រដ្ឋាភិបាល​គួរ​បន្ត​សហការ​ជាមួយ​ចិន «ករណី​លោក ចេន ហ្ស៊ី» ដើម្បី​បង្ហាញ​តម្លាភាព​ដល់​សហគមន៍​អន្តរជាតិ

0
ការ​លើកឡើង​នេះ គឺ​បន្ទាប់ពី​ក្រសួង​ការបរទេស​កម្ពុជា បាន​ចេញ​សេចក្តី​បំភ្លឺ​ថា ការ​ដកហូត​សញ្ជាតិ​ខ្មែរ និង​ការ​បញ្ជូន​មេ​ឧក្រិដ្ឋជន​លំដាប់​ពិភពលោក​លោក ចេន ហ្ស៊ី ទៅ​កាន់​ប្រទេស​ចិន​វិញ គឺជា​វិធានការ​ច្បាប់​ស្របតាម​អធិបតេយ្យភាព​របស់​កម្ពុជា និង​បន្ទាប់ពី​រក​ឃើញ​ភាព​មិន​ប្រក្រតី​ក្នុង​ដំណើរការ​ទទួល​បាន​សញ្ជាតិ​ខ្មែរ​របស់​បុគ្គល​រូប​នេះ។

អង្គការ​លើកលែងទោស​អន្តរជាតិ​លាតត្រដាង​ថា រដ្ឋាភិបាល​កាង​ការពារ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ

0
អង្គការ​លើកលែងទោស​អន្តរជាតិ​នៅ​ថ្ងៃទី​២៧ ខែ​មករា បាន​ចេញ​សេចក្ដីថ្លែងការណ៍​រិះគន់​ចំណាត់ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​កម្ពុជា​ថ្មីៗ​នេះ ទៅលើ​ទីតាំង​អគារ​ឆបោក​តាម​អនឡាញ​ថា បង្ក​ឱ្យ​មាន​វិបត្តិ​មនុស្សធម៌​កាន់តែ​កើន​ឡើង​លើ​ជនរងគ្រោះ​ដែល​បាន​រត់គេច​ពី​ទីតាំង​អគារ​ឆបោក​តាម​អនឡាញ។

កម្មករ​រោងចក្រ​​មួយ​កន្លែង​មាន​កម្មករ​ជាង​២​ពាន់​នាក់ តវ៉ា​បិទ​ផ្លូវជាតិ​លេខ​៣ ទាមទារ​បើក​ប្រាក់​ប្រចាំ​ឆ្នាំ

0
នៅ​ថ្ងៃទី​២៦ ខែ​មករា កម្មករ​រោងចក្រ ត្រាយអាំហ្វិន ដ្រេហ្គន ស្ថិតនៅ​ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ និង​ស្រុក​បាទី ខេត្ត​តាកែវ ប្រមាណ​ជាង ២​ពាន់​នាក់ បាន​ប្រមូល​នាំគ្នា​តវ៉ា​បិទ​កំណាត់​ផ្លូវជាតិ​លេខ​៣ ដើម្បី​ទាមទារ​ឱ្យ​ម្ចាស់​រោងចក្រ ទូទាត់​ប្រាក់​ប្រចាំឆ្នាំ​ឲ្យ​ពួកគាត់។

សង្គម​ស៊ីវិល​​រិះគន់​ក្រសួង​ការងារ​ថា មិន​បាន​ផ្តល់​ការងារ​គ្រប់គ្រាន់​ដល់​ពលករ​ទើប​មក​ពី​ថៃ

0
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើការ​លើ​វិស័យ​ការងារ និង​សិទ្ធិមនុស្ស ស្នើ​ឲ្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បញ្ឈប់​ការ​ភូត​កុហក​ទាក់ទង​ទៅ​នឹង​ការ​ផ្តល់​ការងារ​រ៉ាប់​ម៉ឺន​កន្លែង​ទៅដល់​អតីត​ពលករ​ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ។

ជនភៀសសឹក​​ជួប​ទុក្ខ​លំបាក​ទ្វេដង ខណៈ​ដំណោះស្រាយ​ពី​រដ្ឋាភិបាល​បន្ត​ស្ងប់ស្ងាត់

0
ប្រជាពលរដ្ឋ​ខ្មែរ​រាប់ពាន់​គ្រួសារ ដែល​កំពុង​រងគ្រោះ ដោយសារតែ​សង្គ្រាម​ឈ្លានពាន​របស់​យោធា​ថៃ នៅ​តាម​ព្រំដែន កំពុង​ជួប​ទុក្ខ​លំបាក​បន្ត​កើនឡើង​ទ្វេដង ជាពិសេស ការរស់នៅ​ពុំ​សូវ​មាន ផាសុកភាព ដោយសារតែ​កង្វះ​អាហារ​ហូបចុក ទឹក​ស្អាត អនាម័យ និង​ទីជម្រក​សមរម្យ​បណ្ដាល​ឱ្យ​កើត​ជំងឺឆ្លង​ជា​បន្តបន្ទាប់ ខណៈ​ដំណោះស្រាយ ពី​រដ្ឋាភិបាល ក៏​បន្ត​ស្ងាត់​សូន្យឈឹង។

