ជនភៀសសឹកខ្លះ ពុំសូវសប្បាយចិត្ត ក្នុងថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះទេ ក្រោយពីផ្ទះសម្បែង និងដីធ្លីជាច្រើនរបស់ពួកគាត់ នៅតាមព្រំដែន ត្រូវបានយោធាថៃរំលោភយក និងបំផ្លិចបំផ្លាញចោលអស់។ ពួកគាត់ស្នើឱ្យរដ្ឋាភិបាល គិតគូរជីវភាពជនភៀសសឹកជាអាទិភាព ហើយពន្លឿនការទាមទារទឹកដីដែលបាត់បង់ទាំងនោះ មកឱ្យពលរដ្ឋវិញឱ្យបានឆាប់បំផុត។
អ្នកឃ្លាំមើលថា កិច្ចប្រជុំ UNCLOS លើកទី៣ជាការសាកល្បងឆន្ទៈនយោបាយកម្ពុជា-ថៃ
កម្ពុជា និងថៃកំពុងចូលរួមកិច្ចប្រជុំលើកទី៣ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីពិភាក្សាលើការកំណត់ព្រំដែនសមុទ្រ និងស្វែងរកចំណុចរួមតាមរយៈយន្តការសម្របសម្រួលអន្តរជាតិ។






