ស្លាក: ពលករ

អាជ្ញាធរ​ថៃ​បន្ត​ចាប់ខ្លួន​ពលករ​ខ្មែរ​លួច​ឆ្លងដែន និង​ធ្វើការ​ខុសច្បាប់​ក្នុង​ប្រទេស​ថៃ

0
មន្ត្រី​សិទ្ធិ​ពលករ​ទទូច​ឲ្យ​រដ្ឋាភិបាល​គួរ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្លាំងក្លា​លើ​ពលករ​ចំណាកស្រុក ដើម្បី​កាត់បន្ថយ​ការ​ចំណាកស្រុក​របស់​ពលរដ្ឋ។

អាជ្ញាធរ​ថៃ​បន្ត​ចាប់ខ្លួន​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់

0
អ្នកឃ្លាំមើល យល់ថា ពលករ​ទាំងនោះ​ភាគច្រើន​ប្រឈម​នឹង​បញ្ហា​ជីវភាព បំណុល​ធនាគារ ហើយ​ប្រាក់ខែ​មិន​សមរម្យ ទើប​ពួកគាត់​សម្រេចចិត្ត​លួច​ឆ្លងដែន​ទៅ​ថៃ​វិញ។

សង្គម​ស៊ីវិល​រិះគន់​រដ្ឋាភិបាល​ថា មិនសូវ​អើពើ​ពី​ជីវភាព​ពលរដ្ឋ ទើប​ពួកគាត់​បង្ខំចិត្ត​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ទាំង​ប្រថុយប្រថាន

0
ការ​លើកឡើង​នេះ ក្រោយពី​ពលករ​ខ្មែរ​ជាច្រើន​នាក់​បាន​នាំ​គ្នា​សម្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​បន្ទាប់ពី​បុណ្យុ​ចូលឆ្នាំ ព្រោះតែ ជីវភាព​ខ្វះខាត និង​ពិបាក​រក​ការងារ​ធ្វើ​នៅក្នុង​ស្រុក។

សង់ត្រាល់​រក្សា​ជំហរ​ការពារ​ការ​រក​ឃើញ​ថា ពលករ​ខ្មែរ​ពិបាក​រក​ការងារ​ធ្វើ និង​ជំពាក់​បំណុល​កើនឡើង

0
ការ​បញ្ជាក់​ជាថ្មី​នេះ ក្រោយពី​ក្រសួង​ការងារ​បាន​បដិសេធ ដោយ​អះអាង​ថា បច្ចុប្បន្ន​មាន​អតីត​ពលករ​ខ្មែរ​ជាង​៦៥​ម៉ឺន​នាក់ ទទួល​បាន​ការងារ​ធ្វើ​ទ្រង់ទ្រាយ​ធំ ក្រោយពី​មាន​ការ​ជួយ​សម្របសម្រួល​ពី​អាជ្ញាធរ​ពាក់ព័ន្ធ។

ពលករ​ខ្មែរ​ធ្វើ​ការ​ខុស​ច្បាប់​​នៅ​ប្រទេស​ថៃ​ជា​ច្រើន​ត្រូវ​បាន​ប៉ូលិស​​​​​ឈុត​ខ្មៅ​ថៃ​ធ្វើ​ទុក្ខបុកម្នេញ​ និង​ច្បាប់​ខ្លួន​ជា​បន្ត​បន្ទាប់

0
ពលករ​ខ្មែរ​ធ្វើ​​ការ​​​​​​​​​នៅ​ប្រទេស​ថៃ​​​មួយ​ចំនួន​​ ​ត្រូវ​បាន​​​​​ប៉ូលិស​ឈុត​ខ្មៅ​ថៃ​ ​បង្កើន​ការ​​ធ្វើ​ទុក្ខបុកម្នេញ​ និង ​​ច្បាប់​ខ្លួន​​​​ដាក់​គុក ​ជា​បន្ត​បន្ទាប់​​ ​​ក្រោយ​ពី​រដ្ឋាភិបាល​ថៃ​​​​ប្រកាស​​​​លែង​​​​​​​​​ផ្ដល់​ទិដ្ឋាការ​ការងារ​ ​​និង​ ​​លិខិត​​ស្នាក់​នៅ​​ ដល់​​​​​​​ពលករ​ខ្មែរ​​​​ជាង​១០​​ម៉ឺន​នាក់​​​ ដែល​កំពុង​រស់នៅ​ប្រទេស​ថៃ​​។

សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​ភាគី​ថៃ​ទទួល​ខុសត្រូវ​ចំពោះ​​ទង្វើ​​ដែល​ទាហាន​ថៃ​រំលោភ​បូក​ពលករ​ខ្មែរ

0
ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​ភាគី​ថៃ​ទទួល​ខុសត្រូវ​ចំពោះ​​​​ទង្វើ​ ដែល​​​​​​ក្រុម​ទាហាន​ឈុត​ខ្មៅ​​​​ថៃ បាន​​ធ្វើ​ទារុណកម្ម​​​​​មក​លើ​ពលករ​ខ្មែរ និង​ប្រព្រឹត្ត​អំពើ​​រំលោភ​បំពាន​​ផ្លូវ​ភេទ​​ចំពោះ​​​នារី​ខ្មែរ​ម្នាក់​​អាយុ ១៨ឆ្នាំ ដើម្បី​​នាំ​​​ជនល្មើស​ទាំង​នោះ មក​ផ្ដន្ទាទោស​ចំពោះ​មុខ​ច្បាប់។ រីឯ​ភាគី​​ថៃ​ ​​​បាន​បដិសេធ​ថា មិន​មាន​ករណី​នេះ​កើត​ឡើយ។

អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា​ឱ្យ​ដោះលែង​អ្នកសារព័ត៌មាន​កម្ពុជា​ជា​បន្ទាន់

0
អង្គការ​នេះ ចាត់ទុក​ការ​ឃុំខ្លួន លោក លួត សុផល រយៈពេល​ប្រាំ​មួយ​ខែ​មក​ហើយ នេះ​ជា​ការ​សងសឹក​ទៅ​នឹង​ការ​រាយការណ៍​របស់​លោក​អំពី​បញ្ហា​ខ្វះខាត​ទឹក​ស្អាត​ដែល​បាន​ជះឥទ្ធិពល​ដល់​កងទ័ព​កម្ពុជា ក្នុងអំឡុងពេល​ជម្លោះព្រំដែន ជាមួយ​ប្រទេស​ថៃ។