ជនបរទេស​នៅ​ត្បូងឃ្មុំ និង​អូរស្មាច់​រាប់​សិប​នាក់​​​នៅ​បន្ត​​រង​ការ​បង្ខាំង​ឱ្យធ្វើ​ការ​ឆបោក​តាម​អនឡាញ

0
ជនបរទេស​រាប់​សិប​នាក់​នៅតែ​រង​ការ​បង្ខាំង​ក្នុង​អគារ​បង្ខំ​ឱ្យធ្វើ​ការ​ឆបោក​តាម​អនឡាញ​ស្ថិត​នៅ​ក្នុង​តំបន់​អន្លង់​ជ្រៃ ខេត្ត​ត្បូងឃ្មុំ និង​តំបន់​អូរស្មាច់ ខេត្ត​ឧត្តរមានជ័យ ទោះបីជា​រដ្ឋាភិបាល​អះអាង​ពី​ការ​បោស​សម្អាត​ឧក្រិដ្ឋកម្ម​នេះ​ក្ដី។

ជនបរទេស​ដែល​សម្រុក​ចេញ​ពី​អគារ​អនឡាញ​នាំគ្នា​ទៅ​ស្ថានទូត​ធ្វើ​ឯកសារ​ទៅ​ប្រទេស​កំណើត

0
អ្នកឃ្លាំមើល​យល់ថា ការ​ចាកចេញ​របស់​ជនបរទេស​ទាំងនេះ​ដោយសារតែ​ពួកគេ​ភ័យខ្លាច​នឹង​អំពើ​ឧក្រិដ្ឋកម្ម ប៉ុន្តែ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​កម្ពុជា​ជាពិសេស​លើ​វិស័យ​ទេសចរណ៍។

អាជ្ញាធរ​​ផ្ដល់ជម្រើស​ទីតាំង​​ផ្សេង​ពី​ផ្សារ​នៅ​បឹងតាមោក សម្រាប់អាជីវករ​ផ្សារ​ដើមគលក់លើចិញ្ចើម​ផ្លូវ

0
អាជ្ញាធរ​រាជធានី​ភ្នំពេញ​ចាប់​ផ្ដើម​រក​ទីតាំង​ផ្សារ​ផ្សេង​ពី​តំបន់​ផ្សារ​នៅ​បឹងតាមោក ខាង​ជើង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​អាជីវករ​លក់​បន្លែ​តាម​ចិញ្ចើម​ថ្នល់​នៅ​​ជុំវិញ​ផ្សារ​ដើម​គ បដិសេធ​​ទៅ​លក់​នៅ​ទីតាំង​ដែល​​​អាជ្ញាធរ​សន្យា​រៀបចំ​ជូន។

អាជីវករ​លក់ដូរ​នៅ​តាម​ដងផ្លូវ​ក្បែរ​ផ្សារ​ដើម​គ មិន​ព្រម​ចាក​ចេញ​ទៅ​លក់​នៅ​កន្លែង​ថ្មី

0
អាជីវករ​លក់ដូរ​នៅ​តាម​ចិញ្ចើម​ផ្លូវ នៅ​ជុំវិញ​ផ្សារ​ដើម​គ និង​ផ្សារ​នាគមាស ក្នុង​រាជធានី​ភ្នំពេញ នាំគ្នា​តវ៉ា​ជា​បន្តបន្ទាប់ និង​ប្រឆាំង​ដាច់ខាត មិន​ចាក់​ចេញ​ទៅ​លក់ដូរ​នៅ​តំបន់​បឹង​តាមោក ដែល​ស្ថិតនៅ ជាយក្រុង​ភ្នំពេញ​នោះ​ទេ។

ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​របស់​រដ្ឋាភិបាល​រង​ការ​រិះគន់​ថា គ្រាន់តែ​បញ្ចៀស​សម្ពាធ​អន្តរជាតិ

0
ទន្ទឹម​គ្នា​នេះ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ក៏បាន​រិះគន់​ពី​ចំណាត់ការ​បង្ក្រាប​គ្មាន​ប្រសិទ្ធភាព​លើ​ឧក្រិដ្ឋកម្ម​នេះ និង​បាន​លើកឡើង​ពី​ក្ដី​កង្វល់​ពាក់ព័ន្ធ​ជន​ជាតិ​ចិន​ជាច្រើន​ករណី បាន​បាត់​ខ្លួន​ដោយសារតែ​រង​ការ​បង្ខាំង​ធ្វើ​ទារុណកម្ម​ក្នុង​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ។

កងទ័ព​ខ្លះ​ដាក់​លក់​ផ្ទះ​ដើម្បី​ព្យាបាល​ជំងឺ​ក្រោយ​ពី​រង​ផល​ប៉ះពាល់​ផ្សែង​ពុល​អំឡុង​ពេល​សង្គ្រាម​ជាមួយ​ថៃ

0
ពួកគាត់​ថា ការ​លក់​ផ្ទះ ព្រោះតែ ជីវភាព​ខ្វះខាត​ខ្លាំង គ្មាន​ថវិកា​ចំណាយ​ថ្លៃ​ព្យាបាល ជំងឺ​ការ​ធ្វើដំណើរ និង​ការ​ហូបចុក​ជាដើម ខណៈ​ជំនួយ​ពី​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ក៏​គ្មាន។