ទាហាន​ថៃ​បាន​ចាប់​ពលរដ្ឋ​ខ្មែរ ៣នាក់​ចង់​ស្លាប​សេក​វាយ​ដំ​ធ្វើ​ទារុណកម្ម​សួរ​រក​ទីតាំង​យោធា​កម្ពុជា និង​បាន​បាញ់​សម្លាប់​មន្ត្រី​នគរបាល​ម្នាក់​ពេល​ចុះ​ល្បាត​នៅ​តំបន់​រមណីយដ្ឋាន​អូរស្មាច់​ខេត្តឧត្តរមានជ័យ។
អ្នក​ជំនាញ​​សារព័ត៌មាន​​លើក​ឡើង​ថា​​​​ ​​​​​​​​ការ​ដែល​អាជ្ញាធរ​​​ ​​​​​​​​​​​​រឹតត្បិត ​​អ្នក​សារព័ត៌មាន​​​មិន​ឱ្យ​រាយការណ៍ ​​​ឱ្យ​បាន​​​​​​​​​​ទូលំទូលាយ​ ​និង​​​​ឯករាជ្យ​​​​ ​​​​ជុំ​វិញ​​ផល​ប៉ះពាល់​​​​​ ​​​​​​ពី​ការ​​​​​​ផ្ទុះ​​សង្គ្រាម​ឈ្លានពាន​ទឹក​ដី​របស់​​យោធា​ថៃ​​ ​មក​លើ​កម្ពុជា​ ​​ជា​លើក​ទី​២​នេះ​​​​​​​​​​​​​​ ​​​ពុំ​ធ្វើ​ឱ្យ​ចំណេញ​​ដល់​ប្រទេស​ជាតិ​នោះ​ទេ​​​។​
ក្រសួងការពារជាតិ​កម្ពុជា​អះអាង​ថា យោធា​ថៃ​នៅតែ​បន្ត​វាយប្រហារ​ឈ្លានពាន​ចូល​ទឹកដី​កម្ពុជា​ដដែល បើ​ទោះ​បីជា​ភាគី​ទាំងពីរ​ព្រមព្រៀង​បើក​កិច្ចប្រជុំ​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ GBC នៅ​លើ​ទឹកដី​ថៃ​ដើម្បី​បើកផ្លូវ​ឱ្យ​មាន​ជំនួប​រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​ប្រទេស​ទាំងពីរ​នៅ​ថ្ងៃទី​២៧ ធ្នូ ខាងមុខ តាម​ការ​ចង់បាន​របស់​ថៃ​ក៏ដោយ។
យោធា​ថៃ​បាន​ពង្រីក​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​ឈ្លានពាន​ចូល​ទឹកដី​កម្ពុជា​កាន់តែ​ជ្រៅ​ឡើងៗ​នៅ​តាម ទីប្រជុំជន និង​បាញ់​ប្រហារ​មក​លើ​ពលរដ្ឋ​ខ្មែរ បណ្ដាល​ឱ្យ​ស្លាប់ និង​របួស​ជាច្រើន​នាក់។
រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួងការបរទេស​បាន​ស្នើ​ឱ្យ​ជនបរទេស និង​ពលរដ្ឋ​ខ្មែរ​ផ្អាក​ធ្វើដំណើរ​ចូល​មក​ប្រទេស​កម្ពុជា​ដោយ​ឆ្លងកាត់​ប្រទេស​ថៃ​ដើម្បី​បញ្ចៀស​ការ​បំភិតបំភ័យ​របស់​អាជ្ញាធរ​ថៃ។
កិច្ចប្រជុំ​ក្រុម​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) បានចាប់ផ្តើម​នៅ​ម៉ោង​៤​កន្លះ​រសៀល​នេះ នៅ​ច្រក​អន្តរជាតិ​ព្រំ​-​ផាក​កាត ក្នុង​ទឹកដី​ខេត្ត​ច័ន្ទបុរី (Chanthaburi) ប្រទេស​ថៃ​ទល់​នឹង​ខេត្ត​ប៉ៃលិន​របស់​កម្ពុជា។
ពួកគេ​ក៏ ជំរុញ​ឱ្យ​ប្រទេស​ទាំងនេះ​គាំទ្រ​ការស៊ើបអង្កេត​អន្តរជាតិ​ឯករាជ្យ​លើ​ការវាយប្រហារ​របស់​ថៃ​ដែល​បាន​បណ្តាល​ឱ្យ​ពលរដ្ឋ​ខ្មែរ​បាត់បង់​ជីវិត រង​របួស និង​ខូចខាត​ទ្រព្យសម្បត្តិ​ជាច្រើន។
អ្នកឃ្លាំមើល​លើក​ឡើង​ថា ប្រធាន​អាស៊ាន​ប្ដូរ​វេន​ថ្មី​ គឺប្រទេស​ហ្វីលីពីន(Philippines) នឹង​មិន​អាចដោះស្រាយ​បញ្ចប់​សង្គ្រាម​ព្រំដែន​កម្ពុជា និងថៃ បាន​ឡើយ​ ដរាប​ណា​ថៃ នៅ​តែ​ប្រើ​លេស​ការពារ​ខ្លួន​ ខណៈ​យោធា​ថៃ​កំពុង​មាន​ប្រៀប​លើ​សមរភូមិ​ និង​បាន​ចូលឈ្លានពាន​ក្នុង​ទឹក​ដី​កម្ពុជា
យុវជន​ខ្មែរ​បញ្ចប់​ការសិក្សា​ផ្នែក​យោធា​នៅ​សហរដ្ឋអាមេរិក លោក មូន ពេជ្រ បាន​សរសេរ​នៅលើហ្វេសប៊ុក​របស់​លោក នៅ​ល្ងាច ថ្ងៃទី២៣ ខែធ្នូ នេះថា ពេលនេះ ការិយាល័យ​រដ្ឋអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ហៅ​កាត់​ថា ICC បាន​ទទួល​យក​បណ្ដឹង​របស់​ពលរដ្ឋខ្មែរ ជា​ផ្លូវការ​ហើយ។
ពួកគាត់​យល់​ថា កងទ័ព​កម្ពុជា​គួរតែ​បន្ត​ឈរជើង​នៅ​ព្រំដែន ដើម្បី​ទប់ស្កាត់​ការ​ឈ្លានពាន​របស់​យោធា​ថៃ និង​ម្ខាង​ទៀត កម្ពុជា​ត្រូវ​ប្រើប្រាស់​យន្តការ​ច្បាប់​អន្តរជាតិ ដើម្បី​លាតត្រដាង​អំពី​ឧក្រិដ្ឋកម្ម​នៅក្នុង​សង្គ្រាម​របស់​ថៃ​មក​លើ​កម្ពុជា។

កងទ័ព​ខ្លះ​ដាក់​លក់​ផ្ទះ​ដើម្បី​ព្យាបាល​ជំងឺ​ក្រោយ​ពី​រង​ផល​ប៉ះពាល់​ផ្សែង​ពុល​អំឡុង​ពេល​សង្គ្រាម​ជាមួយ​ថៃ

0
ពួកគាត់​ថា ការ​លក់​ផ្ទះ ព្រោះតែ ជីវភាព​ខ្វះខាត​ខ្លាំង គ្មាន​ថវិកា​ចំណាយ​ថ្លៃ​ព្យាបាល ជំងឺ​ការ​ធ្វើដំណើរ និង​ការ​ហូបចុក​ជាដើម ខណៈ​ជំនួយ​ពី​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ក៏​គ្មាន។