អាជ្ញាធរ​ថៃ​​​​​​បន្ត​ចាប់​ខ្លួន​ពលករ​ខ្មែរ​​​​​​ដែល​លួច​​​​ចូល​ប្រទេស​ថៃ​ដើម្បី​រក​ការងារ​ធ្វើ

0
95
ទិដ្ឋភាព​ពលករ​ខ្មែរ​ចំនួន ៧១នាក់ ​រង​ការ​ចាប់​ខ្លួន​ពេល​ឆ្លងដែន​ចូល​ប្រទេស​ថៃ​តាម​ច្រករបៀង​នៅ​ពេល​យប់​តាម​បណ្តោយ​ព្រំដែន​ក្នុងស្រុក​ពោងណាមរ៉ន (Pong Nam Ron) ខេត្ត​ចន្ទបុរី (Chanthaburi) កាល​ពី​ថ្ងៃ​ទី១៣ មករា ២០២៦។ រូប៖ ហ្វេសប៊ុក​កងទ័ព​ជើងទឹកថៃ

អាជ្ញាធរ​ថៃ​​​​​​បន្ត​ចាប់​ខ្លួន​ពលករ​ខ្មែរ​​​​​ ​ដែល​លួច​​​​ចូល​ប្រទេស​ថៃ​​ ដើម្បី​រក​ការងារ​ធ្វើ​​​​​​​​​​ ក្រោយ​ពី​​​​​​​ពួកគាត់​ពិបាក​រក​ការងារ​​​ធ្វើ​​​​​នៅ​ក្នុង​ស្រុក​។ មន្ត្រី​​អង្គការ​សង្គម​ស៊ីវិល​រិះគន់​ថា​​ ការ​វិល​ត្រឡប់​ ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ​​​របស់​ពលរដ្ឋ​ខ្មែរ​​​​​ទាំង​​ប្រថុយ​ប្រថាន​ដោយ​ខុស​ច្បាប់​​​​គឺ​​​ជា​​​​ការ​បរាជ័យ​​របស់​រដ្ឋាភិបាល​ ក្នុង​ការ​ផ្ដល់​ការងារ​សមរម្យ​ជូន​ពលរដ្ឋ​​​​​មិន​បាន​​​ត្រឹម​ត្រូវ។

គិត​ត្រឹម​​ខែ​កញ្ញា​នេះ​ មាន​ពលករ​ខ្មែរ​​​ជាង ១០០​​នាក់​ហើយ ដែល​ត្រូវ​បាន​​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​​ជា​បន្ត​បន្ទាប់​​​​​​​​​ ក្រោយ​ពី​​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​បាន​​​​លួច​ចូល​​ ទៅ​ប្រទេស​ថៃ ដើម្បី​​ស្វែង​រក​ការងារ​ធ្វើ​​។​ ពួក​គាត់​អះអាង​ថា​ ​​​​ ​ដោយ​សារ​តែ​​​​នៅ​​​​​​​ក្នុង​ស្រុក​​​​ពិបាក​រក​ការងារ​ធ្វើ​ ដែល​មាន​ស្ថិរភាព ​និង​​​​​​មាន​​ប្រាក់​​ចំណូល​សមរម្យ​ទើប​ត្រូវ​បង្ខំ​ចិត្ត​ ទៅ​​​ប្រទេស​ថៃ​ទាំង​​ប្រថុយ​ប្រថាន។

​នៅ​ថ្ងៃ​ទី​​២៨​ខែ​កញ្ញា ​នេះ​​សារព័ត៌មាន​ថៃ​បាន​ចុះ​​ផ្សាយ​ថា​ ​អាជ្ញាធរ​ថៃ​​ប្រចាំ​​ស្រុក​អារញ្ញ​ប្រថេត​ (Aranyaprathet) ខេត្ត​ស្រះ​កែវ ​​ប្រទេស​ថៃ​ ​បាន​ស្ទាក់​ចាប់​​ ​​​ពលករ​ខ្មែរ​ ​ប្រមាណ​​​៩​​នាក់​ ​ អំឡុង​ពេល​ដែល​ពួក​គាត់​​​​ព្យាយាម​ជិះ​ទូក​​ជ័រ​​​​ឆ្លង​​អូរ​ ​​ជ្រៅ​​មួយ​​ចូល​ទៅ​ក្នុង​ទឹក​ដី​ថៃ ​​ ​​ដែល​ជាប់​​ព្រំដែន​​​​​រវាង​​ខេត្ត​បន្ទាយ​មានជ័យ​ និង​ខេត្ត​ស្រះ​កែវ​​ ប្រទេស​ថៃ​​​​។​ បច្ចុប្បន្ន​ កម្មករ​ទាំង​នោះ ត្រូវ​បាន​​អាជ្ញាធរ​​​ថៃ​ ចាប់​បញ្ជូន​ទៅ​ទីស្នាក់ការ​នគរបាល​ខេត្ត​ស្រះ​កែវ​​​ ដើម្បី​បន្ត​នីតិវិធី​​​​។​​​

