ការ​កត់សម្គាល់​នេះ គឺ​បន្ទាប់ពី​អ្នកនាំពាក្យ​កងទ័ព​ភូមិន្ទ​ថៃ នៅ​ថ្ងៃទី​៩ ខែកុម្ភៈ បាន​បញ្ជាក់​ថា ភាគី​កម្ពុជា​ត្រូវតែ​បោសសម្អាត​គ្រាប់មីន និង​បន្ធូរបន្ថយ​ភាព​តានតឹង​តាម​ព្រំដែន​ជាមុន​សិន ទើប​អាច​រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ព្រំដែន​គោក​(JBC) បាន។
ការ​ព្រមាន​នេះ ធ្វើឡើង​បន្ទាប់ពី មេដឹកនាំ​ថៃ បាន​ត្រៀម​លុបចោល​អនុស្សរណៈ នៃ​ការយោគយល់​គ្នា ឆ្នាំ​២០០១ ជាមួយ​កម្ពុជា ស្ដីពី​ព្រំដែន​សមុទ្រ ដែល​អនុស្សរណៈ​នេះ ត្រូវ​បាន​ប្រើប្រាស់​ជា គោលការណ៍​ច្បាប់​អន្តរជាតិ។
នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល បាន​បញ្ជា​ឱ្យ​ក្រសួង​ការបរទេស និង​ក្រសួង​ការពារជាតិ​ថៃ សិក្សា​ជាបន្ទាន់ អំពី​ការ​បញ្ចប់​អនុស្សរណៈ​យោគយល់​គ្នា ឆ្នាំ​២០០១ ឬ​MOU44 ស្ដី​អំពី​ការ​អភិវឌ្ឍ​ធនធាន​សមុទ្រ​ជាមួយ​កម្ពុជា។ អ្នកឃ្លាំមើល​បារម្ភ​ថា ការ​សម្រេច​របស់​មេដឹកនាំ​ថៃ គឺជា​ការ​ចាប់ផ្ដើម​ចូល​ឈ្លានពាន​មក​លើ​ដែន​សមុទ្រ​កម្ពុជា ក្រោយ​ការ​ឈ្លានពាន​លើ​ដែន​គោក ទទួល​បាន​ជោគជ័យ។
លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ការ​បញ្ចេញ​មតិ​ឈឺចាប់ និង​ការ​ខឹង​សម្បារ​ចំពោះ​ទង្វើ​ថៃ ឈ្លានពាន​ទឹកដី​ខ្មែរ មិន​មាន​អ្វី​ខុស​នោះ​ទេ ព្រោះ​ពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព ក្នុង​បញ្ចេញមតិ ប៉ុន្តែ រដ្ឋាភិបាល​របស់​លោក​ចាប់​ពលរដ្ឋ និង​អ្នកនយោបាយ​បក្ស​បក្ស​ប្រឆាំង ដាក់គុក​អស់​ជិត​២០​នាក់ ក្រោយពី​សម្ដែង​មតិ​រិះគន់​រឿង​ព្រំដែន។
ការ​លើកឡើង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក ហ៊ុន ម៉ាណែត ប្រាប់​ឲ្យ​ពលរដ្ឋ​ទុកចិត្ត​រដ្ឋាភិបាល ក្នុង​ការ​រក​ដំណោះស្រាយ​ជម្លោះព្រំដែន​រវាង​កម្ពុជា​-​ថៃ តាមរយៈ​គណៈកម្មាធិការ​ចម្រុះ​ព្រំដែន​គោក​កម្ពុជា​-​ថៃ (JBC)។
មន្ត្រី​បក្ស​ប្រឆាំង និង​អ្នកឃ្លាំមើល​បារម្ភ​ជា​ខ្លាំង​ករណី​រដ្ឋាភិបាល​ក្រុងភ្នំពេញ ឯកភាព​ពន្លឿន​ការ​បោះបង្គោល​ព្រំដែន ដែល​នៅ​សេសសល់​ឲ្យ​បាន​ឆាប់រហ័ស​ជាមួយ​ប្រទេស​វៀតណាម ខណៈ​កម្ពុជា​កំពុង​បែកបាក់​ជាតិ និង​កំពុង​រង​ការ​ឈ្លាន​ពាន​ពី​យោធា​ថៃ។
