ពលរដ្ឋរស់នៅឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានអះអាងថា យោធាថៃបានលួចរំកិលបង្គោលព្រំដែនលេខ៥៥ ដែលនៅជាប់នឹងមាត់ស្ទឹង ចូលមកក្នុងដីខ្មែរប្រមាណជិត១គីឡូម៉ែត្រ។ ពួកគាត់ថា ការរំកិលបង្គោលព្រំដែនរបស់ភាគីថៃនេះ បានធ្វើឱ្យពួកគាត់ត្រូវបាត់បង់ដីលំនៅឋាន និងដីសម្រាប់បង្កបង្កើនផលមួយចំនួន ដោយសារភាគីថៃបានព័ទ្ធយកទៅ។
សាកសពជនជាតិបង់ក្លាដេសម្នាក់ត្រូវបានបញ្ជូនទៅស្រុកកំណើត ក្រោយរងទារុណកម្មក្នុងមជ្ឈមណ្ឌលឆបោកនៅកម្ពុជា
កាសែតប្រទេសបង់ក្លាដេសរាយការណ៍ថា នៅមុនពេលយុវជនរូបនេះបានស្លាប់ បណ្ដាញឧក្រិដ្ឋជនឆបោកតាមអនឡាញនៅកម្ពុជាបានជំរិតទារប្រាក់ពីក្រុមគ្រួសាររបស់គាត់ ដែលមានជីវភាពក្រីក្រនៅប្រទេសបង់ក្លាដេសអស់ប្រមាណជាង ៧ពាន់ដុល្លារអាមេរិក។








