កម្ពុជា​-​អាមេរិក​បង្កើន​កិច្ច​សហប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន និង​បណ្ដាញ​លាង​លុយ​តាម​គ្រីបតូ

0
អ្នកវិភាគ​ថា ការ​ចែករំលែក​ព័ត៌មាន​ស៊ើបការណ៍ និង​ការអនុវត្ត​ច្បាប់​ដោយ​មិន​រើសអើង គឺជា​កត្តា​សំខាន់​សម្រាប់​ធានា​ថា ការ​បង្ក្រាប​មិន​ត្រឹមតែ​ចាប់បាន​អ្នក​ប្រព្រឹត្ត​កម្រិត​ក្រោម​ប៉ុណ្ណោះ​ទេ ថែមទាំង​អាច​ឈាន​ដល់​មេខ្លោង​នៅ​ពីក្រោយ​បណ្ដាញ​ឧក្រិដ្ឋកម្ម។

អាមេរិក​គ្រោង​ផ្តល់​ជំនួយ​បច្ចេកទេស​ដល់​កម្ពុជា ដើម្បី​ប្រឆាំង​ការ​លាង​លុយ​កខ្វក់ និង​បណ្តាញ​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ

0
អ្នកឃ្លាំមើល​បន្ត​ជំរុញ​ឱ្យ​មេដឹកនាំ​កម្ពុជា ពន្លឿន​នីតិវិធី​ចាប់ខ្លួន​មន្ត្រី​ឧកញ៉ា​គ្រាក់ៗ​ដែល​ជា​មេខ្លោង​កាង​ឧស្សាហកម្ម​ឆបោក​ទាំងនេះ ដើម្បី​បញ្ចៀស​ការ​ដាក់​ទណ្ឌកម្ម និង​សម្ពាធ​របស់​អាមេរិក​បន្ថែម​ទៀត​លើ​កម្ពុជា។

លោក ហ៊ុន ម៉ាណែ​ត បញ្ជា​ឲ្យ​ផ្អាក​ការ​រុះរើ​ផ្ទះ​​គ្រូបង្រៀន​នៅ​សាលា​ដូង​លើ​ភ្នំ​គិរីរម្យ​ក្រោយ​ពលរដ្ឋ​រិះគន់

0
អ្នកឃ្លាំមើល​យល់ថា រដ្ឋាភិបាល​គួរ​កាត់​ឆ្វា​ល​ដី​តំបន់​នោះ ជា​របស់​សាលា​ដូង​ដោយ​បញ្ចូល​នៅក្នុង​ស្ថាប័ន​អប់រំ​មួយ ដើម្បី​មិន​ឲ្យ​មាន​បញ្ហា​ណាមួយ​នា​ពេល​ខាងមុខ។

មន្ត្រី​គ្រប់គ្រង​ឃ្លាំង​លុយ​ក្រសួង​ការពារជាតិ លោក ម៉ឹង ពន្លក សម្ញែង​ទ្រព្យ​ពេល​រៀបចំ​ពិធី​ភ្ជាប់​ពាក្យ​កូនប្រុស

0
មន្ត្រី​រដ្ឋាភិបាល​ក្រៅប្រទេស​លើកឡើង​ថា មានតែ​ក្រុម​មេដឹកនាំ​ក្នុង​ប្រទេស​ផ្ដាច់ការ​ដូចជា​កម្ពុជា​ប៉ុណ្ណោះ ដែល​ចូលចិត្ត​បង្អួត​សម្ញែង​ទ្រព្យសម្បត្តិ ដើម្បី​បញ្ឈឺចិត្ត​ពលរដ្ឋ និង​មិន​គិតគូរ​ពី​សីលធម៌​សង្គម ខណៈ​ប្រទេសជាតិ​កំពុង​រង​ការឈ្លានពាន កងទ័ព​ខ្វះ​ស្បៀង និង​ប្រជាពលរដ្ឋ​មួយចំនួន​គ្មាន​ទីជម្រក។

តុលាការ​សម្រេច​ឱ្យ​ម្ចាស់​ក្រុមហ៊ុន​ពិភព​ដី​មាស​ផ្ដល់​សំណង​ជាង​៣៣​លាន​ដុល្លារ ដល់​ជនរងគ្រោះ និង ត្រូវ​ជាប់ពន្ធនាគារ​៥​ឆ្នាំ

0
មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​តុលាការ​ពន្លឿន​ការអនុវត្ត​សាលក្រម​នេះ​ឱ្យ​បាន​លឿន និង​ប្រកបដោយ​តម្លាភាព ដើម្បី​ផ្ដល់​យុត្តិធម៌ ពិតប្រាកដ​ដល់​ជនរងគ្រោះ។

អ្នកឃ្លាំមើល​បារម្ភ​ថា យុវជន​កាន់តែ​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយសារ​បញ្ហា​គ្រឿងញៀន