ថៃ​បាន​បន្ត​ធ្វើ​សកម្មភាព​ឈ្លានពាន​កម្ពុជា ទោះ​នៅក្នុង​អំឡុង​ការបោះឆ្នោត​នៅ​ប្រទេស​ថៃ ដោយ​អ្នក​ជាតិនិយម និង​ក្រុម​យោធា​ថៃ បាន​តម្រៀប​ទូ​កុងទឺន័រ រាប់​រយ​ម៉ែត្រ​នៅ​តំបន់​ថ្មដា ព័ទ្ធ​យក​ទីតាំង​ជន​ស៊ីវិល​របស់​កម្ពុជា​។ មន្ត្រី​បក្ស​ប្រឆាំង​ថា ករណីនេះ បាន​បង្ហាញ​ពី​ភាព​កម្សោយ និង​ជំហរ​ទន់ជ្រាយ​របស់​មេ​ដឹកនាំ​កម្ពុជា ដែល​បណ្ដោយ​ឱ្យ​ថៃ​ចូល​ឈ្លានពាន​កម្ពុជា ទោះបីជា​ថៃ​ជាប់រវល់​បោះឆ្នោត​យ៉ាងណាក្ដី។
កងទ័ព​ខ្មែរ​មួយចំនួន ដែល​កំពុង​ឈរជើង​នៅ​តាម​តំបន់​ព្រំដែន អះអាង​ថា នៅក្នុង​ស្ថាប័ន​ការពារ​ជាតិ​របស់​​កម្ពុជា មាន​ការ​ប្រព្រឹត្ត​អំពើពុករលួយ​គ្រប់​បែប​យ៉ាង រាប់​តាំងពី​ការបង្កើត​ឈ្មោះ​ទាហាន​ខ្មោច ការ​លក់​ឈ្មោះ​ទាហាន ការ​កិបកេង​សម្ភារៈ និង​ហិរញ្ញវត្ថុ សម្រាប់​ផ្គត់ផ្គង់​កងទ័ព និង​ការបែងចែក​បក្ខពួក​ជាដើម។
ពួកគាត់​ថា វត្តមាន​មេដឹកនាំ​វៀតណាម​នេះ ពុំ​ផ្ដល់​ផល​ចំណេញ​អ្វី ដល់​ប្រជាជន​កម្ពុជា​នោះ​ទេ ផ្ទុយ​ទៅវិញ កម្ពុជា​នឹង​ត្រូវ បាត់បង់​ទឹកដី​បន្ថែម​ទៀត ប្រសិនបើ កម្ពុជា​ពឹងពាក់​វៀតណាម ឱ្យ​ជួយ​ដោះស្រាយ​បញ្ហា ព្រំដែន​រវាង​កម្ពុជា និង​ថៃ ជា​ថ្នូរ​នឹង​ការ​ដោះដូរ​ផ្សេងៗ។
អ្នក​នយោបាយ​ប្រឆាំង ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ចាត់វិធានការ​ច្បាប់​ប្ដឹង​យោធា​និង​រដ្ឋាភិបាល​ថៃ ទៅ​តុលាការអន្តរជាតិ បើ​មិន​ដូច្នោះ​ទេ គឺ​មិន​ខុសពី​ការ​ថ្លែង​សារ​នយោបាយ​កំដរ​បរទេស​ឈ្លានពាន​ឡើយ​។ ពួកគេ​ថា​ការ​ថ្លែង​សារ​ដដែលៗ​របស់​កម្ពុជា​គ្មាន​ប្រសិទ្ធភាព​បញ្ឈប់​ថៃ​ពី​ការ​ព័ទ្ធ​យក​ទឹកដី​ខ្មែរ​នោះ​ទេ ហើយ​រឹតតែ​ធ្វើ​ឱ្យ​យោធា​ថៃ​គឃ្លើន​ប្រមាថមើលងាយ​ខ្មែរ​បន្ត​ទៀត។

កងទ័ព​ខ្លះ​ដាក់​លក់​ផ្ទះ​ដើម្បី​ព្យាបាល​ជំងឺ​ក្រោយ​ពី​រង​ផល​ប៉ះពាល់​ផ្សែង​ពុល​អំឡុង​ពេល​សង្គ្រាម​ជាមួយ​ថៃ

0
ពួកគាត់​ថា ការ​លក់​ផ្ទះ ព្រោះតែ ជីវភាព​ខ្វះខាត​ខ្លាំង គ្មាន​ថវិកា​ចំណាយ​ថ្លៃ​ព្យាបាល ជំងឺ​ការ​ធ្វើដំណើរ និង​ការ​ហូបចុក​ជាដើម ខណៈ​ជំនួយ​ពី​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ក៏​គ្មាន។