ប្រមុខស្ថាប័នអធិបតេយ្យជាតិ ព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន លើកឡើងថា កម្ពុជាបាត់បង់បូរណភាពទឹកដី ដោយសារលោក ហ៊ុន សែន ផ្អែកលើទំនាក់ទំនង «បងប្អូនធម៌» ជាមួយបរទេស និងប្រើប្រាស់ថវិកាជាតិ ដើម្បីពង្រឹងកម្លាំងការពារអំណាចត្រកូល ជាជាងការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ។ លោកអះអាងទៀតថា ជម្លោះប្រដាប់អាវុធកាលពីឆ្នាំ២០០៨ ក៏ជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍អាជីវកម្មផ្ទាល់ខ្លួនរបស់មេដឹកនាំកម្ពុជា ដែលធ្វើឱ្យយុទ្ធជន និងប្រជាពលរដ្ឋខ្មែរត្រូវបាត់បង់ជីវិតដោយអយុត្តិធម៌។
មេដឹកនាំថៃនិយាយពីការចរចាសន្តិភាពជាមួយកម្ពុជាក្នុងវេទិកា UN តែយោធាបន្តឈ្លានពាន
អ្នកឃ្លាំមើលថា កាលើកឡើងរបស់មេដឹកនាំថៃ មានភាពផ្ទុយស្រឡះពីទង្វើ ព្រោះភាគីថៃបានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ចំនួន ២លើក និងកំពុងបន្តធ្វើសកម្មភាពកែប្រែភូមិសាស្ត្រក្នុងទឹកដីកម្ពុជានៅតាមព្រំដែនយ៉ាងសកម្ម។






