កងទ័ពភូមិភាគទី២របស់ថៃ បានប្រាប់កងទ័ពយោធភូមិភាគទី៤របស់កម្ពុជា នៅក្នុងកិច្ចប្រជុំ RBC ឱ្យដកកម្លាំងទ័ពនៅតាមព្រំដែនក្បែរតំបន់បន្លាលួស ដែលយោធាថៃបានដាក់ពង្រាយនៅតាមខ្សែបន្ទាត់ព្រំដែនក្នុងទឹកដីកម្ពុជា។ យោធាថៃអះអាងថា ការតម្រូវឱ្យកម្ពុជាដកកម្លាំងទ័ពពីតំបន់ព្រំដែននេះ គឺដើម្បីបង្ការកុំឱ្យមានការប៉ះទង្គិចគ្នារវាងភាគីទាំងពីរសាជាថ្មី។ អ្នកឃ្លាំមើលលើកឡើងថា កម្ពុជានឹងប្រឈមការបាត់បង់ទឹកដីតាមព្រំដែនជាអចិន្ត្រៃយ៍ ប្រសិនបើកម្ពុជាធ្វើតាមបញ្ជារបស់យោធាថៃ។
មេដឹកនាំថៃនិយាយពីការចរចាសន្តិភាពជាមួយកម្ពុជាក្នុងវេទិកា UN តែយោធាបន្តឈ្លានពាន
អ្នកឃ្លាំមើលថា កាលើកឡើងរបស់មេដឹកនាំថៃ មានភាពផ្ទុយស្រឡះពីទង្វើ ព្រោះភាគីថៃបានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ចំនួន ២លើក និងកំពុងបន្តធ្វើសកម្មភាពកែប្រែភូមិសាស្ត្រក្នុងទឹកដីកម្ពុជានៅតាមព្រំដែនយ៉ាងសកម្ម។






