ទាហានខ្មែរ និងទាហានថៃ ដែលឈរជើងនៅតំបន់ព្រំដែនមុំបី នៅតែប្រឈមមុខដាក់គ្នារហូតមកដល់ពេលនេះ ដោយសារក្រុមទាហានថៃបានចូលមករាយបន្លាលួស និងដើរល្បាតចូលក្នុងទឹកដីកម្ពុជា ហើយត្រូវទាហានខ្មែរបណ្ដេញឱ្យចេញទៅវិញ។ ជម្លោះពាក្យសម្ដីរបស់កងកម្លាំងនៃប្រទេសទាំងពីរនេះ បានធ្វើឱ្យស្ថានការណ៍នៅតំបន់មុំបី កាន់តែរសើប ដោយភាគីទាំងពីរសុទ្ធតែបានត្រៀមប្រយុទ្ធរៀងៗខ្លួន។
កម្លាំងជាតិស្នើសមាជិកហ្វ្រង់កូហ្វូនីជួយជម្រុញឲ្យរដ្ឋាភិបាលដោះលែងអ្នកទោសនយោបាយ និងផ្សះផ្សារជាតិ
គណបក្សកម្លាំងជាតិបានចេញសេចក្តីថ្លែងការណ៍មួយ ស្នើសុំប្រទេសសមាជិកហ្វ្រង់កូហ្វូនីទាំងអស់ ជាពិសេសប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) និងនាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា លោក ម៉ាក យ៉ូសែប ខានី (Mark Joseph Carney) ជួយជម្រុញឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងអ្នកទោសនយោបាយ និងសម្របសម្រួលឲ្យមានការផ្សះផ្សារជាតិមួយរវាងអ្នកនយោបាយខ្មែរ។ស្របពេលអង្គការហ្វ្រង់កូហ្វូនី ចាប់ផ្តើមបើកកិច្ចប្រជុំក្រោមប្រធានបទ«រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» ដែលមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល...