​​​​​​ពលករ​ខ្មែរ​ដែល​ទើប​តែ​ឡើង​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ លោក​ស្រី​ វ៉ាវ ស៊ី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា​ថា បច្ចុប្បន្ន​មាន​ពលករ​ខ្មែរ​​ សម្រុក​ឡើង​មក​​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ច្រើន​ ចន្លោះ​ពី​៥០ ទៅ​១០០​នាក់​ ក្នុង​មួយ​ថ្ងៃ​ៗ។ ពលករ​​ទាំង​នោះ​ ​​​ត្រូវ​​ចែក​​វេន​គ្នា​​ដើរ​ដោយ​ថ្មើរ​​​ជើង​ចូល​ទឹក​ដី​ថៃ​​​​​នៅ​ពេល​យប់​​ស្ងាត់​ ​​ដោយ​បែងចែក​​ជា​​​​​ ក្រុម​ៗ​ ​ដែល​មាន​​​គ្នា​ ចន្លោះ​ពី​១០​នាក់ ​ទៅ​២០នាក់​។ ​​​លោកស្រី​អះអាង​ថា ការ​ចូល​ទៅ​ប្រទេស​ថៃ​នេះ ​គឺ​ត្រូវ​ចំណាយ​ថវិកា​ច្រើន​​ឱ្យ​ទៅ​មេ​ខ្យល់​​ គឺ​ក្នុង​ម្នាក់​៨ ទៅ៩​ពាន់​បាត ឬ​ស្នើ​ជាង​៤០០ដុល្លារ​។​

លោកស្រី​បញ្ជាក់​ថា​ ​​ឡើង​មក​រក​​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ ដោយ​ខុស​ច្បាប់​នេះ​ គឺ​​​ប្រថុយ​ប្រថាន​​ណាស់ ​​​ព្រោះ​​ បើ​សិន​ជា​ចំ​​ពេល​​កងទ័ព​ថៃ​ចូល​ល្បាត​ នឹង​ត្រូវ​បាន​ចាប់​ខ្លួន​​ ​រួច​បញ្ជូន​ទៅ​​ឃុំ​​​​នៅ​​​ពន្ធនាគារ​​​ប្រទេស​ថៃ​​​​​​​មួយ​រយៈ​ ទើប​បញ្ជូន​មក​ខ្មែរ​វិញ​​។ លោកស្រី​​​​​​បន្ត​ថា​​ ​សព្វថ្ងៃ​​​​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​​​ដែល​​​ឡើង​​​ មក​​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​​​នេះ​ ដោយ​សារ​តែ​គ្មាន​​ជម្រើស​​​​ព្រោះ​​​នៅ​ស្រុកខ្មែរ ​​​ពិបាក​​រក​ការងារ​​ធ្វើ ​​​​គ្មាន​លុយ​សង​​​បំណុល និង​ផ្គត់ផ្គង់​គ្រួសារ​​​។ ទន្ទឹម​នឹង​ការ​លំបាក​ពេល​ឡើង​មក​​​ប្រទេស​ថៃ​​ ពួក​គាត់​ក៏​ត្រូវ​ប្រឈម​ការ​លំបាក​​មួយ​ ​តង់​ទៀត​ គឺ​ការ​រើស​អើង​ពី​ប្រជាជន​ថៃ និង​​ថៅកែ​ថៃ​ខ្លះ​​ ​មិន​ទទួល​​យក​​​​​​ឱ្យ​​ ​ធ្វើ​ការ​​​ជា​ដើម។

