យោធាថៃបានបញ្ជូនទ័ពថ្មើរជើង ទៅកាន់តំបន់ប្រាសាទតាក្របី ជាបន្តបន្ទាប់ ដើម្បីពង្រឹងសន្តិសុខ និងសាងសង់សំណង់ សម្រាប់ត្រៀមរៀបចំកម្មវិធីរត់ថ្មើរជើងរម្លឹកដល់ទាហានថៃ ដែលបានពលី ដែលកងទ័ពភូមិភាគទី២របស់ថៃ គ្រោងនឹងធ្វើឡើងនៅចុងឆ្នាំ២០២៦នេះ។ អ្នកឃ្លាំមើលលើកឡើងថា យោធាថៃកំពុងប្រើប្រាស់អំណាចយោធា ដើម្បីពង្រីកភាពជាម្ចាស់នៅក្នុងទឹកដីកម្ពុជា ដែលយោធាថៃបានឈ្លានពានយក។
អ្នកឃ្លាំមើលជំរុញឱ្យរដ្ឋដោះស្រាយដីធ្លីទូទាំងប្រទេសជៀសវាងដោះម្នាក់ និងឃោសនានយោបាយ
ការលើឡើងនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាងថា ជម្លោះដីធ្លី រវាងលោកស្រី សែម សុខគា និងអាជ្ញាធរខេត្តពោធិ៍សាត់ នៅតំបន់អន្ទង់អាំង បានដោះស្រាយរួចហើយ។








