ក្នុងពេលកម្ពុជាកំពុងរួមរឹតដោយឧក្រិដ្ឋកម្ម រងការឈ្លានពានទឹកដីពីថៃ ក្រុមទាហានជួរមុខ និងជនភៀសសឹកគ្មានអាហារហូបចុកព្រមទាំងគ្មានទីជម្រកស្នាក់នៅនោះ ក្រុមកូនចៅមន្ត្រីមានអំណាចបែរជាបង្អួតរថយន្តសេរីទំនើបតម្លៃកប់ពពក បញ្ឈឺចិត្តពលរដ្ឋ និងទាហានជួរមុខទៅវិញ។ អ្នកឃ្លាំមើល និងមន្ត្រីបក្សប្រឆាំងលើកឡើងថា ទ្រព្យសម្បត្តិ និងរថយន្តប្រណិតៗរបស់កូនចៅមន្ត្រីអ្នកមានអំណាចទាំងនោះ គឺបានមកពីអំពើពុករលួយ និងជំនួញទុច្ចរិតនានារបស់ពួកគេ។
អ្នកជំនាញផ្នែកសន្តិសុខឌីជីថល រកឃើញការផ្សាយពាណិជ្ជកម្មការងារឆបោកបន្តកើតមាន ក្នុងប្រទេសកម្ពុជា
ពាណិជ្ជកម្មផ្សព្វផ្សាយទាំងនោះ មានតម្រូវការបុគ្គលិកទៅបម្រើការក្នុងខេត្តចំនួន៤ គឺ ក្រុងប៉ោយប៉ែត ខេត្តព្រះសីហនុ ភ្នំពេញ និងខេត្តប៉ៃលិន។






