ក្រុមជនរងគ្រោះនៃក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) របស់លោក ហ៊ុន តូ ប្រមាណ ១រយនាក់បន្តប្រមូលផ្ដុំគ្នាតវ៉ាសាជាថ្មីនៅខាងមុខធនាគារជាតិ ដើម្បីស្រែកទាមទារលុយរបស់ខ្លួនដែលបានបាត់បង់។ ក្រុមអ្នកតវ៉ាខកចិត្ត និងរិះគន់រដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល ហ៊ុន រួមទាំងស្ថាប័នពាក់ព័ន្ធថា គ្មានឆន្ទៈអនុវត្តច្បាប់លើអ្នកដែលបានប្លន់លុយពួកគាត់ និងទុកឱ្យជនរងគ្រោះបន្តរស់នៅក្នុងស្ថានភាពវេទនា។
អាមេរិកដាក់ទណ្ឌកម្មអ្នកជំនួញខ្មែរដើមកំណើតចិនម្នាក់ទៀតពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកអនឡាញ
អាមេរិកបញ្ជាក់ថា លោក ចាវ ហួយ បានជួលអគារពីមេខ្លោង ចេន ហ្ស៊ី (Chen Zhi) និងបានបង្កើតមជ្ឈមណ្ឌលឆបោកដោយខ្លួនឯងជាច្រើនទៀតនៅកម្ពុជា ដើម្បីប្រតិបត្តិការឆបោកលុយពីពលរដ្ឋអាមេរិក និងពលរដ្ឋតំបន់អឺរ៉ុប។