លោក​ស្រី​ វ៉ាវ ស៊ី៖ «បើ​និយាយ​ថា​ឱ្យ​ពិបាក គឺ​វា​ពិបាក​ពិបាក​ខ្លាំង​។ ពេល​ខ្លះ​ យើង​នៅ​ឈរ នៅ​ចាំ​ការងារ​ទម្រាំ​តែ​ថៅកែ​គេ​​មក​រក​យើង។​ ពេល​ខ្លះ​ទៀត​​​ ​ឈរ​ទាំង​ភ្លៀង ​ទាំង​អី.​។​ ហើយ​ប៉ូលិស​ថៃ​​ គេ​ចុះ​ចាប់ ទាំង​ព្រឹក ទាំង​ល្ងាច​។​ យើង​នៅ​ស្រុក​គេ​ពិបាក ម្យ៉ាង​នៅ​​​ស្រុក​គេ យើង​អត់​ចេះ​ផង ​ពិបាក​រក​ការងារ​ធ្វើ»។

ទូរទស្សន៍​អាស៊ីសេរី​ពុំ​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ ​លោក ស៊ុន មេសា ដើម្បី​ឆ្លើយ​តប​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។

កន្លង​ទៅ​នេះ​​មន្ត្រី​​​​​​ក្រសួង​ការងារ​ ​​​រួម​នឹង​នាយក​រដ្ឋ​មន្ត្រី​ លោក​ហ៊ុន ម៉ាណែត ផង​​តែងតែ​អះអាង​ថា​ ​​បច្ចុប្បន្ន​កម្ពុជា​ ​​មាន​​​រោង​ចក្រ​​រាប់​សិប​កន្លែង ​ហើយ​មាន​ពលករ​ខ្មែរ​ ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​​ ​ជា​​​ច្រើន​ មាន​ការងារ​ធ្វើ​ ​​​​​និង​មាន​ប្រាក់​ចំណូល​សមរម្យ​។ ប៉ុន្តែ​​​ពលករ​ខ្មែរ​ដែល​​​បាន​​​​​ត្រឡប់​មក​ប្រទេស​ថៃ​វិញ​ ​អះអាង​ថា​​ ​កម្ពុជា​​​​​​មាន​​​ការងារ​ច្រើន​មែន ​ប៉ុន្តែ​ការងារ​ភាគ​ច្រើន​ ទទួល​បាន​ប្រាក់​ឈ្នួល​ថោក​​ ​​​ហើយ​​ប្រើ​​​កម្មករ​លើស​កម្លាំង​​​ ​​និង​ពុំសូវ​មាន​ការងារ​​ធ្វើ​បាន​​ថិតថេរ។​

រីឯ​កម្មករ​ធ្វើ​ការ​សំណង់​វិញ​​​ ពួក​គាត់​អះអាង​​​ថា នៅ​តាម​​ការដ្ឋាន​​​​​​ សម្បូរ​តែ​​ពួក​មេ​ការ​បោក​ប្រាស់​​​​​ ​​​​មិន​បាន​បើក​​​​​ប្រាក់​​​ឱ្យ​កម្មករ​បាន​​ទៀងទាត់​​ ឬ​បើ​​​បើក​ប្រាក់​​​​ឱ្យ​ក៏​ ​​បើក​​​ប្រាក់​​​​មិន​​គ្រប់​ចំនួន​​ជា​ដើម​។​​ ​ជា​មួយ​គ្នា​នោះ​ ពួក​គាត់​​​ថា​ ប្រសិន​បើ​នៅ​ខ្មែរ​មាន​ការងារ​ធ្វើ​សមរម្យ​ និង​មាន​ប្រាក់​ចំណូល​ទៀងទាត់ ​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ និង​សង់​បំណុល​​​ជា​ដើម​​ គឺ​ពួកគាត់​ ​​​មិន​ចង់​​​ត្រឡប់​មក​រក​​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ​វិញ​នោះ​ទេ​ ​​ព្រោះ​នៅ​​​​​​ថៃ​​ ប្រឈម​​​ការ​ចាប់​​ខ្លួន​​​​ពី​​ប៉ូលិស​ថៃ​គ្រប់​ពេល។