0
ខណៈ​ការអនុវត្ត​ច្បាប់​ពុំ​មាន​ប្រសិទ្ធភាព​អ្នកឃ្លាំមើល​បារម្ភ​ថា បញ្ហា​ការ​រីក​រាលដាល​គ្រឿងញៀន​នៅ​កម្ពុជា នឹង​ធ្វើ​ឲ្យ​យុវជន​និង​កុមារ​រងគ្រោះ​កាន់តែ​ច្រើន ខណៈ​ការ​បង្ក្រាប​របស់​អាជ្ញាធរ​ពុំ​មាន​ប្រសិទ្ធភាព និង​មិន​ចំ​គោលដៅ​។

រោងចក្រ​ផលិត​គ្រឿង​អេឡិចត្រូនិក​របស់​ជប៉ុន​នៅ​ក្រុង​ប៉ោយប៉ែត ប្រកាស​បិទ​​ទ្វារ​ខែតុលា​ខាងមុខ

0
មន្ត្រី​សិទ្ធិ​ការងារ​យល់ថា ក្រសួង​ការងារ និង​រដ្ឋាភិបាល​គួរ​អនុវត្ត​វិធានការ​បន្ទាន់​ក្នុង​ការ​ស្វែងរក​ការងារ​ជូន​ដល់​កម្មករ​ដែល​កំពុង​ប្រឈម​ការបាត់បង់​ការងារ ដើម្បី​ស្តារ​ស្ថានភាព​សេដ្ឋកិច្ច​របស់​កម្មករ​ទាំងនោះ។

ក្រសួង​បញ្ជា​ឱ្យ​យោធិន​បើក​គណនី​ធនាគារ ខណៈ​អ្នកវិភាគ​ជំរុញ​ឱ្យ​ពិនិត្យ​បញ្ហា «​ទាហាន​ខ្មោច​» និង​ជីវភាព​កងទ័ព

0
អ្នកវិភាគ​មួយចំនួន​មើលឃើញ​ថា ការកែទម្រង់​នេះ​អាច​ជួយ​បង្កើន​តម្លាភាព និង​កាត់បន្ថយ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បើក​ប្រាក់ខែ ប៉ុន្តែ​ពួកគេ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ​បញ្ហា​ទាហាន​ខ្មោច និង​ជីវភាព​កងទ័ព​កំពុង​ជួបប្រទះ​ការ​លំបាក។

អភិបាលរង​ខេត្ត​ស្វាយរៀង​រង​ការ​រិះគន់​ដែល​ថា ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​មិន​ប៉ះពាល់​​សេដ្ឋកិច្ចជាតិ

0
ពួកគាត់​ស្នើសុំ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ស៊ើបអង្កេត​លើ​អភិបាលរង​រូប​នេះ​ជាបន្ទាន់ ដោយ​ពួកគាត់​សង្ស័យ​ថា បុគ្គល​រូប​នេះ អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការ​គប់គិត និង​ទទួល​ប្រយោជន៍​ពី​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ។

គ្រួសារ​ជនរងគ្រោះ ដែល​ថៃ​ចាប់ខ្លួន​នៅ​ដែនទឹក​ខេត្តកោះកុង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​

0
គ្រួសារ​ជនរងគ្រោះ ដោយសារ កងទ័ពជើងទឹក​ថៃ ចាប់ខ្លួន តាំងពី​ខែកុម្ភៈ នៅ​លើ​ដែនសមុទ្រ​កម្ពុជា ក្នុង​តំបន់​កោះ​យ៉រ ខេត្តកោះកុង ស្នើ​ឱ្យ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ជួយ​អន្តរាគមន៍​ទាមទារ​ឱ្យ​ថៃ ដោះលែង ពលរដ្ឋ​ខ្មែរ​៣​នាក់ ឱ្យមាន​សេរីភាព​ឡើងវិញ​។ ការទាមទារ​ជាថ្មី​នេះ ក្រោយពី​អាជ្ញាធរ​កម្ពុជា ធ្លាប់​បាន​អះអាង​ថា អ្នក​ទាំង​៣​រូប​នោះ នឹង​ត្រូវ​បាន អាជ្ញាធរ​ថៃ ដោះលែង​នៅ​ថ្ងៃទី​៣០​ខែ កក្កដា...

មេដឹកនាំ​ថៃ​និយាយ​ពី​ការចរចា​សន្តិភាព​ជាមួយ​កម្ពុជា​ក្នុង​វេទិកា UN តែ​យោធា​​បន្ត​ឈ្លានពាន

0
អ្នកឃ្លាំមើល​ថា កា​លើកឡើង​របស់​មេដឹកនាំ​ថៃ មាន​ភាពផ្ទុយ​ស្រឡះ​ពី​ទង្វើ ព្រោះ​ភាគី​ថៃ​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ចំនួន ២​លើក និង​កំពុង​បន្តធ្វើ​សកម្មភាព​កែប្រែ​ភូមិសាស្ត្រ​ក្នុង​ទឹកដី​កម្ពុជា​នៅ​តាម​ព្រំដែន​យ៉ាងសកម្ម។