អ្នកឃ្លាំមើល​ទាមទារ​ឲ្យ​គណៈកម្មការ​ជាតិ​ចុះ​ត្រួតពិនិត្យ និង​ស៊ើបអង្កេត​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ​នៅ​មណ្ឌលគិរី

0
មន្ត្រី​ជំនាញ​ជំរុញ​ឲ្យ ពលរដ្ឋ និង​អ្នក​ស្រឡាញ់​បរិស្ថាន​ប្ដឹង ឬ​រាយការណ៍​ឲ្យ​អាជ្ញាធរ​ខេត្ត​សាមី​ចុះ​បង្ក្រាប​បទល្មើស​ទាំងនោះ។

អាជ្ញាធរ​ខេត្ត​ក្រចេះ​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ហ្គ្រេតវ័នឌើ ឈប់​ឈូស​ឆាយ​ផ្ទះ​និង​ផលដំណាំ​ពលរដ្ឋ​ដែល​កំពុង​មាន​វិវាទ

0
ការសម្រេច​នេះ​ធ្វើឡើង​បន្ទាប់​ពលរដ្ឋ​ជាង​៣០០​គ្រួសារ បាន​ស្នើ​សុំ​កិច្ច​អន្តរាគមន៍ ពី​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត កាលពី​ថ្ងៃ​៣១ ខែ​កក្កដា។

ពលរដ្ឋ​រស់​នៅ​លើ​កោះដាច់​បារម្ភ​ពី​សុវត្ថិភាព ក្រោយ​ពី​ច្រាំង​ទន្លេ​មេគង្គ​បន្ត​បាក់​ស្រុត ដោយសារ​ការ​បូម​ខ្សាច់​កើនឡើង

0
អ្នកការពារ​បរិស្ថាន​រិះគន់​ថា ការ​បណ្ដែត​បណ្ដោយ​ឱ្យ​សកម្មភាព​បូម​ខ្សាច់​បន្ត​កើនឡើង​ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ​ពី​ផល​ប៉ះពាល់​ឱ្យ​បាន​ត្រឹមត្រូវ ជា​កម្សោយ​នៃ​ប្រព័ន្ធ​អភិបាលកិច្ច របស់​រដ្ឋាភិបាល។

លោក ម៉ា ចិត្រា និង​សហគមន៍​ព្រៃឡង់​ត្រៀម​ភស្តុតាង​ឲ្យ​​ក្រសួង​បរិស្ថាន​ដើម្បី​​ចាប់​ជនល្មើស និង​មន្ត្រី​ពុករលួយ

0
ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មេធាវី​របស់​ក្រសួងបរិស្ថាន បាន​កោះហៅ លោក ម៉ា ចិត្រា ឲ្យ​ផ្ដល់​ព័ត៌មាន និង​ភស្តុតាង អំពី​បទល្មើស​ព្រៃឈើ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃឡង់។

អ្នកឃ្លាំមើល​ធនធានធម្មជាតិ​ទទូច​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​ទីតាំង​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ នៅ​ខេត្តពោធិ៍សាត់

0
ការ​លើកឡើង​នេះ បន្ទាប់ពី​ក្រុមហ៊ុន​សាងសង់​អាង​ស្តុក​ទឹក​ទី​ពីរ នៅ​ស្រុក​ភ្នំក្រវាញ ចាប់ផ្ដើម​សម្អាត​បាត​អាង។

សកម្មជន​បរិស្ថាន និង​សហគមន៍​ស្ទាក់​ចាប់​រថយន្ត​១​គ្រឿង​កំពុង​ត្រៀម​ដឹកឈើ​ខុសច្បាប់​ចេញពី​តំបន់​ព្រៃ​ឡង់

0
ពួកគាត់​អះអាង​ថា ជនល្មើស​ដែល​ជា​ម្ចាស់​ឈើ និង​ឡាន​នោះ​ជា​សាច់​ញាត​របស់​មន្ត្រី​បរិស្ថាន​ខេត្តព្រះវិហារ និង​ទទូច​ស្នើសុំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​លោក អ៊ាង សុផល្លែត ចាត់វិធានការ​ចំពោះ​ករណី​ជួញដូរ​ឈើ​ខុសច្បាប់​នេះ​ផ្ទាល់។

អ្នកការពារ​សិទ្ធិមនុស្ស​អន្តរជាតិ​បន្ត​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​​បរិស្ថាន​៥​រូប

0
ការ​ទាមទារ​នេះ ក្រោយពី​តំណាង​អង្គការ មូលនិធិ​ប្រ៊ូណូ មែនសឺរ (BMF) និង​ចលនា​មាតា​ធម្មជាតិ (MNC) បាន​ទៅ​សុំ​ជួបពិភាក្សា ជាមួយ​អគ្គលេខាធិការ​នៃ​អង្គការ​អន្តរជាតិ​ហ្វ្រង​កូហ្វូនី ប៉ុន្តែ​ពុំបាន​ជោគជ័យ។

