ស្ថាបនិកអង្គការចលនាមាតាធម្មជាតិ លោក អាឡិច ហ្គន់សាឡេស ដេវីដសុន (Alejandro Gonzalez Davidson) លើកឡើងថា ការដឹកនាំដែលផ្អែកលើការលើកជើងពីអ្នកអែបអប ការសរសើរហួសការពិត និងការសម្រេចចិត្តខុសយុទ្ធសាស្ត្រ បានរួមចំណែកធ្វើឱ្យកម្ពុជាប្រឈមវិបត្តិការទូត សេដ្ឋកិច្ច និងការវិនិយោគ។
អ្នកវិភាគថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី មិនអាចជួយលើមុខមាត់កម្ពុជាបាននោះទេ
ការលើកឡើងនេះ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសដោយមោទនភាពថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ ព្រោះបង្ហាញថា កម្ពុជា មានសុខសន្តិភាព និងសុវត្ថិភាពខ្ពស់។







