អាជ្ញាធរ​មិន​ទាន់​ចាប់​បាន​មេខ្លោង​ចិន​ដែល​ផ្ទេរ​លុយ​ជាង ២៥០លាន​ដុល្លារ​ចេញ​ពី​កម្ពុជា​តាម​រូបិយប័ណ្ណ​គ្រីបតូ

0
អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU) អះអាង​ថា ជនជាតិ​ចិន​រូប​នេះ​ជា​មេខ្លោង​សំខាន់​មួយ​រូប​ឃុបឃិត​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការ​រៀបចំ​មជ្ឈមណ្ឌល​ឆបោក​នៅ​ខេត្តកោះកុង និង​បាន​ប្រើ​គណនី​រូបិយប័ណ្ណ​គ្រីបតូ (Cryptocurrency) ជាង ១០គណនី ដើម្បី​ផ្ទេរ​លុយ​ដែល​រក​បាន​ពី​សកម្មភាព​ឆបោក​ចេញ​ពី​កម្ពុជា​ក្នុង​ទំហំ​ទឹក​ប្រាក់​ជាង ២៥០លាន​ដុល្លារ។

អាជ្ញាធរ​ថៃ​​​​​​បន្ត​ចាប់​ខ្លួន​ពលករ​ខ្មែរ​​​​​​ដែល​លួច​​​​ចូល​ប្រទេស​ថៃ​ដើម្បី​រក​ការងារ​ធ្វើ

0
មន្ត្រី​​អង្គការ​សង្គម​ស៊ីវិល​រិះគន់​ថា​​ ការ​វិល​ត្រឡប់​ ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ​​​របស់​ពលរដ្ឋ​ខ្មែរ​​​​​ទាំង​​ប្រថុយ​ប្រថាន​ដោយ​ខុស​ច្បាប់​​​​គឺ​​​ជា​​​​ការ​បរាជ័យ​​របស់​រដ្ឋាភិបាល​ ក្នុង​ការ​ផ្ដល់​ការងារ​សមរម្យ​ជូន​ពលរដ្ឋ​​​​​មិន​បាន​​​ត្រឹម​ត្រូវ។

ពលរដ្ឋ​ក្រីក្រ​ត្អូញត្អែរ​ពី​ជីវភាព​លំបាក និង​ចោទ​មន្ត្រី​មូលដ្ឋាន​ថា រើសអើង​ផ្តល់​ជំនួយ និង​ប័ណ្ឌ​ក្រីក្រ

0
ការ​លើកឡើងនេះ គឺបន្ទាប់​ពី​រាជរដ្ឋាភិបាល​សម្រេចដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដើម្បីសម្រាលបន្ទុក​ជីវភាព​គ្រួសារ​ក្រីក្រ និងងាយរងហានិភ័យ ដែលរងផលប៉ះពាល់ពីការឡើងថ្លៃប្រេងនិងឥន្ធនៈ។

ជំនន់​ទឹក​ភ្លៀង​​​បង្ក​ផល​ប៉ះពាល់​ដល់​​​​ផ្ទះ​ពលរដ្ឋ​ជាង៤​ម៉ឺន​គ្រួសារ និង​ផល​ដំណាំ​​​ជិត​៥​ម៉ឺន​ហិតា ​

0
មន្ត្រី​​​​អង្គការ​​​សង្គម​ស៊ីវិល​​​ ស្នើ​ឱ្យ​​​​អាជ្ញាធរ​ពាក់​ព័ន្ធ​ត្រូវ​​យក​ចិត្ត​ទុក​ដាក់​​ជា​មួយ​ពលរដ្ឋ​​​​​​​​តាម​រយៈ​ការ​​​រៀបចំ​ទី​ជម្រក​​​​​​និង​​​​​ផ្ដល់​ស្បៀង​​អាហារ​​ ជា​បណ្ដោះអាសន្ន ​​​សម្រាប់​​​​​​​ ​ពលរដ្ឋ ដែល​រង​ផល​ប៉ះពាល់​​ធ្ងន់ធ្ងរ​​ដោយ​សារ​ទឹក​ជំនន់។​​

សហជីព​ដាក់​ញត្តិ​សុំដំឡើងប្រាក់ឧបត្ថម្ភការ​ធ្វើ​ដំណើរ​៨ដុល្លារ​បន្ថែម​ដល់​កម្មករ​វិស័យ​កាត់ដេរ

0
ការស្នើសុំនេះ គឺស្របពេល​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកំពុងប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាលើកទី០៤  របស់កម្មករនិយោជិត​ផ្នែក​វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ​និង​កាបូប សម្រាប់​ឆ្នាំ​២០២៧។

