ប្រមុខការទូតកម្ពុជា-ថៃ ឆ្លៀតពិភាក្សាគ្នារឿងជម្លោះព្រំដែន ក្នុងអំឡុងចូលរួមកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។ ក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរមានគំនិតខ្វែងគ្នាទៅលើការជ្រើសរើសយន្តការដោះស្រាយជម្លោះដែនសមុទ្រក្នុងតំបន់ដែលអះអាងថាត្រួតស៊ីគ្នា បន្ទាប់ពីប្រទេសថៃបានសម្រេចលុបចោលអនុស្សរណៈ នៃការយោគយល់គ្នាឆ្នាំ២០០១ ឬ MOU44 ជាឯកតោភាគី។ ចំណែកវិវាទដែនគោកវិញ ភាគីទាំងពីរបានឯកភាពគ្នាដោះស្រាយជម្លោះ ដោយផ្អែកលើគោលជំហររបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដែលបានចរចាគ្នា ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៨ នៅប្រទេសហ្វីលីពីន កាលពីដើមខែឧសភា។
អ្នកឃ្លាំមើលសង្គម ជំរុញឲ្យ ACU ស៊ើបអង្កេតរកអ្នកនៅពីក្រោយនៃអំពើឆបោករបស់អ្នកស្រី ឡេង ចាន់ណា
ការអះអាងនេះ បន្ទាប់ពីប្រធានក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី អ្នកស្រី ឡេង ចាន់ណា និងបក្ខពួក បានសារភាពថា ពួកគេបានទទួលប្រាក់ចន្លោះពី ៩៣ ទៅ ៩៨លានដុល្លារអាមេរិក ពី«មេ២៥»។