ពលរដ្ឋ​ខេត្តមណ្ឌលគិរី​បារម្ភ​សាជាថ្មី​ជុំវិញ​ការសាងសង់​ទំនប់​វារីអគ្គិសនី​ស្រែ​ពក​ក្រោម​៣

0
សង្គម​ស៊ីវិល នៅតែ​ទទូច​ឲ្យ​អាជ្ញាធរ និង​ភាគី​ពាក់ព័ន្ធ ត្រូវ​ផ្តល់​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ដល់​ពលរដ្ឋ និង​ត្រូវ​សិក្សា​ពី​ផល​ប៉ះពាល់ និង​រក​ដំណោះស្រាយ​ឲ្យ​បាន​សមរម្យ និង​យុត្តិធម៌។

សកម្មជន​មាតា​ធម្មជាតិ​រក​ឃើញ​សាឡង់​បូម​ខ្សាច់​ខុសច្បាប់​នៅ​តាម​ព្រែក​ខេត្ត​កោះកុង​ជាច្រើន យក​ទៅ​លក់​ឱ្យ​សិង្ហបុរី​ជា​ថ្មី

0
ពួកគាត់​ថា ការ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​នេះ មាន​ទ្រង់ទ្រាយ​ធំ​ជាង​មុន ហើយ​គ្មាន​ព័ត៌មាន​លម្អិត​អំពី​ក្រុមហ៊ុន​ទាំង​នោះ​ឡើយ​។ ពួកគេ​ថា នេះ​ជាហេតុ​ធ្វើ​ឱ្យ​ការប្រព្រឹត្ត​អំពើពុករលួយ អាច​កើត​មាន​យ៉ាង​ងាយស្រួល។

ជំនន់​ទឹកភ្លៀង​បាន​ស្រក​ចុះ​នៅ​តំបន់​ខ្លះ តែ​តំបន់​មួយ​ចំនួន​ទៀត​​បន្ត​ភ្លៀង​ខ្លាំង​បង្ក​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ

0
ជំនន់​ទឹកភ្លៀង​ដែល​រង​ឥទ្ធិពល​ពី​ព្យុះ​បាវី (Bavi) បាន​ស្រក​ចុះ​វិញ​ជា​បណ្តើរ​នៅ​តាម​តំបន់​មួយចំនួន ដូចជា តំបន់​ទេសចរ​ភ្នំ​ជីផាត ខេត្ត​កោះកុង តំបន់​ទេសចរ​ភ្នំ​ខ្នង​ផ្សារ ខេត្តកំពង់ស្ពឺ​ជាដើម។រដ្ឋបាល​ឃុំ​ជីផាត បាន​ប្រកាស​បើក​ដំណើរការ​សាឡាង​ចម្លង​ឡើងវិញ​ជា​ធម្មតា ក្រោយ​ទឹក​ស្រក​ចុះ​ជា​ធម្មតា​វិញ​នៅ​ថ្ងៃទី ១៤​កក្កដា នេះ។ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៣ ខែ​កក្កដា ភ្លៀង​ធ្លាក់​ខ្លាំង បាន​បង្ក​ឱ្យ​មាន​ជំនន់​ទឹកភ្លៀង នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​។ ក្នុង​នោះ​ជំនន់​ទឹកភ្លៀង នៅ​តំបន់​ទេសចរណ៍​ភ្នំ​ខ្នង​ផ្សារ ខេត្ត​កំពង់ស្ពឺ សហគមន៍​ជីផាត ខេត្តកោះកុង និង​ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ...

សង្គមស៊ីវិល​រៀបចំ​វេទិកា​ពលរដ្ឋ​ស្ដីពី​កង្វល់​​បញ្ហា​សិទ្ធិមនុស្ស​សម្រាប់​តស៊ូមតិ​នៅ​វេទិកា​អាស៊ាន

0
វេទិកាប្រជាពលរដ្ឋកម្ពុជា (CPF)  រៀបចំឡើង ដើម្បីកំណត់បញ្ហាប្រឈមដែល​កំពុងកើតមាននៅកម្ពុជា និងប្រមូល​អនុសាសន៍រួមជាអាទិភាពមួយ​ដើម្បីរួមចំណែកដល់ការតស៊ូមតិ​ថ្នាក់ជាតិ និងថ្នាក់តំបន់ ជាពិសេសសម្រាប់សន្និសីទសង្គមស៊ីវិលអាស៊ាន (APF/ACSC) ឆ្នាំ ២០២៦ ដែល​ប្រទេស​ហ្វីលីពីន​ធ្វើជាម្ចាស់ផ្ទះ។