ប្រធាន​កម្មវិធី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសក៍ នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិមនុស្ស ​ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL)​​​​​​​ ​យល់​ថា ​ការ​ដែល​ពលករ​ខ្មែរ​​ ត្រឡប់​ទៅ​​​​​រក​ការងារ​ធ្វើ​នៅ​​​ថៃ​វិញ ​ពុំ​មែន​ជា​រឿង​ចម្លែក​នោះ​ទេ ព្រោះ​ទី​ផ្សារ​ការងារ​នៅ​កម្ពុជា​បច្ចុប្បន្ន​​​ ​មិន​មាន​គ្រប់​គ្រាន់​នោះ​​ឡើយ ​ហើយ​​​ប្រាក់​ឈ្នួល​​ក៏​បាន​ថោក​ជាង​ប្រទេស​ថៃ។ បន្ថែម​ពី​លើ​​នោះ​​លោក​ថា​ ថ្វីត្បិត ​​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា​ ពលករ​ខ្មែរ​ដែល​មក​ពី​ប្រទេស​ថៃ​មាន​ការងារ​ធ្វើ​ភាគច្រើន​ ក្ដី​ ការងារ​ទាំង​នោះ​មិន​ឋិតថេរ​នោះ​ទេ​ ​ដែល​ធ្វើ​ឱ្យ​​​ពលរដ្ឋ​ខ្មែរ​​​មិន​​​មាន​ប្រាក់​ចំណូល​ទៀងទាត់​។ លោក​យល់​​ថា​នេះ ជា​ការ​បរាជ័យ​មួយ​ដែល​រដ្ឋាភិបាល​ត្រូវ​គិតគូរ ​​​​​រៀបចំ​គោល​នយោបាយ​​​ឱ្យ​​​ច្បាស់លាស់​​​ឡើង​វិញ។

លោក ឌី ថេហ៊ូយ៉ា៖«អ្វី​ដែល​ជា​ការ​អះអាង​របស់​រដ្ឋាភិបាល​ថា មាន​ការងារ​រាប់​ម៉ឺន​កន្លែង​សម្រាប់​ទទួល​គាត់ សម្រាប់​ឱ្យ​គាត់​ធ្វើ។ ខ្ញុំ​មិន​បដិសេធ​ថា​គ្មាន​ទេ ​ប៉ុន្តែ បើ​តម្រូវ​​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ គឺ​គាត់​ថា មិន​គ្រប់​គ្រាន់​ទេ ហើយ​ក៏​ពិបាក​រក​ដែរ ការងារ​សុទ្ធ​តែ​ប្រាក់​ខែ​ទាប ប្រាក់ខែ។​… ហើយ​លក្ខខណ្ឌ​ការងារ​អាក្រក់ អី​ជា​ដើម​អ៊ីចឹង​ទៅ​។​ អ៊ីចឹង​ ទី​ផ្សារ​ការងារ​មិន​ទាន់​ឆ្លើយ​តប​នូវ​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ ដែល​ត្រឡប់​មក​ជិត​មួយ​លាន​នាក់​ហ្នឹង​ទេ​»។​​​​

​អ្នក​ការពារ​សិទ្ធិ​ពលករ​ខ្មែរ​​​នៅ​ប្រទេស​ថៃ​ សង្កេត​ឃើញ​ថា​​ ប៉ូលិស​ថៃ​ តែងតែ​ចុះ​ចាប់​ពលករ​បទេស​ខុស​ច្បាប់​ រួម​ទាំង​ពលករ​ខ្មែរ​​ផង​​ ​ដែល​រស់​នៅ និង​​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​​​​​​ស្ទើរតែ​រាល់​ថ្ងៃ​​​​ នា​ពេល​បច្ចុប្បន្ន។ ចំណែក​ ពលករ​ខ្មែរ​​ខ្លះ​​ មិន​បាន​​ប្រយ័ត្ន​ ត្រូវ​បាន​​ ​ប៉ូលិស​ថៃ​ចាប់​​បញ្ជូន​​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​បណ្ដោះអាសន្ន ​​ខណៈ​ពលករ​ខ្មែរ​ខ្លះ​​ទៀត​​ ដែល​មាន​ថវិកា​ ​ក៏​ត្រូវ​បង់​ថ្លៃ ​ចន្លោះ​ពី​​១ពាន់​ដុល្លារ ទៅ​២ពាន់ដុល្លារ​​ ​​​​​​ជា​ថ្នូរ​​​ ​នឹង​ការ​​​ដោះលែង​​​ឱ្យ​មាន​សេរីភាព​​វិញ។អាជ្ញាធរ​ថៃ​​​​​​បន្ត​ចាប់​ខ្លួន​ពលករ​ខ្មែរ​​​​​​ដែល​លួច​​​​ចូល​ប្រទេស​ថៃ​ដើម្បី​រក​ការងារ​ធ្វើ

