អ្នកចាញ់បោកអតីតឧកញ៉ា ហ៊ី គឹមហុង ឈឺស្លាប់កាន់តែច្រើន ដោយសារវិបត្តិផ្លូវចិត្ត
ពលរដ្ឋរងគ្រោះ ដោយការចាញ់បោកប្រាក់ក្រុមហ៊ុនពិភពដីមាសរបស់អតីតឧកញ៉ា ហ៊ី គឹមហុង ថា ពលរដ្ឋនឹងរងទុក្ខវេទនាកាន់តែខ្លាំង បើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនជំរុញឲ្យតុលាការពន្លឿន ដំណោះស្រាយជូនពលរដ្ឋ ឲ្យបានឆាប់រហ័សនោះទេ។
យោធាថៃបង្ហាញភស្តុតាងឧក្រិដ្ឋកម្មអនឡាញនៅអូរស្មាច់បន្ទាប់ពីបានឈ្លានពានចូលគ្រប់គ្រង
ភាគីថៃបានបង្ហាញភស្តុតាងជាច្រើនដែលប្រមូលបានពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅតំបន់រមណីយដ្ឋានអូរស្មាច់របស់លោក លី យ៉ុងផាត់ ក្រោយយោធាថៃបានឈ្លានពានកម្ពុជា និងកំពុងកាន់កាប់តំបន់នេះ។
អ្នកឃ្លាំមើលជំរុញឱ្យរដ្ឋាភិបាលគិតគូរពីជីវភាពកងទ័ពឱ្យបានសមរម្យមិនមែនខ្វល់ខ្វាយតែពេលមានសង្គ្រាម
ពួកគាត់ថា ការធ្វើទំនើបកម្មយោធាក៏ជារឿងចាំបាច់ តាមរយៈការ លុបបំបាត់អំពើពុករលួយ បណ្ដុះសមត្ថភាពកងទ័ពជាប្រចាំ និងបង្កើនការទិញសព្វាវុធទំនើបៗ ដើម្បីទុកប្រើប្រាស់នៅពេលមាន សត្រូវឈ្លានពាន ដូចករណីយោធាថៃ ឈ្លានពាន។
«ជាការបិទបាំងការស៊ើបអង្កេតលើគ្រួសារត្រកូល ហ៊ុន» ករណីបញ្ជូនខ្លួនលោក ចេន ហ្ស៊ី ទៅចិនដោយប្រញាប់
ក្រុមអ្នកតស៊ូមតិកម្ពុជា នៅថ្ងៃទី២ ខែកុម្ភៈ បានធ្វើសេចក្តីវិភាគផ្លូវច្បាប់ចេញពីទីក្រុងម៉ែលប៊ន (Melbourne) ប្រទេសអូស្ត្រាលី (Australia) ដោយអះអាងថា ការបំភ្លឺរបស់រដ្ឋាភិបាលកម្ពុជាក្នុងករណីបញ្ជូនខ្លួនលោក ចេន ហ្ស៊ី ទៅប្រទេសចិន ជាការរំលោភរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។
តុលាការកំពូលបន្តឃុំសកម្មជនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសផ្ទុយពីការប្រកាសរួបរួមជាតិ
តុលាការកំពូលសម្រេចបន្តឃុំខ្លួនសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក្នុងពន្ធនាគារដដែល។ គ្រួសារ និងសង្គមស៊ីវិលសោកស្ដាយ និងរិះគន់ចំពោះការបន្តឃុំខ្លួនសកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីសទាំងបីនាក់ជិត២ឆ្នាំ បើទោះជាតុលាការថ្នាក់ក្រោមមិនទាន់សម្រេចសេចក្ដីថា ពួកគេមានទោស។
មេខ្លោងធំៗដែលកាងឧក្រិដ្ឋកម្មអនឡាញមិនត្រូវបានចាប់ខ្លួននៅក្នុងយុទ្ធនាការបង្ក្រាបរបស់សមត្ថកិច្ច
ទន្ទឹមគ្នានេះ ទិដ្ឋភាពនៃជនបរទេសរាប់សិបនាក់រត់ចេញពីទីតាំងអគារឆបោកអនឡាញនានានៅកម្ពុជាបន្តកើតឡើងជាបន្តបន្ទាប់ដែលបានក្លាយជារឿងធម្មតា និងរងការរិះគន់ថា ការបង្ក្រាបរបៀបនេះគ្មានតម្លាភាព និងគ្រាន់ជាឆាកល្ខោនសម្ដែងបន្លំភ្នែកអន្តរជាតិ។
លោក ហ៊ុន សែន បន្តជាប់ឈ្មោះជាមេដឹកនាំពូកែរំលោភច្បាប់ និងលក់សញ្ជាតិខ្មែរឱ្យឧក្រិដ្ឋជន
កេរ្តិ៍ឈ្មោះអាស្រូវចុងក្រោយរបស់លោក ហ៊ុន សែន កំពុងល្បីល្បាញចុងក្រោយពាសពេញពិភពលោកនោះគឺលោកបានស្នើឱ្យព្រះមហាក្សត្រលក់សញ្ជាតិខ្មែរឱ្យឧក្រិដ្ឋជន និងការឃុបឃិតជាមួយបណ្ដាញឧក្រិដ្ឋកម្មតាមអនឡាញនៅកម្ពុជា។
អង្គការបណ្ដាញពលករចំណាកស្រុករបស់ថៃ រកឃើញពលករខ្មែរឆ្លងដែនខុសច្បាប់ ត្រូវអាជ្ញាធរថៃជំរិតទារប្រាក់
អង្គការបណ្ដាញពលករចំណាកស្រុក(MWG) របស់ប្រទេសថៃ បានរកឃើញថា ពលករខ្មែរជាច្រើននាក់ ត្រូវអាជ្ញាធរថៃប្រមូលទារប្រាក់ ខណៈពួកគេលួចឆ្លងដែនចូលក្នុងប្រទេសថៃដោយខុសច្បាប់។
លោក សាយ សំអាល់ សន្យាដោះស្រាយបញ្ហាដោយផ្ទាល់ជូនអតិថិជនចាញ់បោកលោក ឡេង ណាវ៉ាត្រា
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សាយ សំអាល់ បានសន្យានៅចំពោះមុខ អតិថិជនរាប់សិបនាក់ថា លោកនឹងចេញមុខដោះស្រាយបញ្ហាពលរដ្ឋទិញដីឡូតិ៍ និងផ្ទះល្វែងពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដោយផ្ទាល់ ។
តុលាការអាមេរិកកាត់ទោសឧក្រិដ្ឋជនចិនម្នាក់ករណីឆបោកអនឡាញនៅកម្ពុជាឱ្យជាប់គុកជិត ៤ឆ្នាំ
តុលាការអាមេរិករកឃើញថា ឧក្រិដ្ឋជន ជីនលៀង ស៊ូ និងបក្ខពួកយ៉ាងហោច ៨នាក់ទៀតបានប្រើប្រាស់កម្ពុជាធ្វើជាមូលដ្ឋានសម្រាប់លាងលុយកខ្វក់ និងបានដាក់គោលដៅលើជនរងគ្រោះជាជនជាតិអាមេរិកសម្រាប់ប្រតិបត្តិការឆបោកតាមអនឡាញ និងការក្លែងបន្លំតាមរយៈវិស័យរូបិយប័ណ្ណគ្រីបតូ (Crypto)។




















