យោធាថៃបានបញ្ជូនទ័ពថ្មើរជើង ទៅកាន់តំបន់ប្រាសាទតាក្របី ជាបន្តបន្ទាប់ ដើម្បីពង្រឹងសន្តិសុខ និងសាងសង់សំណង់ សម្រាប់ត្រៀមរៀបចំកម្មវិធីរត់ថ្មើរជើងរម្លឹកដល់ទាហានថៃ ដែលបានពលី ដែលកងទ័ពភូមិភាគទី២របស់ថៃ គ្រោងនឹងធ្វើឡើងនៅចុងឆ្នាំ២០២៦នេះ។ អ្នកឃ្លាំមើលលើកឡើងថា យោធាថៃកំពុងប្រើប្រាស់អំណាចយោធា ដើម្បីពង្រីកភាពជាម្ចាស់នៅក្នុងទឹកដីកម្ពុជា ដែលយោធាថៃបានឈ្លានពានយក។
យោធាថៃសាងសង់រូបសំណាក និងត្រៀមរៀបចំពិធីនៅប្រាសាទតាក្របី ដើម្បីបន្លំព្រឹត្តិការឈ្លានពានមកលើកម្ពុជា
ក្នុងនោះ យោធាថៃបានឃោសនាឱ្យពលរដ្ឋថៃចូលរួមកម្មវិធីរត់ប្រណាំងនៅតំបន់ប្រាសាទតាក្របី ដើម្បីអូសទាញអ្នកទស្សនា និងប្រមូលមូលនិធិអភិវឌ្ឍក្នុងតំបន់ប្រាសាទបុរាណខ្មែរមួយនេះ។