អាជ្ញាធរ​ថៃ​​​​​​បន្ត​ចាប់​ខ្លួន​ពលករ​ខ្មែរ​​​​​ ​ដែល​លួច​​​​ចូល​ប្រទេស​ថៃ​​ ដើម្បី​រក​ការងារ​ធ្វើ​​​​​​​​​​ ក្រោយ​ពី​​​​​​​ពួកគាត់​ពិបាក​រក​ការងារ​​​ធ្វើ​​​​​នៅ​ក្នុង​ស្រុក​។ មន្ត្រី​​អង្គការ​សង្គម​ស៊ីវិល​រិះគន់​ថា​​ ការ​វិល​ត្រឡប់​ ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ​​​របស់​ពលរដ្ឋ​ខ្មែរ​​​​​ទាំង​​ប្រថុយ​ប្រថាន​ដោយ​ខុស​ច្បាប់​​​​គឺ​​​ជា​​​​ការ​បរាជ័យ​​របស់​រដ្ឋាភិបាល​ ក្នុង​ការ​ផ្ដល់​ការងារ​សមរម្យ​ជូន​ពលរដ្ឋ​​​​​មិន​បាន​​​ត្រឹម​ត្រូវ។

គិត​ត្រឹម​​ខែ​កញ្ញា​នេះ​ មាន​ពលករ​ខ្មែរ​​​ជាង ១០០​​នាក់​ហើយ ដែល​ត្រូវ​បាន​​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​​ជា​បន្ត​បន្ទាប់​​​​​​​​​ ក្រោយ​ពី​​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​បាន​​​​លួច​ចូល​​ ទៅ​ប្រទេស​ថៃ ដើម្បី​​ស្វែង​រក​ការងារ​ធ្វើ​​។​ ពួក​គាត់​អះអាង​ថា​ ​​​​ ​ដោយ​សារ​តែ​​​​នៅ​​​​​​​ក្នុង​ស្រុក​​​​ពិបាក​រក​ការងារ​ធ្វើ​ ដែល​មាន​ស្ថិរភាព ​និង​​​​​​មាន​​ប្រាក់​​ចំណូល​សមរម្យ​ទើប​ត្រូវ​បង្ខំ​ចិត្ត​ ទៅ​​​ប្រទេស​ថៃ​ទាំង​​ប្រថុយ​ប្រថាន។

​នៅ​ថ្ងៃ​ទី​​២៨​ខែ​កញ្ញា ​នេះ​​សារព័ត៌មាន​ថៃ​បាន​ចុះ​​ផ្សាយ​ថា​ ​អាជ្ញាធរ​ថៃ​​ប្រចាំ​​ស្រុក​អារញ្ញ​ប្រថេត​ (Aranyaprathet) ខេត្ត​ស្រះ​កែវ ​​ប្រទេស​ថៃ​ ​បាន​ស្ទាក់​ចាប់​​ ​​​ពលករ​ខ្មែរ​ ​ប្រមាណ​​​៩​​នាក់​ ​ អំឡុង​ពេល​ដែល​ពួក​គាត់​​​​ព្យាយាម​ជិះ​ទូក​​ជ័រ​​​​ឆ្លង​​អូរ​ ​​ជ្រៅ​​មួយ​​ចូល​ទៅ​ក្នុង​ទឹក​ដី​ថៃ ​​ ​​ដែល​ជាប់​​ព្រំដែន​​​​​រវាង​​ខេត្ត​បន្ទាយ​មានជ័យ​ និង​ខេត្ត​ស្រះ​កែវ​​ ប្រទេស​ថៃ​​​​។​ បច្ចុប្បន្ន​ កម្មករ​ទាំង​នោះ ត្រូវ​បាន​​អាជ្ញាធរ​​​ថៃ​ ចាប់​បញ្ជូន​ទៅ​ទីស្នាក់ការ​នគរបាល​ខេត្ត​ស្រះ​កែវ​​​ ដើម្បី​បន្ត​នីតិវិធី​​​​។​​​

