកទៅបម្រើការក្នុងខេត្តចំនួន៤ គឺ ក្រុងប៉ោយប៉ែត ខេត្តព្រះសីហនុ ភ្នំពេញ និងខេត្តប៉ៃលិន។






