អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណ​លី បាន​លើកឡើង​ថា តាម​រដ្ឋធម្មនុញ្ញ ប្រទេស​ថៃ​នឹង​ត្រូវ​រៀបចំ​ការបោះឆ្នោត​មិន​ឱ្យ​លើស​រយៈពេល​ពី​៤៥-៦០​ថ្ងៃ បន្ទាប់ពី​ព្រះមហាក្សត្រ​ថៃ​បានសម្រេច​នៅ​យប់​ថ្ងៃទី​១១ ខែធ្នូ​នេះ ឱ្យ​រំលាយ​សភា តាម​ការ​ស្នើសុំ​ភ្លាមៗ​របស់​លោក​នាយករដ្ឋមន្ត្រី​លោក អានុទីន
សំណើ​នេះ ធ្វើឡើង​បន្ទាប់​ពី​ពួកគាត់​សង្កេតឃើញ​អំពី​ការ​ចាញ់​ប្រៀប​របស់​កម្ពុជា ចំពោះ​ប្រទេស​ថៃ ទៅ​លើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន អំពី​ជម្លោះ​នៅ​តាម​បណ្ដោយ​ព្រំដែន ដោយសារតែ​ថៃ​មាន​ទីស្នាក់ការ​របស់​សារព័ត៌មាន​អន្តរជាតិ​ច្រើនជាង​កម្ពុជា។
បើ​ទោះជា​កងទ័ព​ថៃ​កំពុង​ឈ្លានពាន​កម្ពុជា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត និង​តុលាការ​កម្ពុជា នៅតែ​បន្ត​ធ្វើទុក្ខបុកម្នេញ​អ្នក​ទោស​នយោបាយ អ្នកទោស​មនសិការ ដោយ​គ្មាន​ការលើកលែង។
យោធា​ថៃ​បាញ់​កាំភ្លើង​ធុន​ធ្ងន់​ចូល​មន្ទីរពេទ្យ​បង្អែក​ស្រុក​សំពៅលូន ខេត្តបាត់ដំបង កាល​ពី​ព្រឹក​ថ្ងៃ​ទី១១ ធ្នូ។ នេះ​បើ​យោង​តាម​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​លោក នេត្រ ភក្រ្តា ចុះ​ផ្សាយ​នៅ​រសៀល​ដដែល។
អ្នកឃ្លាំមើល​ថា កម្ពុជា​ក្រៅពី​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​តាមផ្លូវ​យោធា​គឺ​ត្រូវតែ​ប្ដឹង​ថៃ​ទៅ​តុលាការ​អន្តរជាតិ ពាក់ព័ន្ធ​អំពើ​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ការឈ្លានពាន​ទឹកដី​កម្ពុជា ខណៈ​ដែល​សហគមន៍​អន្តរជាតិ កំពុងតែ​តាមដាន​ជុំវិញ​ការ​ឈ្លានពាន​នេះ។
យោធភូមិភាគ​១ បាន​ឆ្មក់​ចូលចាប់​ខ្លួន​មនុស្ស​ម្នាក់ ដែល​គេ​អះអាង​ថា ជា​អតីត​ភរិយា​របស់​មេភូមិ​ខ្មែរ ឈ្មោះ​លី គឺ​លោកស្រី ថង ឡាត់ នៅ​ឃុំ​គោកស៊ូង ខេត្ត​ស្រះកែវ ដោយ​សង្ស័យ​ថា ជា​ចារកម្ម​យោធា​របស់​កម្ពុជា។
ក្រសួង​ការពារ​ជាតិ​កម្ពុជា​ច្រាន​ចោល​ការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន​ថៃ​ដែល​ចោទ​ប្រកាន់​កម្ពុជា​ថា បាន​ប្រើប្រាស់​ទាហាន​ស៊ីឈ្នួល​បរទេស​មក​ជួយ​បង្ហោះ​ដ្រូន​អត្តឃាត ក្នុង​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ។
