ពលរដ្ឋដែលមានបញ្ហាដីធី្លជាមួយក្រុមហ៊ុនចិន ហ្រ្គេតវ័នឌើរ អេហ្គ្រីខលឈ័រ ឌឺវេឡូបមេន (Great Wonder Agriculture development) នៅស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ បាននាំគ្នាឡើងមកសុំដំណោះស្រាយដីធ្លីនៅភ្នំពេញ កាលពីថ្ងៃទី៣១ ខែកក្កដា។ ពួកគាត់បាននាំគ្នាដើរចេញពីវិហារឥស្លាមមួយនៅបឹងកក់ ដើម្បីទៅដាក់ញត្តិនៅវិមានរដ្ឋសភា ប៉ុន្តែត្រូវបានកម្លាំងសន្ដិសុខខណ្ឌ ចេញមកស្ទះផ្លូវឲ្យពួកគាត់បញ្ឈប់ការដើរជាក្បួន និងបង្ខំឲ្យអ្នកតំណាងពួកគាត់ ជិះកង់បីទៅដាក់ញត្តិនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រីវិញ។ តំណាងបានលើកឡើងថា មន្ត្រីប្រចាំការនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ពួកគាត់ជាពលរដ្ឋរស់នៅលើដីរដ្ឋខុសច្បាប់ និងនិយាយបែបសម្លុត ដើម្បីបំភិតបំភ័យពួកគាត់ឲ្យបញ្ឈប់ការតវ៉ា៕
រោងចក្រផលិតគ្រឿងអេឡិចត្រូនិករបស់ជប៉ុននៅក្រុងប៉ោយប៉ែត ប្រកាសបិទទ្វារខែតុលាខាងមុខ
មន្ត្រីសិទ្ធិការងារយល់ថា ក្រសួងការងារ និងរដ្ឋាភិបាលគួរអនុវត្តវិធានការបន្ទាន់ក្នុងការស្វែងរកការងារជូនដល់កម្មករដែលកំពុងប្រឈមការបាត់បង់ការងារ ដើម្បីស្តារស្ថានភាពសេដ្ឋកិច្ចរបស់កម្មករទាំងនោះ។