​​​​​​ពលករ​ខ្មែរ​ដែល​ទើប​តែ​ឡើង​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ លោក​ស្រី​ វ៉ាវ ស៊ី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា​ថា បច្ចុប្បន្ន​មាន​ពលករ​ខ្មែរ​​ សម្រុក​ឡើង​មក​​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ច្រើន​ ចន្លោះ​ពី​៥០ ទៅ​១០០​នាក់​ ក្នុង​មួយ​ថ្ងៃ​ៗ។ ពលករ​​ទាំង​នោះ​ ​​​ត្រូវ​​ចែក​​វេន​គ្នា​​ដើរ​ដោយ​ថ្មើរ​​​ជើង​ចូល​ទឹក​ដី​ថៃ​​​​​នៅ​ពេល​យប់​​ស្ងាត់​ ​​ដោយ​បែងចែក​​ជា​​​​​ ក្រុម​ៗ​ ​ដែល​មាន​​​គ្នា​ ចន្លោះ​ពី​១០​នាក់ ​ទៅ​២០នាក់​។ ​​​លោកស្រី​អះអាង​ថា ការ​ចូល​ទៅ​ប្រទេស​ថៃ​នេះ ​គឺ​ត្រូវ​ចំណាយ​ថវិកា​ច្រើន​​ឱ្យ​ទៅ​មេ​ខ្យល់​​ គឺ​ក្នុង​ម្នាក់​៨ ទៅ៩​ពាន់​បាត ឬ​ស្នើ​ជាង​៤០០ដុល្លារ​។​

លោកស្រី​បញ្ជាក់​ថា​ ​​ឡើង​មក​រក​​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ ដោយ​ខុស​ច្បាប់​នេះ​ គឺ​​​ប្រថុយ​ប្រថាន​​ណាស់ ​​​ព្រោះ​​ បើ​សិន​ជា​ចំ​​ពេល​​កងទ័ព​ថៃ​ចូល​ល្បាត​ នឹង​ត្រូវ​បាន​ចាប់​ខ្លួន​​ ​រួច​បញ្ជូន​ទៅ​​ឃុំ​​​​នៅ​​​ពន្ធនាគារ​​​ប្រទេស​ថៃ​​​​​​​មួយ​រយៈ​ ទើប​បញ្ជូន​មក​ខ្មែរ​វិញ​​។ លោកស្រី​​​​​​បន្ត​ថា​​ ​សព្វថ្ងៃ​​​​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​​​ដែល​​​ឡើង​​​ មក​​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​​​នេះ​ ដោយ​សារ​តែ​គ្មាន​​ជម្រើស​​​​ព្រោះ​​​នៅ​ស្រុកខ្មែរ ​​​ពិបាក​​រក​ការងារ​​ធ្វើ ​​​​គ្មាន​លុយ​សង​​​បំណុល និង​ផ្គត់ផ្គង់​គ្រួសារ​​​។ ទន្ទឹម​នឹង​ការ​លំបាក​ពេល​ឡើង​មក​​​ប្រទេស​ថៃ​​ ពួក​គាត់​ក៏​ត្រូវ​ប្រឈម​ការ​លំបាក​​មួយ​ ​តង់​ទៀត​ គឺ​ការ​រើស​អើង​ពី​ប្រជាជន​ថៃ និង​​ថៅកែ​ថៃ​ខ្លះ​​ ​មិន​ទទួល​​យក​​​​​​ឱ្យ​​ ​ធ្វើ​ការ​​​ជា​ដើម។

លោក​ស្រី​ វ៉ាវ ស៊ី៖ «បើ​និយាយ​ថា​ឱ្យ​ពិបាក គឺ​វា​ពិបាក​ពិបាក​ខ្លាំង​។ ពេល​ខ្លះ​ យើង​នៅ​ឈរ នៅ​ចាំ​ការងារ​ទម្រាំ​តែ​ថៅកែ​គេ​​មក​រក​យើង។​ ពេល​ខ្លះ​ទៀត​​​ ​ឈរ​ទាំង​ភ្លៀង ​ទាំង​អី.​។​ ហើយ​ប៉ូលិស​ថៃ​​ គេ​ចុះ​ចាប់ ទាំង​ព្រឹក ទាំង​ល្ងាច​។​ យើង​នៅ​ស្រុក​គេ​ពិបាក ម្យ៉ាង​នៅ​​​ស្រុក​គេ យើង​អត់​ចេះ​ផង ​ពិបាក​រក​ការងារ​ធ្វើ»។

ទូរទស្សន៍​អាស៊ីសេរី​ពុំ​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ ​លោក ស៊ុន មេសា ដើម្បី​ឆ្លើយ​តប​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។

