តុលាការអាមេរិកសម្រេចដោះលែងព្រះអង្គ ប៊ុត ប៊ុនតិញ ឱ្យនៅក្រៅឃុំ

0
18
​ព្រះតេជព្រះគុណ​ ប៊ុត ប៊ុនតិញ ស្ថាបនិកវត្តភ្នំសេរី នៅសហរដ្ឋអាមេរិក ពេលផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី​ នាពេលកន្លងទៅ។ Photo RFA Courtesy
​ព្រះតេជព្រះគុណ​ ប៊ុត ប៊ុនតិញ ស្ថាបនិកវត្តភ្នំសេរី នៅសហរដ្ឋអាមេរិក ពេលផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី​ នាពេលកន្លងទៅ។ Photo RFA Courtesy

គិតត្រឹមល្ងាចថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ត្រូវនឹងព្រឹកថ្ងៃទី២១​ វិច្ឆិកា (ម៉ោងនៅកម្ពុជា) តុលាការអាមេរិកបានសម្រេចអនុញ្ញាតឱ្យព្រះតេជគុណ ប៊ុត ប៊ុនតិញ នៅក្រៅឃុំ។

មេធាវីរបស់ព្រះអង្គបានរៀបចំ និងដាក់ឯកសារចាំបាច់រួចរាល់ហើយ។ បច្ចុប្បន្ន នៅរង់ចាំតែអាជ្ញាធរអន្តោប្រវេសន៍អាមេរិក (ICE) ដំណើរការនីតិវិធីដោះលែងប៉ុណ្ណោះ។

ទោះជាយ៉ាងណា ដោយសារពេលនេះជាល្ងាចថ្ងៃសុក្រ ហើយថ្ងៃស្អែកជាថ្ងៃចុងសប្តាហ៍ ព្រះអង្គអាចនឹងមិនត្រូវបានដោះលែងរហូតដល់ថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា។

ក្រុមការងារដែលកំពុងស្ថិតនៅរដ្ឋល្វីស៊ីយ៉ាណា គ្រោងនឹងទៅសួរសុខទុក្ខព្រះអង្គនៅមណ្ឌលឃុំឃាំងនៅថ្ងៃស្អែក។

ទូរទស្សន៍អាស៊ីសេរី (TFA) នឹងបន្តតាមដានករណីនេះយ៉ាងយកចិត្តទុកដាក់ និងជម្រាបជូនព័ត៌មានថ្មីៗនៅពេលមានការវិវត្តបន្ថែម។

ទស្សនាវីដេអូលម្អិតលើយូធូប

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