គណៈកម្មាធិការជំនាញនៃសភាអាមេរិក កាលពីថ្ងៃទី ១៩ ឧសភា បានបើកសវនាការស្ដាប់សក្ខីកម្មរបស់អ្នកជំនាញមួយចំនួន ទាក់ទងនឹងរឿងឧក្រិដ្ឋកម្មឆបោកអនឡាញ ដែលក្នុងសក្ខីកម្មនោះ ក៏មាននិយាយពីករណីកម្ពុជាដែរ។ អ្នកជំនាញបានវាយតម្លៃថា កម្ពុជាគឺជាសំបុករបស់ពួកបណ្ដាញឧក្រិដ្ឋជនឆបោក ដែលមានក្រុមអ្នកកាន់អំណាចជាអ្នកកាងការពារពីក្រោយ គេហៅប្រព័ន្ធបែបនេះថា «ស្ថាបត្យកម្មរដ្ឋឆបោក» ឬ «Scam State Architecture»។ ដោយសារមានប្រព័ន្ធបែបនេះ ក្រុមឧក្រិដ្ឋជនអាចធ្វើការឆបោកតាមអ៊ិនធើណិត ជួញដូរ ឬបង្ខំមនុស្សឱ្យធ្វើការងារឆបោក ព្រមទាំងលាងលុយកខ្វក់ ឬបំប្លែងលុយខុសច្បាប់ឱ្យមើលទៅជាលុយស្របច្បាប់ ជាដើម។
HRW ទទូចឲ្យរដ្ឋាភិបាលកម្ពុជាឆ្លើយតបទៅបារាំងករណីឃាតកម្មលើលោក លិម គិមយ៉ា
អ្នកឃ្លាំមើលថា រដ្ឋាភិបាលមិនអាចដោះខ្លួនពីការទទួលខុសត្រូវលើអំពើឃាតកម្មសម្លាប់លោក លិម គិមយ៉ា បានទេ ក្រោយពីផ្ទុះប្រតិកម្មទាមទារចម្រុះជាអន្តរជាតិ។






