ប្រមុខស្ថាប័នអធិបតេយ្យជាតិ ព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន លើកឡើងថា កម្ពុជាបាត់បង់បូរណភាពទឹកដី ដោយសារលោក ហ៊ុន សែន ផ្អែកលើទំនាក់ទំនង «បងប្អូនធម៌» ជាមួយបរទេស និងប្រើប្រាស់ថវិកាជាតិ ដើម្បីពង្រឹងកម្លាំងការពារអំណាចត្រកូល ជាជាងការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ។ លោកអះអាងទៀតថា ជម្លោះប្រដាប់អាវុធកាលពីឆ្នាំ២០០៨ ក៏ជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍អាជីវកម្មផ្ទាល់ខ្លួនរបស់មេដឹកនាំកម្ពុជា ដែលធ្វើឱ្យយុទ្ធជន និងប្រជាពលរដ្ឋខ្មែរត្រូវបាត់បង់ជីវិតដោយអយុត្តិធម៌។
មន្ត្រីសង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលបើកលំហសិទ្ធិសេរីភាពពលរដ្ឋ និងបញ្ឈប់ធ្វើទុក្ខបុកម្នេញសង្គមស៊ីវិល
ការជំរុញនេះធ្វើឡើង បន្ទាប់ពីគណៈកម្មាធិការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិចេញគោលការណ៍ណែនាំថ្មី ស្ដីពីសេរីភាពក្នុងការបង្កើតសមាគម និងព្រមានប្រឆាំងនឹងការប្រើប្រាស់ច្បាប់ដើម្បីបំបិទសំឡេងសង្គមស៊ីវិល អ្នកនយោបាយ និងសកម្មជនសិទ្ធិមនុស្ស។






