មន្ត្រីបរិស្ថានខេត្តក្រចេះចេញមុខការពារក្រុមហ៊ុនវៀតណាម ក្រោយរងការចោទថា ឈូសឆាយដីព្រៃសហគមន៍
ពលរដ្ឋថា មន្ត្រីបរិស្ថានខេត្តក្រចេះ កំពុងតែគេចវេះមិនទទួលខុសត្រូវ ការបាត់បង់ដីព្រៃសហគមន៍សំពុង ក្រោយក្រុមហ៊ុនវៀតណាមបានរំលោភយក។
ក្រុមហ៊ុនវៀតណាមនៅខេត្តក្រចេះ បន្តឈូសឆាយដីព្រៃសហគមន៍សំពុងសាជាថ្មី
ក្រុមហ៊ុនវៀតណាមនៅស្រុកសំបូរ ខេត្តក្រចេះ បន្តលួចឈូសឆាយព័ទ្ធយកដីព្រៃសហគមន៍សំពុងសាជាថ្មី ដោយមានការជ្រោមជ្រែងពីមន្ត្រីបរិស្ថានឈរជើងការពារតំបន់នោះ។ ពលរដ្ឋសង្ស័យថា មន្ត្រីបរិស្ថានបានលក់ដីព្រៃសហគមន៍មួយនេះ ទៅឲ្យក្រុមហ៊ុនវៀតណាម។
គ្រួសារចាត់ទុកការសម្រេចរបស់តុលាការកំពូលបន្តឃុំខ្លួនសកម្មជនបរិស្ថានជាការបំបាក់ទឹកចិត្តយុវជន
តុលាការកំពូលនៅថ្ងៃទី២ មីនា បដិសេធបណ្ដឹងសុំក្រៅឃុំរបស់យុវជនបរិស្ថាន ៥រូប គឺកញ្ញា ឡុង គន្ធា លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី លោក លី ចាន់ដារ៉ាវុត និង លោក យីម លាងហ៊ី។ ការបន្តច្រានចោលបណ្ដឹងរបស់ពួកគេ រងការរិះគន់ពីអង្គការជាតិ និងអន្តរជាតិថា ពុំបានលើកទឹកចិត្តយុវជនចូលរួមការពារបរិស្ថាន។
ក្រុមឈ្មួញមានអំណាចសម្រុកដឹកឈើមានតម្លៃទៅលក់នៅវៀតណាមតាមច្រកព្រំដែនខេត្តមណ្ឌលគិរីរៀងរាល់យប់
ក្រុមឈ្មួញមានអំណាចនាំគ្នាសម្រុកដឹកឈើមានតម្លៃ ចេញពីកម្ពុជា យកទៅលក់នៅវៀតណាមយ៉ាងរលូន តាមច្រកព្រំដែនដាក់ដាំ ក្នុងខេត្តមណ្ឌលគិរី ដោយគ្មានអាជ្ញាធរចុះទប់ស្កាត់នោះទេ។ អ្នកឃ្លាំមើលថា នេះមិនមែនជាករណីថ្មីឡើយ ពីព្រោះក្រុមឈ្មួញទាំងនោះតែងតែចេញរកស៊ីបទល្មើសព្រៃឈើនូវរដូវប្រាំង។
អ្នកបរិស្ថានថា អាជ្ញាធរត្រូវអនុវត្តច្បាប់ទៅលើអ្នកដែលចាក់ដី និងទន្ទ្រានដីព្រៃការពារធម្មជាតិយកធ្វើជាកម្មសិទ្ធិ នៅខេត្តកោះកុងឲ្យបានតឹងរ៉ឹង
អ្នកបរិស្ថានជំរុញឲ្យអាជ្ញាធរអនុវត្តច្បាប់ទៅលើអ្នកដែលពាក់ព័ន្ធ និងអ្នកចាក់ដីព័ទ្ធយកតំបន់ការពារធម្មជាតិ ក្នុងខេត្តកោះកុង ឲ្យបានតឹងរ៉ឹង។ ការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីក្រសួងបរិស្ថានចេញលិខិតថ្កោលទោស ចំពោះបុគ្គលដែលឃុបឃិតគ្នាចាក់ដី និងទន្ទ្រានដីព្រៃកោងកាងក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ នៅស្រុកស្រែអំបិល ខេត្តកោះកុង។អ្នកឃ្លាំមើលបរិស្ថាន លើកឡើងថា ការចេញលិខិតថ្កោលទោសរបស់ក្រសួងបរិស្ថាន ទៅលើជនល្មើសទន្ទ្រានដីព្រៃកោងកាងរបស់រដ្ឋ ក្នុងតំបន់ការពារធម្មជាតិយកធ្វើជាកម្មសិទ្ធិ មិនមានប្រសិទ្ធភាពនោះទេ។ ពួកគាត់យល់ថា ក្រសួងបរិស្ថានត្រូវតែចាត់វិធានការតាមច្បាប់ស្ដីអំពីច្បាប់តំបន់ការពារធនធានធម្មជាតិឲ្យបានតឹងរ៉ឹង ដោយមិនត្រូវលើកលែងឲ្យជនណាម្នាក់នោះឡើយ ទើបវិធានការរបស់រដ្ឋាភិបាលដាក់ចេញកន្លងទៅមិនបរាជ័យ។អ្នកស្រាវជ្រាវ និងឃ្លាំមើលធនធានធម្មជាតិនៅកម្ពុជា លោក សេង សុខហេង ប្រាប់ទូរទស្សន៍អាស៊ីសេរី...