កន្លង​ទៅ​នេះ​​មន្ត្រី​​​​​​ក្រសួង​ការងារ​ ​​​រួម​នឹង​នាយក​រដ្ឋ​មន្ត្រី​ លោក​ហ៊ុន ម៉ាណែត ផង​​តែងតែ​អះអាង​ថា​ ​​បច្ចុប្បន្ន​កម្ពុជា​ ​​មាន​​​រោង​ចក្រ​​រាប់​សិប​កន្លែង ​ហើយ​មាន​ពលករ​ខ្មែរ​ ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​​ ​ជា​​​ច្រើន​ មាន​ការងារ​ធ្វើ​ ​​​​​និង​មាន​ប្រាក់​ចំណូល​សមរម្យ​។ ប៉ុន្តែ​​​ពលករ​ខ្មែរ​ដែល​​​បាន​​​​​ត្រឡប់​មក​ប្រទេស​ថៃ​វិញ​ ​អះអាង​ថា​​ ​កម្ពុជា​​​​​​មាន​​​ការងារ​ច្រើន​មែន ​ប៉ុន្តែ​ការងារ​ភាគ​ច្រើន​ ទទួល​បាន​ប្រាក់​ឈ្នួល​ថោក​​ ​​​ហើយ​​ប្រើ​​​កម្មករ​លើស​កម្លាំង​​​ ​​និង​ពុំសូវ​មាន​ការងារ​​ធ្វើ​បាន​​ថិតថេរ។​

រីឯ​កម្មករ​ធ្វើ​ការ​សំណង់​វិញ​​​ ពួក​គាត់​អះអាង​​​ថា នៅ​តាម​​ការដ្ឋាន​​​​​​ សម្បូរ​តែ​​ពួក​មេ​ការ​បោក​ប្រាស់​​​​​ ​​​​មិន​បាន​បើក​​​​​ប្រាក់​​​ឱ្យ​កម្មករ​បាន​​ទៀងទាត់​​ ឬ​បើ​​​បើក​ប្រាក់​​​​ឱ្យ​ក៏​ ​​បើក​​​ប្រាក់​​​​មិន​​គ្រប់​ចំនួន​​ជា​ដើម​។​​ ​ជា​មួយ​គ្នា​នោះ​ ពួក​គាត់​​​ថា​ ប្រសិន​បើ​នៅ​ខ្មែរ​មាន​ការងារ​ធ្វើ​សមរម្យ​ និង​មាន​ប្រាក់​ចំណូល​ទៀងទាត់ ​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ និង​សង់​បំណុល​​​ជា​ដើម​​ គឺ​ពួកគាត់​ ​​​មិន​ចង់​​​ត្រឡប់​មក​រក​​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ​វិញ​នោះ​ទេ​ ​​ព្រោះ​នៅ​​​​​​ថៃ​​ ប្រឈម​​​ការ​ចាប់​​ខ្លួន​​​​ពី​​ប៉ូលិស​ថៃ​គ្រប់​ពេល។

ប្រធាន​កម្មវិធី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសក៍ នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិមនុស្ស ​ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL)​​​​​​​ ​យល់​ថា ​ការ​ដែល​ពលករ​ខ្មែរ​​ ត្រឡប់​ទៅ​​​​​រក​ការងារ​ធ្វើ​នៅ​​​ថៃ​វិញ ​ពុំ​មែន​ជា​រឿង​ចម្លែក​នោះ​ទេ ព្រោះ​ទី​ផ្សារ​ការងារ​នៅ​កម្ពុជា​បច្ចុប្បន្ន​​​ ​មិន​មាន​គ្រប់​គ្រាន់​នោះ​​ឡើយ ​ហើយ​​​ប្រាក់​ឈ្នួល​​ក៏​បាន​ថោក​ជាង​ប្រទេស​ថៃ។ បន្ថែម​ពី​លើ​​នោះ​​លោក​ថា​ ថ្វីត្បិត ​​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា​ ពលករ​ខ្មែរ​ដែល​មក​ពី​ប្រទេស​ថៃ​មាន​ការងារ​ធ្វើ​ភាគច្រើន​ ក្ដី​ ការងារ​ទាំង​នោះ​មិន​ឋិតថេរ​នោះ​ទេ​ ​ដែល​ធ្វើ​ឱ្យ​​​ពលរដ្ឋ​ខ្មែរ​​​មិន​​​មាន​ប្រាក់​ចំណូល​ទៀងទាត់​។ លោក​យល់​​ថា​នេះ ជា​ការ​បរាជ័យ​មួយ​ដែល​រដ្ឋាភិបាល​ត្រូវ​គិតគូរ ​​​​​រៀបចំ​គោល​នយោបាយ​​​ឱ្យ​​​ច្បាស់លាស់​​​ឡើង​វិញ។

