ថ្នាក់ដឹកនាំគណបក្សកម្លាំងបានធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃទី០៦តុលា ស្ដីពីប្រាក់ឈ្នួលកម្មករក្នុងវិស័យកាត់ដេរ ខណៈក្រុមកម្មករបន្តត្អួញត្អែរពីជីវភាពខ្វះខាត បន្ទាប់ពីរដ្ឋាភិបាលសម្រេចដំឡើងប្រាក់ឈ្នួលចំនួន ២១២ដុល្លារ នៅក្នុងឆ្នាំ២០២៧។ គណបក្សកម្លាំងជាតិបានលើកឡើងថា រដ្ឋាភិបាលអាចមានលទ្ធភាពដំឡើងប្រាក់ឈ្នួលឲ្យកម្មករអាចរស់នៅសមរម ប្រសិនបើលុបបំបាត់អំពើពុករលួយ ជាពិសេស គឺស្ដារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស ដើម្បីអាចនាំទំនិញទៅលក់នៅសហគមអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក ដោយរួចពន្ធវិញ៕
តំណាងខ្មែរក្រោមស្នើឱ្យបារាំងពិនិត្យឡើងវិញពីច្បាប់ដែលបារាំងផ្ទេរទឹកដីកម្ពុជាក្រោមទៅឱ្យវៀតណាមគ្រប់គ្រងបន្ត
អ្នកច្បាប់លើកឡើងថា នៅមុនពេលអនុម័តច្បាប់ឆ្នាំ ១៩៤៩ នោះបារាំងមិនបានសួរយោបល់របស់ប្រជាពលរដ្ឋខ្មែរក្រោម ដែលជាម្ចាស់ទឹកដី និងនៅមិនមានច្បាស់លាស់ជាច្រើនខាងផ្លូវច្បាប់។