អ្នកមានលុយនិងអំណាចឈូសបំផ្លាញដើមទ្រាំងអ្នកភូមិនៅខេត្តស្ទឹងត្រែងដើម្បីយកដីធ្វើជាកម្មសិទ្ធិ
អាជ្ញាធរខេត្តស្ទឹងត្រែង អះអាងថា កំពុងតែស្រាវជ្រាវរកអ្នកប្រព្រឹត្ត និងអ្នកដែលជាប់ពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមច្បាប់។
ទាហានជួរមុខខ្វះទឹកប្រើប្រាស់ក្នុងរដូវក្ដៅ
ទាហានខ្មែរដែលកំពុងឈរជើងតាមព្រំដែន ក្នុងតំបន់មួយចំនួន ត្អូញត្អែរពីការខ្វះទឹកប្រើប្រាស់ នៅក្នុងរដូវប្រាំង ដោយតំបន់ខ្លះ ប្រភពទឹកបានរីងស្ងួត និងត្រូវដឹកជញ្ជូនទឹកពីតំបន់ផ្សេងមកផ្គត់ផ្គង់។
ពលរដ្ឋខេត្តព្រះវិហារថា ឡានដឹករ៉ែដែករបស់ក្រុមហ៊ុនលោក ទ្រី ដាលុច បង្កផលប៉ះពាល់ដល់សុខភាពផ្លូវដង្ហើម និងសួតកុមារ
ពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវជាតិលេខ២១៣ក្នុងស្រុករវៀង ខេត្តព្រះវិហារ អះអាងថា អស់រយៈពេលជាង៣ឆ្នាំមកហើយ ដែលក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន (Global Green (Cambodia) Energy Development) របស់កូនលោក ទ្រី ភាព គឺលោក ទ្រី ដាលុច
បណ្ដាញសហគមន៍ព្រៃឡង់គ្រោងធ្វើបុណ្យបំបួសដើមឈើ
បណ្ដាញសហគមន៍ព្រៃឡង់ ចំនួន៤ខេត្ត គ្រោងធ្វើបុណ្យសុំឲ្យព្រៃឈើនៅក្នុងតំបន់ការពារព្រៃឡង់ឲ្យបានគង់វង្ស ខណៈបទល្មើសព្រៃឈើនៅតំបន់ការពារមួយនេះបន្តកើតមានឥតឈប់ឈរ។ សហគមន៍ព្រៃឡង់ស្នើឲ្យរដ្ឋាភិបាល បើកចិត្តទូលាយ ដោយអនុញ្ញាតឲ្យពួកគាត់បានចូលរួមល្បាតព្រៃឈើឡើងវិញ ដើម្បីជួយទប់ស្កាត់បទល្មើសព្រៃឈើ។
ចលនាមាតាធម្មជាតិចោទអាជ្ញាធរថា បិទបាំងព័ត៌មានអំពីអាជីវកម្មរ៉ែមាសនៅឧទ្យានជាតិវិរៈជ័យ
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរខេត្តរតនគិរី បានចេញលិខិតបដិសេធ ដោយអះអាងថា ការផ្សព្វផ្សាយព័ត៌មានរបស់ក្រុមចលនាមាតាធម្មជាតិ ជាព័ត៌មានមិនពិត ដោយសាររដ្ឋាភិបាលមិនបានចេញប័ណ្ណកម្មសិទ្ធិឲ្យក្រុមហ៊ុនឯកជនធ្វើអាជីវកម្មរ៉ែមាសនៅតំបន់នេះឡើយ។















