ថៃបន្តសាងសង់របងព្រំដែននៅស្រុកកំរៀង ខេត្តបាត់ដំបង និងត្រៀមកៀរគរពលរដ្ឋមករស់នៅតាមខ្សែបន្ទាត់ព្រំដែន
ទន្ទឹមគ្នានេះ យោធាថៃបានប្រកាសពីគម្រោងចែកដីឱ្យប្រជាពលរដ្ឋរបស់ខ្លួន មករស់នៅតំបន់ព្រំដែនក្នុងខេត្តចំនួន៥ ដែលស្ថិតនៅជាប់ព្រំដែនកម្ពុជា ដើម្បីកាន់កាប់ជាអចិន្ត្រៃយ៍ ក្នុងទីតាំងមួយចំនួនដែលយោធាថៃបានឈ្លានពានពីកម្ពុជា និងទីតាំងដែលកំពុងមានជម្លោះ។