លោក ឌី ថេហ៊ូយ៉ា៖ «អ្វី​ដែល​ជា​ការ​អះអាង​របស់​រដ្ឋាភិបាល​ថា មាន​ការងារ​រាប់​ម៉ឺន​កន្លែង​សម្រាប់​ទទួល​គាត់ សម្រាប់​ឱ្យ​គាត់​ធ្វើ។ ខ្ញុំ​មិន​បដិសេធ​ថា​គ្មាន​ទេ ​ប៉ុន្តែ បើ​តម្រូវ​​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ គឺ​គាត់​ថា មិន​គ្រប់​គ្រាន់​ទេ ហើយ​ក៏​ពិបាក​រក​ដែរ ការងារ​សុទ្ធ​តែ​ប្រាក់​ខែ​ទាប ប្រាក់ខែ។​… ហើយ​លក្ខខណ្ឌ​ការងារ​អាក្រក់ អី​ជា​ដើម​អ៊ីចឹង​ទៅ​។​ អ៊ីចឹង​ ទី​ផ្សារ​ការងារ​មិន​ទាន់​ឆ្លើយ​តប​នូវ​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ ដែល​ត្រឡប់​មក​ជិត​មួយ​លាន​នាក់​ហ្នឹង​ទេ​.»។

​​​​​​

​អ្នក​ការពារ​សិទ្ធិ​ពលករ​ខ្មែរ​​​នៅ​ប្រទេស​ថៃ​ សង្កេត​ឃើញ​ថា​​ ប៉ូលិស​ថៃ​ តែងតែ​ចុះ​ចាប់​ពលករ​បទេស​ខុស​ច្បាប់​ រួម​ទាំង​ពលករ​ខ្មែរ​​ផង​​ ​ដែល​រស់​នៅ និង​​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​​​​​​ស្ទើរតែ​រាល់​ថ្ងៃ​​​​ នា​ពេល​បច្ចុប្បន្ន។ ចំណែក​ ពលករ​ខ្មែរ​​ខ្លះ​​ មិន​បាន​​ប្រយ័ត្ន​ ត្រូវ​បាន​​ ​ប៉ូលិស​ថៃ​ចាប់​​បញ្ជូន​​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​បណ្ដោះអាសន្ន ​​ខណៈ​ពលករ​ខ្មែរ​ខ្លះ​​ទៀត​​ ដែល​មាន​ថវិកា​ ​ក៏​ត្រូវ​បង់​ថ្លៃ ​ចន្លោះ​ពី​​១ពាន់​ដុល្លារ ទៅ​២ពាន់ដុល្លារ​​ ​​​​​​ជា​ថ្នូរ​​​ ​នឹង​ការ​​​ដោះលែង​​​ឱ្យ​មាន​សេរីភាព​​វិញ។

ក្រៅ​​ពី​នេះ​ ​​ទូរទស្សន៍​អាស៊ីសេរី​ បាន​កត់​សម្គាល់​ឃើញ​ថា ​​ប៉ុន្មាន​ខែ​ចុង​​ក្រោយ​នេះ​​​ ​មាន​ពលករ​ខ្មែរ​​​​មិន​​​​ក្រោម​​មួយ​ពាន់​នាក់​​​​ក្នុង​១ខែ​ៗ​ ​ដែល​បាន​​ឡើង​​​រក​​ការងារ​ធ្វើ​​ ទៅ​ប្រទេស​ថៃ ហើយ​​​ជា​រៀងរាល់​ខែ ​​ក៏​​ឃើញ​ប៉ូលិស​ថៃ ​ចាប់​ពលរដ្ឋ​ខ្មែរ​ បញ្ជូន​​មក​​ស្រុក​កំណើត​វិញ​​ តាម​ច្រក​ព្រំដែន​ប៉ោយប៉ែត​ ក្នុង​មួយ​លើក​ៗ​​ ​ចន្លោះ​​ពី ៥០​នាក់ ទៅ​១០០​នាក់​ ក្រោយ​ពី​ពួក​គាត់​​ បាន​​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​គ្រប់​ចំនួន​កំណត់​ ​​ក្រោយ​ពី​បាន​​​ឡើង​​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