អាជ្ញាធរ​កម្ពុជា​ចុះ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​ជា​បន្តបន្ទាប់ ក្រោយ​មាន​ការ​រិះគន់​ថា ធ្វើ​ឱ្យ​តែ​ល្អមើល

0
អាជ្ញាធរ​កម្ពុជា​បាន​ចុះ​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) ជា​បន្តបន្ទាប់ នៅ​តាម​ទីតាំង​ក្នុង​រាជធានី និង​ខេត្ត​មួយចំនួន ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខ្មែរ និង​បរទេស​ជាច្រើន​នាក់។ ក៏ប៉ុន្តែ អ្នកឃ្លាំមើល​ថា ឧក្រិដ្ឋកម្ម​ឆបោក​តាម​អ៊ីនធឺណិត​នៅ​កម្ពុជា អាច​នឹង​ស្ងប់​តែមួយ​រយៈពេល​ប៉ុណ្ណោះ ក្រោយ​ពេល​ដែល​មានការ​ដាក់​សម្ពាធ​ពី​អន្តរជាតិ។

ក្រុមហ៊ុន ហួយវ័ន ផេ របស់​​លោក ហ៊ុន តូ ប្រកាស​ផ្អាក​សេវាកម្ម​មួយ​រយៈ ក្រោយ​អតិថិជន​សម្រុក​ដក​លុយ

0
ក្រុមហ៊ុន ហួយ​វ័ន ផេ (Huione Pay) ដែល​ជា​កម្មសិទ្ធិ​របស់​លោក ហ៊ុន តូ ដែល​ត្រូវជា​ក្មួយ​របស់​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​ជា​បងប្រុស​ជីដូនមួយ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ប្រកាស​បិទ​សេវាកម្ម​បណ្ដោះអាសន្ន រយៈពេល​ជាង ២​ខែ ក្រោយពី​អតិថិជន​សម្រុក​ដក​លុយ​ចេញ​ពី​ក្រុមហ៊ុន។

អាជ្ញាធរ​ថៃ​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ​ម្នាក់​ពី​បទ​ជួញដូរ​សត្វ​ស្វា​ក្ដាម​ខុស​ច្បាប់​ពី​ប្រទេស​ថៃ​មក​កម្ពុជា

0
ប៉ូលិស​ផ្នែក​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ និង​បរិស្ថាន​ថៃ បាន​ចាប់ខ្លួន​បុរស​ម្នាក់ ដែល​គេ​អះអាង​ថា ជា​ជនជាតិ​ខ្មែរ ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​សត្វព្រៃ​អន្តរជាតិ​ខុសច្បាប់ ដោយ​រឹបអូស​បាន​សត្វ​ស្វា​ក្ដាម​ជាង ៦៣​ក្បាល ដែល​កំពុង​រៀបចំ​នាំចេញ​ទៅ​កម្ពុជា។

ក្រសួង​វប្បធម៌​ស្នើ​យូណេស្កូ​ពិនិត្យ​ការ​ខូចខាត​ប្រាសាទ​ព្រះវិហារ​ដោយសារ​សង្គ្រាម​ខ្មែរ-ថៃ

0
អ្នកឃ្លាំមើល​យល់​ថា រដ្ឋាភិបាល​កម្ពុជា គួរតែ​ប្រមូល​ភស្តុតាង​រឿង​ថៃ រំលោភបំពាន​ទឹកដី​ខ្មែរ និង​បាន​បំផ្លាញ​ប្រាសាទព្រះវិហារ​ដើម្បី​ដាក់​បណ្តឹង​ទាមទារ​ឲ្យ​ប្រទេស​ថៃ​សង​ការខូចខាត​ទាំងនោះ។

លោក ស សុខា ជំរុញ​ឱ្យ​ធនាគារ​សហការ​ជាមួយ​អាជ្ញាធរ​ដើម្បី​បង្ក្រាប​ការ​ឆបោក​តាម​បណ្ដាញ​សង្គម

0
រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស សុខា ជំរុញ​ឱ្យ​ធនាគារ និង​គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ត្រូវ​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​រួមគ្នា​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ឆបោក​តាម​មធ្យោបាយ​ទំនាក់ទំនង​ទូរ​សព្ទ និង​បណ្ដាញ​ទំនាក់ទំនង​សង្គម ក្រោយពី​ក្រសួង ទទួល​បាន​បណ្តឹង​ចំនួន​២០០​ករណី​ពី​ជនរងគ្រោះ ក្នុង​រយៈពេល​២​ខែ​ចុងក្រោយ ដែល​មាន​ទំហំ​ទឹកប្រាក់​ឆបោក​ជាង ៨០​ម៉ឺន​ដុល្លារ​អាមេរិក។

«រដ្ឋាភិបាល​ត្រូវ​ចាត់ការ​ឱ្យ​បាន​ម៉ឺងម៉ាត់ លើ​បញ្ហា​អសន្តិសុខ​សង្គម​ដែល​បង្កឡើង ដោយ​ក្រុម​ឧក្រិដ្ឋជន​ឆបោក»