ខ្មែរ​និង​បរទេស​ជិត ៥ពាន់​នាក់​កំពុង​ជាប់​ឃុំ ខណៈ​មន្ត្រី​ជិត ៨០នាក់ រង​ពិន័យ​ករណី​ឆបោក​អនឡាញ

0
អ្នកឃ្លាំមើល​លើក​ឡើង​ថា តួលេខ​ចាប់​ខ្លួន និង​ដាក់​ទណ្ឌកម្ម​មន្ត្រី​តូចតាច​នេះ មិន​ទាន់​គ្រប់​គ្រាន់ ដើម្បី​បង្កើត​ជំនឿ​ចិត្ត​ដល់​សហគមន៍​អន្តរជាតិ​ថា កម្ពុជា​បាន​បោស​សម្អាត​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​បាន​ជោគជ័យ​នោះ​ទេ ខណៈ​មេខ្លោង​កំពូលៗ​ដែល​រង​ការ​ចោទ​ប្រកាន់​នៅ​ពី​ក្រោយ​បណ្ដាញ​ឧក្រិដ្ឋកម្ម​នេះ​នៅ​មិន​ទាន់​ត្រូវ​បាន​អាជ្ញាធរ​ចាត់​ការ​ឡើយ។

អ្នកឃ្លាំមើល​ព្រមាន​ពី​ការបន្ត​ហូរ​ចូល​នៃ​គ្រឿងញៀន និង​អាវុធ​ខុសច្បាប់​ដែល​អាច​បង្ក​ភាពវឹកវរ​ដល់​សង្គម​កាន់តែ​ធ្ងន់ធ្ងរ

0
កា​លើកឡើង​នេះ គឺ​ក្រោយ​ពេលដែល​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ជនជាតិ​ចិន ៧​នាក់ និង​រឹបអូស​គ្រឿងញៀន​ជិត​១​តោន និង​អាវុធ​រាប់សិប​ដើម​ទៀត នៅក្នុង​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី ២៣ ខែកញ្ញា។

កម្ពុជា និង​អន្តរជាតិ​អនុម័ត​សេចក្ដីប្រកាស ១១ចំណុច​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ

0
អ្នកឃ្លាំមើល​លើកឡើង​ថា ការ​ចូលរួម​របស់​បណ្ដា​ប្រទេស និង​អង្គការ​អន្តរជាតិ​ក្នុង​សន្និសីទ​នៅ​កម្ពុជា​មិនមែន​ពួកគេ​ទទួល​ស្គាល់​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ថា​ទទួល​បាន​ជោគជ័យ​នោះ​ទេ

អ្នកវិភាគ​ជំរុញ​ឲ្យ​សមាគម​ឧកញ៉ា​ពិនិត្យ​សមាជិក​របស់​ខ្លួន មុន​អំពាវនាវ​ប្រឆាំង​ការ​ឆបោក​តាម​អនឡាញ

0
ចំណុច​ដែល​គេ​ចោទសួរ​ខ្លាំង​នោះ​គឺ​លោក លី យ៉ុង​ផាត់ និង​លោក កុក អាន ដែល​ក្រសួង​រតនាគារ​អាមេរិក​បានដាក់​ទណ្ឌកម្ម កាលពី​ឆ្នាំ​២០២៤ និង ឆ្នាំ​២០២៦ ពាក់ព័ន្ធ​នឹង​បណ្តាញ​ឆបោក។

អតិថិជន​ទាមទារ​ឱ្យ​លោក ឡេង ណាវ៉ាត្រា បង្ហាញ​ប្រភព​ហិរញ្ញវត្ថុ​ឱ្យ​ច្បាស់​ដើម្បី​បញ្ចប់​គម្រោង ៦​អា

0
អតិថិជន​ថា ការផ្សាយពាណិជ្ជកម្ម​ល​ក់ឡៃ​ឡុង​ថោកៗ​នេះ មិនអាច​រកលុយ ដើម្បី​សង់ផ្ទះ និង រៀបចំ​ដី ឱ្យ​អតិថិជន ក្នុង​គម្រោង​ធំៗ ដែល​ត្រូវ ចំណាយលុយ​រាប់លាន​ដុល្លារ​បានទេ​។​

រដ្ឋចាញ់បោកក្រុមហ៊ុន ជា សារ៉ន ប្រកាស​លែង​ចង់​បង់​សង​បំណុល​ធនាគារ ព្រោះ​ចាំ​ដំណោះស្រាយយូរ

0
សង្គមស៊ីវិលស្នើឲ្យ​អាជ្ញាធរពិចារណា អំពីកខ្វល់របស់ពលរដ្ឋរងគ្រោះ ដោយការយកចិត្តទុក​ដាក់ ហើយផ្ដល់ដំណោះស្រាយ ដោយការទទួលខុសត្រូវ។