នៅ​ថ្ងៃ​ទី១១ ធ្នូ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជា​ចេញ​លិខិត​ថ្កោលទោស​ចំពោះ​ទង្វើ​របស់​យោធា​ថៃ ដែល​បាន​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​បំផ្លាញ​ប្រាង្គ​ប្រាសាទ​តាក្របី​ទាំង​ស្រុង។ កម្ពុជា​ចាត់ទុក​​ទង្វើ​នេះ​ថា ជា​អំពើ​អសីលធម៌​បំផុត​របស់​យោធា​ថៃ។ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​សំដែង​ការ​សោកស្ដាយ និង​​កាន់ទុក្ខ​នូវ​ការ​ខូចខាត​ប្រាង្គ​ប្រាសាទ​ដែល​ជា​សម្បត្តិ​មរតក​ដូនតា​ខ្មែរ។ កាល​ពី​ថ្ងៃទី៩ ធ្នូ យោធា​ថៃ​បាន​វាយ​ប្រហារ​ប្រាសាទ​​តាក្របី​ម្ដង​ហើយ ដោយ​ទម្លាក់​គ្រាប់​បែក​ចំ​កំពូល និង​ខ្លួន​ប្រាសាទ ខូចខាត​យ៉ាង​ដំណំ។ ក្រសួង​បន្ត​ថា នៅ​ថ្ងៃទី១០ ធ្នូ យោធា​ថៃ​បន្ត​វាយ​ប្រហារ​ទម្លាក់​គ្រាប់​បែក​ទៀត រហូត​បង្ក​ការ​ខូចខាត​ទាំងស្រុង។ប្រាសាទ​តាក្របី ត្រូវ​បាន​សាងសង់​នៅ​អំឡុង​សតវត្ស​ទី​១១ ក្នុង​សម័យ​ព្រះបាទ សូរ្យវរ្ម័ន​ទី១ និង​ព្រះបាទ...
នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​១១ ខែធ្នូ នេះ ការ​ប៉ះទង្គិច​គ្នា​យ៉ាងខ្លាំង​ក្លា បាន​ផ្ទុះឡើង​រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​ថៃ តាម​បណ្តោយ​ព្រំដែន។ នៅក្នុង​សមរភូមិ​ប្រយុទ្ធ​នេះ ភាគី​ទាំង​ពីរ​បាន​បាញ់​ផ្លោង​កាំភ្លើង​ធំ កាំភ្លើង​ត្បាល់ និង​អាវុធ​ធុន​ធ្ងន់​ជា​បន្តបន្ទាប់ ដើម្បី​យក​ប្រៀប​លើ​គូភាគី។ជាមួយ​គ្នា​នេះ អាជ្ញាធរ​ខេត្ត​ត្រាត​របស់​ថៃ បាន​ប្រកាស​តាម​ស្ថានីយ៍​វិទ្យុ​ឱ្យ​ប្រជាពលរដ្ឋ​ថៃ​ទាំងអស់​ជម្លៀស​ចេញពី​តំបន់​តាម​បណ្តោយ​ព្រំដែន​ជាបន្ទាន់ ដោយសារ​ការ​ប្រយុទ្ធ​គ្នា មាន​សភាព​កាន់តែ​ខ្លាំង​ឡើង។តំបន់​ជាប់​ខេត្ត​ត្រាត​របស់​ថៃ គឺ​ជាប់​នឹង​ខេត្ត​ពោធិ៍សាត់ តំបន់​ថ្មដា និងខេត្ត​កោះកុង៕
កម្ពុជា​បន្ត​អំពាវនាវ​ឱ្យ​យោធា​ថៃ​ងាក​មក​គោរព​បទ​ឈប់​បាញ់ និង​កិច្ចព្រមព្រៀង​សន្តិភាព ប៉ុន្តែ​កម្ពុជា​រក្សា​ជំហរ​ការពារ​ខ្លួន​យ៉ាង​ម៉ឺងម៉ាត់​នូវ​ការឈ្លានពាន​ទឹកដី​កម្ពុជា។

កងទ័ព​ខ្លះ​ដាក់​លក់​ផ្ទះ​ដើម្បី​ព្យាបាល​ជំងឺ​ក្រោយ​ពី​រង​ផល​ប៉ះពាល់​ផ្សែង​ពុល​អំឡុង​ពេល​សង្គ្រាម​ជាមួយ​ថៃ

0
ពួកគាត់​ថា ការ​លក់​ផ្ទះ ព្រោះតែ ជីវភាព​ខ្វះខាត​ខ្លាំង គ្មាន​ថវិកា​ចំណាយ​ថ្លៃ​ព្យាបាល ជំងឺ​ការ​ធ្វើដំណើរ និង​ការ​ហូបចុក​ជាដើម ខណៈ​ជំនួយ​ពី​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ក៏​គ្មាន។