0
អ្នកឃ្លាំមើល និង​មន្ត្រី​បក្ស​ប្រឆាំង​ជំរុញ​ឱ្យ​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ចាត់​វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ពាក់ព័ន្ធ​បញ្ហា​អសន្តិសុខ​សង្គម ដែល​បង្កឡើង​ដោយ​ក្រុម​ឧក្រិដ្ឋជន ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នៅ​កម្ពុជា។ អ្នកនាំពាក្យ​បក្ស​កាន់អំណាច​ថា អាជ្ញាធរ​មិនដែល​ធ្វេសប្រហែស​ឡើយ ក្នុង​ការ​បង្ក្រាប​ឧក្រិដ្ឋជន​ឆបោក​អនឡាញ។

ក្រុមហ៊ុន​សាន់តាណា​បាន​រំលោភ​យក​ដី​ស្រែ​ចម្ការ​របស់​ពលរដ្ឋ​ជិត​៥​ពាន់​ហិកតារ​ក្នុង​ស្រុក​ចំនួន​២ នៅ​ខេត្ត​ព្រះវិហារ

0
ក្រុមហ៊ុន សាន់តាណា អាហ្គ្រោប្រូដាក់ (Santana Agro Products) របស់​អភិបាល​រង​ខេត្ត​ព្រះវិហារ លោក អ៊ុក គឹមសាន កំពុង​រំលោភ​យក​ដី​ស្រែ​ចម្ការ​របស់​ពលរដ្ឋ​ជិត​៥​ពាន់​ហិកតារ ក្នុង​ស្រុក​ចំនួន​២ នៅ​ខេត្ត​ព្រះវិហារ និង​កាប់​ប្រមូល​ឈើ​មាន​តម្លៃ​ក្នុង​តំបន់​ការពារ​ថែម​ទៀត។ សង្គម​ស៊ីវិល ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពន្លឿន​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ឲ្យ​បាន​ឆាប់។

ពលរដ្ឋ​ចាញ់​បោក​ក្រុមហ៊ុន​លោក ហ៊ី គឹមហុង ព្រមាន​មិន​ឈប់​តវ៉ា បើ​តុលាការ​មិន​ចាប់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន

0
ពលរដ្ឋ​រាប់​សិប​នាក់​ដែល​ចាញ់បោក​ប្រាក់​ក្រុមហ៊ុន​ពិភព​ដី​មាស​របស់​លោក ហ៊ី គឹមហុង បន្ត​តវ៉ា​បិទផ្លូវ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ក្នុង​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ នៅ​រសៀល​​ថ្ងៃទី​២៤ វិច្ឆិកា ២០២៥។

អ្នក​ស្លាប់​កើន​ដល់​១៦​នាក់ និង​របួស​២៤​នាក់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ក្រឡាប់​ឡានក្រុង​នៅ​ខេត្ត​កំពង់ធំ

0
អ្នក​ស្លាប់​កើន​ដល់​១៦​នាក់ និង​របួស​ចំនួន​២៤​នាក់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​ឡានក្រុង​ធ្លាក់​ចូល​ទឹក ស្ថិតនៅ​ចំណុច​ស្ពាន​អូរ​ប្រសាទ ក្នុង​ឃុំ​កកោះ ស្រុក​សន្ទុក ខេត្តកំពង់ធំ កាលពី​ថ្ងៃ​២០ វិច្ឆិកា។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​សោកស្តាយ​ករណី​គ្រោះថ្នាក់​រថយន្តក្រុង​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១៣​នាក់

0
ឈ្មួញ​រក​រ៉ែ​មាស​នៅ​ឧទ្យានជាតិ​វីរៈជ័យ​បង្ហូរ​សារធាតុ​គីមី​ចូល​អូរ​ធម្មជាតិ ធ្វើ​ឲ្យ​ប៉ះពាល់​ពលរដ្ឋ​រាប់រយ​គ្រួសារ​ក្នុង​ខេត្តរតនគិរី

រដ្ឋាភិបាល​គួរ​រៀបចំ​គោល​នយោបាយ​ស្តុក​ប្រេង​ឲ្យ​បាន​ច្រើន «ជៀសវាង​ហានិភ័យ​កើត​ឡើង​នៅក្នុង​សង្គម»

0
អ្នកឃ្លាំមើល​សង្គម​ជំរុញ​ឲ្យ​រដ្ឋាភិបាល​រៀបចំ​គោលនយោបាយ​ស្តុក​ប្រេង​ឲ្យ​បាន​ច្រើន និង​រក​វិធីសាស្ត្រ​កាត់បន្ថយ​តម្លៃ​ប្រេង​កុំ​ឲ្យ​ឡើងថ្លៃ​ហួសហេតុ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ប៉ះពាល់​ទៅដល់​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ ដែល​អាច​នឹង​បង្ក​ឲ្យ​មាន​ហានិភ័យ កើតឡើង​នៅក្នុង​សង្គម ខណៈ​ពលរដ្ឋ​កំពុង​ព្រួយបារម្ភ​អំពី​តម្លៃ​ប្រេងឥន្ធនៈ​កំពុង​ហក់​ឡើងថ្លៃ។