កងទ័ពភូមិភាគទី២ថៃ ប្រាប់កម្ពុជាឱ្យដកទ័ពចេញពីទីតាំងនៅជិតបន្លាលួស នៅក្នុងកិច្ចប្រជុំ RBC

    0
    14

    កងទ័ពភូមិភាគទី២របស់ថៃ បានប្រាប់កងទ័ពយោធភូមិភាគទី៤របស់កម្ពុជា នៅក្នុងកិច្ចប្រជុំ RBC ឱ្យដកកម្លាំងទ័ពនៅតាមព្រំដែនក្បែរតំបន់បន្លាលួស ដែលយោធាថៃបានដាក់ពង្រាយនៅតាមខ្សែបន្ទាត់ព្រំដែនក្នុងទឹកដីកម្ពុជា។ យោធាថៃអះអាងថា ការតម្រូវឱ្យកម្ពុជាដកកម្លាំងទ័ពពីតំបន់ព្រំដែននេះ គឺដើម្បីបង្ការកុំឱ្យមានការប៉ះទង្គិចគ្នារវាងភាគីទាំងពីរសាជាថ្មី។ អ្នកឃ្លាំមើលលើកឡើងថា កម្ពុជានឹងប្រឈមការបាត់បង់ទឹកដីតាមព្រំដែនជាអចិន្ត្រៃយ៍ ប្រសិនបើកម្ពុជាធ្វើតាមបញ្ជារបស់យោធាថៃ។

    ទុក​ឱ្យ​ឆ្លើយ​តប​មួយ

    សូមបញ្ចូលមតិយោបល់របស់អ្នក!
    សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