សកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន លោក ម៉ា ចិត្រា និងតំណាងសហគមន៍ការពារព្រៃឈើប្រមាណ ១០ នាក់ នៅរសៀលថ្ងៃទី៣ សីហា បានចូលជួបមន្ត្រីក្រសួងបរិស្ថាន តាមការកោះហៅរបស់ក្រុមមេធាវីតំណាងក្រសួង ជុំវិញការចុះល្បាតព្រៃឡង់ និងការរកឃើញបទល្មើសព្រៃឈើ។ ក្នុងជំនួបនោះ លោក ម៉ា ចិត្រា បានប្រគល់ភស្តុតាងបទល្មើសព្រៃឈើ និងស្នើឱ្យក្រសួងបរិស្ថានបង្ក្រាបបទល្មើសទាំងនោះ ឱ្យមានប្រសិទ្ធភាព៕
HRW ទទូចឲ្យរដ្ឋាភិបាលកម្ពុជាឆ្លើយតបទៅបារាំងករណីឃាតកម្មលើលោក លិម គិមយ៉ា
អ្នកឃ្លាំមើលថា រដ្ឋាភិបាលមិនអាចដោះខ្លួនពីការទទួលខុសត្រូវលើអំពើឃាតកម្មសម្លាប់លោក លិម គិមយ៉ា បានទេ ក្រោយពីផ្ទុះប្រតិកម្មទាមទារចម្រុះជាអន្តរជាតិ។






