យោធាថៃបានបន្តសកម្មភាពសាងសង់សំណង់ និងសកម្មភាពផ្សេងៗនៅក្នុងតំបន់ ដែលយោធាថៃឈ្លានពានដណ្ដើមបានពីកម្ពុជា និងនៅក្នុងតំបន់ដែលភាគីទាំងពីរមិនទាន់ឯកភាពគ្នាកំណត់បង្គោលព្រំដែន ទោះបីជាភាគីកម្ពុជាបានដាក់លិខិតតវ៉ាជាច្រើនលើកក៏ដោយ។ ផ្ទុយពីការតវ៉ារបស់ភាគីកម្ពុជា ភាគីថៃបានអះអាងដូចមុនថា សកម្មភាពរបស់យោធាថៃគឺធ្វើឡើងនៅក្នុងទឹកដីថៃ។ អ្នកឃ្លាំមើលចាត់ទុកការតវ៉ារបស់កម្ពុជា និងថៃនេះថាជាអាយ៉ៃឆ្លើយឆ្លងគ្នា ដើម្បីទិញពេល និងលួងចិត្តពលរដ្ឋ។
អាមេរិកប្រកាសចាត់វិធានការប្រឆាំងនឹងបុគ្គលណាធ្វើប្រតិបត្តិការឆបោកពលរដ្ឋអាមេរិក
លោក ដូណាល់ ត្រាំ បានប្រកាសឱ្យអនុវត្តបទបញ្ជាថ្មី ដោយបញ្ជាឱ្យប្រើប្រាស់គ្រប់មធ្យោបាយដែលសហរដ្ឋអាមេរិកមាន ដើម្បីពង្រីកការប្រយុទ្ធប្រឆាំងនឹងអំពើឆបោកតាមអនឡាញ និងគម្រោងកេងប្រវ័ញ្ចដែលផ្ដោតលើពលរដ្ឋអាមេរិក។







