សកម្មជនសិទ្ធិមនុស្ស និងបរិស្ថានលោក ម៉ា ចិត្រា រួមទាំងសមាជិកបណ្ដាញសហគមន៍ព្រៃឡង់ នៅរសៀលថ្ងៃទី ០៣ ខែសីហា បានចូលជួបមន្ត្រី និងមេធាវីក្រសួងបរិស្ថាន តាមការកោះហៅ។ ការជួបគ្នានេះធ្វើឡើង បន្ទាប់ពីក្រុមសកម្មជន ជំរុញឲ្យរដ្ឋមន្ត្រីក្រសួងបរិស្ថាន ចាត់វិធានការលើមន្ត្រី ដែលបើកដៃឲ្យមានការកាប់បំផ្លាញព្រៃឈើ ក្រោយពីពួកគេចុះល្បាតព្រៃឡង់ ហើយរកឃើញបទល្មើសព្រៃឈើកើតឡើងដោយគ្មានការបង្ក្រាប៕
មេដឹកនាំថៃនិយាយពីការចរចាសន្តិភាពជាមួយកម្ពុជាក្នុងវេទិកា UN តែយោធាបន្តឈ្លានពាន
អ្នកឃ្លាំមើលថា កាលើកឡើងរបស់មេដឹកនាំថៃ មានភាពផ្ទុយស្រឡះពីទង្វើ ព្រោះភាគីថៃបានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ចំនួន ២លើក និងកំពុងបន្តធ្វើសកម្មភាពកែប្រែភូមិសាស្ត្រក្នុងទឹកដីកម្ពុជានៅតាមព្រំដែនយ៉ាងសកម្ម។






