កម្ពុជា-វៀតណាមឯកភាពពង្រឹងទំនាក់ទំនងរវាងកងទ័ព និងប្ដេជ្ញាចិត្តពន្លឿនការងារខណ្ឌសីមា ខណៈកម្ពុជា-ថៃកំពុងប្រយុទ្ធគ្នា
0
រដ្ឋាភិបាលកម្ពុជា និងវៀតណាមឯកភាពជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនាក់កងទ័ពនៃប្រទេសទាំងពីរ ក្នុងពេលយោធាកម្ពុជា និងថៃកំពុងតែប្រយុទ្ធគ្នាយ៉ាងក្តៅគគុកអស់រយៈពេល ៩ថ្ងៃមកហើយ។
ក្រសួងការពារជាតិកម្ពុជាថា យោធាថៃពង្រីកការវាយប្រហារមកលើទឹកដីកម្ពុជាកាន់តែខ្លាំងក្លា ដោយបានទម្លាក់គ្រាប់ចូលកាន់តែជ្រៅរហូតដល់ស្រុកស្រីស្នំ ខេត្តសៀមរាប។
យោធាថៃបញ្ជាឱ្យគ្រប់គ្រងការនាំចេញប្រេងឥន្ធនៈគ្រប់ប្រភេទ ដោយខ្លាចមានការលួចនាំចេញបន្តទៅកម្ពុជា
0
យោធាថៃអះអាងថា ការរឹតបន្តឹងការនាំចេញឥន្ធនៈតាមផ្លូវគោកនេះ គឺដើម្បីទប់ស្កាត់ការលួចរត់ពន្ធបន្តចូលទៅកម្ពុជា ដោយប្រើប្រាស់មធ្យោបាយដឹកជញ្ជូនក្នុងប្រទេសឡាវ។
កម្ពុជាឆ្លើយតបទៅភាគីថៃដែលចង់បិទច្រកផ្លូវសមុទ្រកម្ពុជានាំទំនិញចូល ដោយអះអាងថា បានត្រៀមលក្ខណៈរួចរាល់ហើយ នៅចំពោះមុខការវាយប្រហារឈ្លានពានរបស់ថៃមកលើកម្ពុជា។
ក្រសួងការពារជាតិកម្ពុជាអះអាងថា ភាគីថៃតែងផ្សាយបំភាន់ការពិតទៅកាន់អន្តរជាតិ និងបង្កើតព័ត៌មានក្លែងក្លាយគ្រប់រូបភាពចោទប្រកាន់ខ្មែរ ដើម្បីបានលេសប្រើអាវុធវាយប្រហារឈ្លានពានកម្ពុជាកាន់តែខ្លាំង។
សារព័ត៌មានថៃ Khaosod បានរាយការណ៍នៅថ្ងៃទី១៤ ខែធ្នូនេះថា យោធាថៃបានចេញបញ្ជាបន្ទាន់មួយ ឱ្យបិទឈូងសមុទ្រថៃ ដើម្បីស្ទាក់ចាប់ការដឹកជញ្ជូនប្រេង និងសម្ភារៈយោធាចូលកម្ពុជា ហើយបានប្រកាសដាក់ដែនទឹកជុំវិញកំពង់ផែកម្ពុជា ថាជាតំបន់គ្រោះថ្នាក់មានហានិភ័យខ្ពស់។
អ្នកឃ្លាំមើលថា សារនយោបាយលោក ហ៊ុន សែន ដែលធ្លាប់អះអាងថា ភាគីចិនប្ដេជ្ញាជួយ និងការពារដែនអធិបតេយ្យកម្ពុជា គ្រាន់តែជាសារនយោបាយបង្ហាញពីឥទ្ធិពលចិនធ្វើជាបងធំកាងអំណាចឱ្យរដ្ឋាភិបាលត្រកូល ហ៊ុន។
បន្ទាប់ពីប្រទេសថៃរំលាយសភា ប្រជាពលរដ្ឋខ្មែរបារម្ភសង្គ្រាមបន្តយូរទៀត ពីព្រោះអំណាចនៅថៃ ធ្លាក់ទៅលើកណ្ដាប់ដាប់ដៃពួកយោធាដែលនៅតែចិញ្ចឹមចិត្តធ្វើសង្គ្រាមឈ្លានពានទឹកដីកម្ពុជា។
លោក ហ៊ុន ម៉ាណែត សរសេរថា លោកមានមោទនភាព ដែលបានឃើញនូវកម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកាលៈទេសៈដែលកម្ពុជាយើងកំពុងជួបប្រទះនឹងការលំបាកដោយសារការឈ្លានពានពីប្រទេសជិតខាង។
យោធាថៃនៅតែបន្តវាយប្រហារឈ្លានពានទឹកដីកម្ពុជាយ៉ាងកម្រោល និងកាន់តែខ្លាំងក្លា ដោយមិនគោរពបទឈប់បាញ់តាមការអន្តរាគមន៍របស់មេដឹកនាំអាមេរិក និងម៉ាឡេស៊ីនេះទេ។
កងទ័ពខ្លះដាក់លក់ផ្ទះដើម្បីព្យាបាលជំងឺក្រោយពីរងផលប៉ះពាល់ផ្សែងពុលអំឡុងពេលសង្គ្រាមជាមួយថៃ
ពួកគាត់ថា ការលក់ផ្ទះ ព្រោះតែ ជីវភាពខ្វះខាតខ្លាំង គ្មានថវិកាចំណាយថ្លៃព្យាបាល ជំងឺការធ្វើដំណើរ និងការហូបចុកជាដើម ខណៈជំនួយពីរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ក៏គ្មាន។






