ក៏ប៉ុន្តែ ពួកគាត់​ថា ក្រោយ​ឆ្លងកាត់​សមរភូមិ​ប្រយុទ្ធ​ជាង ២០​ថ្ងៃ និង​ហួស​កាលកំណត់​ហើយ​នេះ ពួកគាត់​ត្រូវ​គេ​ទុកចោល​យ៉ាង​កម្សត់​នៅ​តំបន់​ព្រំដែន និង​មិនបាន​ផ្ដល់​ក្របខ័ណ្ឌ​ពេញ​សិទ្ធិ​តាម​ការសន្យា​នោះ​ឡើយ។
គណបក្ស​ក្រៅ​រដ្ឋាភិបាល​និង​អ្នកឃ្លាំមើល​សង្គម បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង អ្នក​ជាប់ឃុំ​មនសិការ​ទាំងអស់ ដើម្បី​បង្ហាញ​ពី​ការផ្សះផ្សា​ជាតិខ្មែរ​ជា​ធ្លុង​មួយ ហើយនឹង​ទទួល​បាន​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ ខណៈ​លោក​ហ៊ុន ម៉ា​ណែ​ត កំពុង​បំពេញបេសកកម្ម​ការទូត​នៅ​ក្រៅ​ប្រទេស។
ភាគី​ថៃ បាន​ចោទ​កម្ពុជា ថា​ប្រឌិត​រឿង ដើម្បី​បង្ខូច​កេរ្តិ៍ឈ្មោះ​ប្រទេស​ថៃ ជុំវិញ​រឿង​វិវាទ​ព្រំដែន​។ ក្រៅ​ពី​នេះ តំណាង​ភាគី​ប្រទេស​ទាំងពីរ ក៏បាន​លើកយក​ករណី​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត មក​និយាយ​ផង​ដែរ។
កម្ពុជា និង​ថៃ​កំពុង​ដើរ​បកអាក្រាត​គ្នា​លើ​ឆាក​អន្តរជាតិ ក្នុង​ជម្លោះព្រំដែន បន្ទាប់ពី​មេដឹកនាំ​កម្ពុជា ប្រាប់​សារព័ត៌មាន​អន្តរជាតិ អំពី​សកម្មភាព​ឈ្លានពាន​របស់​យោធា​ថៃ មក​លើ​កម្ពុជា​។
ការ​លើកឡើង​នេះ ក្រោយពី​យោធា​ថៃ​បាន​ចាប់​អ្នកនេសាទ​ខ្មែរ ចំនួន​៣​នាក់ ដោយ​ចោទ ថា​រំលោភ​ដែនសមុទ្រ របស់​ប្រទេស​ថៃ កាលពី​ថ្ងៃទី​២២ ខែ​កុម្ភៈ។
ប្រភព​បាន​អះអាង​ថា ទាហាន​ខ្មែរ​ដែល​ត្រូវ​ភ្លើង​ឆេះ​ស្លាប់​នោះ គឺ​លោក រៀម ឃឿន ជា​ទាហាន​ប្រចាំការ​នៅ​តំបន់​ប្រាសាទ​តា​​មាន់ធំដែល​បាន​បាត់​ខ្លួន កាលពី​ថ្ងៃទី​២០ ខែ​កុម្ភៈ បន្ទាប់ពី​លោក​បាន​ទទួល​ភារកិច្ច​ឱ្យ​ទៅ​ពន្លត់ភ្លើង​ឆេះ​ព្រៃ នៅ​តំបន់​នោះ។
មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រឆាំង​លើកឡើង​ថា ការ​ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​អ្នក​ទោស​នយោបាយ​ជាច្រើន​ទៀត ឱ្យ​មាន​សេរីភាព​ឡើងវិញ នឹង​ជួយ​ឱ្យ​កម្ពុជា ងាយ​ក្នុង​ការ ស្ដារ​ទំនាក់ទំនង​ការទូត​ល្អ​ប្រសើរ នៅ​លើ​ឆាក​អន្តរជាតិ
ការ​ចេញ​មក​បញ្ជាក់​នេះ ធ្វើឡើង​បន្ទាប់ពី​អ្នកនាំពាក្យ​កងទ័ពជើងគោក​ថៃ បាន​ចោទប្រកាន់​មក​លើ​ជនភៀសសឹក​ខ្មែរ ដែល​មិនអាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាន​ថា ជា​អ្នក​ឈ្លានពាន​ទឹកដី​ថៃ ដោយ​សុំ​ទឹកដី​ថៃ​ជ្រកកោន កាល​ពី​សង្គ្រាម​ខ្មែរក្រហម។
ទាហាន​ថៃ​បើក​ការបាញ់ប្រហារ​មក​លើ​ទីតាំង​យោធា​ខ្មែរ នៅ​តំបន់​ច្រក​អានសេះ ខេត្ត​ព្រះវិហារ នៅ​ព្រឹក​ថ្ងៃទី​២០ កុម្ភៈ បណ្ដាល​ឱ្យ​យោធា​ខ្មែរ ២​នាក់​រង​របួស។ នេះ​បើ​យោង​តាម​ប្រភព​យោធា​ខ្មែរ​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី។
ការ​ថ្លែង​នេះ ធ្វើឡើង​ក្រោយ​ពី​លោក ហ៊ុន ម៉ាណែត បាន​ប្រាប់​សារព័ត៌មាន​រ៉យទ័រ Reuters ថា យោធា​ថៃ នៅតែ​បន្ត​ឈរជើង និង​កាន់កាប់​ជ្រៅ​ចូលក្នុង​ទឹកដី​កម្ពុជា នៅ​តាម​តំបន់​ព្រំដែន​ជាច្រើន​ទីតាំង ទោះបី​មាន​បទ​ឈប់​បាញ់​ក៏ដោយ។

កងទ័ព​ខ្លះ​ដាក់​លក់​ផ្ទះ​ដើម្បី​ព្យាបាល​ជំងឺ​ក្រោយ​ពី​រង​ផល​ប៉ះពាល់​ផ្សែង​ពុល​អំឡុង​ពេល​សង្គ្រាម​ជាមួយ​ថៃ

0
ពួកគាត់​ថា ការ​លក់​ផ្ទះ ព្រោះតែ ជីវភាព​ខ្វះខាត​ខ្លាំង គ្មាន​ថវិកា​ចំណាយ​ថ្លៃ​ព្យាបាល ជំងឺ​ការ​ធ្វើដំណើរ និង​ការ​ហូបចុក​ជាដើម ខណៈ​ជំនួយ​ពី​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ក៏​គ្មាន។