ទាហានខ្មែរ និងទាហានថៃ ដែលឈរជើងនៅតំបន់ព្រំដែនមុំបី នៅតែប្រឈមមុខដាក់គ្នារហូតមកដល់ពេលនេះ ដោយសារក្រុមទាហានថៃបានចូលមករាយបន្លាលួស និងដើរល្បាតចូលក្នុងទឹកដីកម្ពុជា ហើយត្រូវទាហានខ្មែរបណ្ដេញឱ្យចេញទៅវិញ។ ជម្លោះពាក្យសម្ដីរបស់កងកម្លាំងនៃប្រទេសទាំងពីរនេះ បានធ្វើឱ្យស្ថានការណ៍នៅតំបន់មុំបី កាន់តែរសើប ដោយភាគីទាំងពីរសុទ្ធតែបានត្រៀមប្រយុទ្ធរៀងៗខ្លួន។
អ្នកវិភាគថា ទោះអាមេរិក និងចិនសម្របសម្រួលបញ្ចប់ជម្លោះ តែអាស្រ័យលើឆន្ទៈនយោបាយកម្ពុជា-ថៃ
ទោះជាយ៉ាងណា អ្នកវិភាគនិយាយថា ដំណោះស្រាយប្រកបដោយចីរភាពនៅតែពឹងផ្អែកលើឆន្ទៈនយោបាយ និងការចរចារបស់ប្រទេសទាំងពីរ។







