ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២ ខែសីហា បានប្រមូលផ្តុំធ្វើបាតុកម្មនៅទីក្រុងសេអ៊ូល ដើម្បីរំលឹកខួប១ឆ្នាំនៃការឈ្លានពានរបស់ថៃមកលើកម្ពុជា និងទាមទារឱ្យរដ្ឋាភិបាលកម្ពុជា ប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ព្រមទាំងស្តារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ។ ក្រុមបាតុករក៏បានដាក់ញត្តិជូនស្ថានទូតបារាំង ដោយស្នើឱ្យរដ្ឋាភិបាលបារាំង ជំរុញរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) ដែលគ្រោងធ្វើនៅទីក្រុងភ្នំពេញ នាខែវិច្ឆិកាខាងមុខ។
រោងចក្រផលិតគ្រឿងអេឡិចត្រូនិករបស់ជប៉ុននៅក្រុងប៉ោយប៉ែត ប្រកាសបិទទ្វារខែតុលាខាងមុខ
មន្ត្រីសិទ្ធិការងារយល់ថា ក្រសួងការងារ និងរដ្ឋាភិបាលគួរអនុវត្តវិធានការបន្ទាន់ក្នុងការស្វែងរកការងារជូនដល់កម្មករដែលកំពុងប្រឈមការបាត់បង់ការងារ ដើម្បីស្តារស្ថានភាពសេដ្ឋកិច្ចរបស់កម្មករទាំងនោះ។






