សកម្មជនបរិស្ថាន និងសហគមន៍ព្រៃឡង់ បានឃាត់រថយន្ត១គ្រឿង និងជនល្មើស ៣នាក់ ដែលកំពុងលើកឈើខុសច្បាប់ត្រៀមដឹកចេញពីតំបន់ព្រៃឡង់ នៅយប់ថ្ងៃទី២៦ កក្កដា។ ពួកគាត់អះអាងថា ជនល្មើសដែលជាម្ចាស់ឈើ និងឡាននោះជាសាច់ញាត្តិរបស់មន្ត្រីបរិស្ថានខេត្តព្រះវិហារ និងទទូចស្នើសុំឲ្យរដ្ឋមន្ត្រីក្រសួងបរិស្ថានលោក អ៊ាង សុផល្លែត ចាត់វិធានការ ចំពោះករណីជួញដូរឈើខុសច្បាប់នេះផ្ទាល់។
អ្នកវិភាគថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី មិនអាចជួយលើមុខមាត់កម្ពុជាបាននោះទេ
ការលើកឡើងនេះ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសដោយមោទនភាពថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ ព្រោះបង្ហាញថា កម្ពុជា មានសុខសន្តិភាព និងសុវត្ថិភាពខ្ពស់។







