ខណៈពលរដ្ឋជាច្រើនកំពុងជួបជុំគ្រួសារ និងអបអរសាទរបុណ្យអុំទូកដោយភាពសប្បាយរីករាយ ក្រុមគ្រួសារអ្នកទោសនយោបាយមួយចំនួន បែរជាប្រឈមនឹងទុក្ខកង្វល់ និងភាពសោកសៅ ដោយសារសាច់ញាតិរបស់ពួកគាត់នៅតែបន្តជាប់ឃុំ និងមិនទទួលបានការលើកលែងទោស ដើម្បីមានឱកាសត្រឡប់មកជួបជុំគ្រួសារវិញក្នុងឱកាសបុណ្យប្រពៃណីជាតិ។ ពួកគាត់អំពាវនាវដល់រដ្ឋាភិបាល និងតុលាការ ឱ្យដោះលែងអ្នកជាប់ឃុំទាំងនោះ ដោយអះអាងថា សាច់ញាតិរបស់ពួកគាត់គ្រាន់តែចង់ការពារធនធានធម្មជាតិ និងប្រទេសជាតិប៉ុណ្ណោះ។
អ្នកវិភាគស្នើឱ្យលោក ហ៊ុន ម៉ាណែត សិក្សាពីផលប៉ះពាល់សេដ្ឋកិច្ចនៃការបិទព្រំដែនជាមួយថៃ
ការលើកឡើងនេះគឺក្រោយពីលោក ហ៊ុន ម៉ាណែត បានអះអាងជាថ្មីថា ទោះបីជាប្រទេសថៃបានបិទព្រំដែនជិតមួយឆ្នាំក៏ដោយ ក៏កម្ពុជាមិនស្លាប់នោះទេ ផ្ទុយទៅវិញ វាធ្វើឱ្យកម្ពុជាកាន់តែរឹងមាំ។






