ប្រមុខការទូតកម្ពុជា-ថៃ ឆ្លៀតពិភាក្សាគ្នារឿងជម្លោះព្រំដែន ក្នុងអំឡុងចូលរួមកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។ ក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរមានគំនិតខ្វែងគ្នាទៅលើការជ្រើសរើសយន្តការដោះស្រាយជម្លោះដែនសមុទ្រក្នុងតំបន់ដែលអះអាងថាត្រួតស៊ីគ្នា បន្ទាប់ពីប្រទេសថៃបានសម្រេចលុបចោលអនុស្សរណៈ នៃការយោគយល់គ្នាឆ្នាំ២០០១ ឬ MOU44 ជាឯកតោភាគី។ ចំណែកវិវាទដែនគោកវិញ ភាគីទាំងពីរបានឯកភាពគ្នាដោះស្រាយជម្លោះ ដោយផ្អែកលើគោលជំហររបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដែលបានចរចាគ្នា ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៨ នៅប្រទេសហ្វីលីពីន កាលពីដើមខែឧសភា។
អ្នកឃ្លាំមើលព្រមានពីការពង្រីកឥទ្ធិពលវៀតណាមលើកម្ពុជា តាមរយៈការផ្ដល់ជំនួយសាងសង់អគារ
ការព្រមាននេះធ្វើឡើងក្រោយពីកម្ពុជា និងវៀតណាម បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការអនុវត្តគម្រោងសាងសង់សាលាមិត្តភាពកម្ពុជា-វៀតណាម លើទឹកដីកម្ពុជា។








