អង្គការ​លើកលែងទោស​អន្តរជាតិ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ការពារ​ជនរងគ្រោះ​ដែល​រត់​ចេញ​ពី​អគារ​ឆបោក​អនឡាញ

0
អង្គការ​លើកលែងទោស​អន្តរជាតិ (Anesty international ) ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវតែ​ចាត់វិធានការ​ការពារ​ជនរងគ្រោះ​រាប់ពាន់​នាក់ ដែល​កំពុង​រត់​ចេញពី​ទីតាំង​អគារ​ឆបោក​អនឡាញ។

តុលាការ​សម្រេច​ឃុំខ្លួន​លោក លី គួង ពាក់ព័ន្ធ​នឹង​ជំនួញ​ឆបោក​តាម​អនឡាញ និង​លាងលុយកខ្វក់

0
ទន្ទឹម​នឹង​ការ​ចាប់ខ្លួន​មេខ្លោង​ឆបោក​តាម​អនឡាញ​រូប​នេះ ជនបរទេស​ធ្វើការ​ក្នុង​អគារ​អនឡាញ​នៅ​តាម​បណ្ដា​ខេត្ត​មួយចំនួន​នៅតែ​បន្ត​នាំគ្នា​សម្រុក​ចេញពី​អគារ​ដើរ​ប្រសាច​ពេញ​ដងផ្លូវ​ដោយ​គ្មាន​អាជ្ញាធរ​រារាំង។

ជនរងគ្រោះ​ទិញ​ផ្ទះ​ដីឡូតិ៍​​ឧកញ៉ា ឡេង ណាវ៉ាត្រា តវ៉ា​បិទផ្លូវ​នៅមុខ​ក្រសួង​ដែនដី ដើម្បី​ទាមទារ​ដំណោះស្រាយ

1
ពលរដ្ឋ​ជាង​១០០​នាក់​ដែល​អះអាង​ថា ជា​ជនរងគ្រោះ​ពី​ការទិញ គម្រោង​ដី​ឡូ​ពី​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅ​តាម​បណ្ដោយ​ជាតិ ផ្លូវ​6A និង​គម្រោង​ជ្រែ​១០០​នៅ​រាជធានី​ភ្នំពេញ បាន​នាំគ្នា​តវ៉ា បិទផ្លូវ​នៅមុខ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង ដើម្បី​ទាមទារ​ឱ្យ​ក្រសួង​ជួយ​អន្តរាគមន៍ រក​ដំណោះស្រាយ ជូន​ដល់​ពលរដ្ឋ។ ទន្ទឹមគ្នា​នោះ​ពួកគាត់​ស្នើ​ឱ្យ​ក្រុមហ៊ុន​ត្រូវតែ សង​លុយ​ដល់​អតិថិជន​វិញ ប្រសិនបើ​ក្រុមហ៊ុន​ពិតជា គ្មាន​លទ្ធភាព​សាងសង់​ផ្ទះ​ជូន​ដល់​អតិថិជន។

បរទេស​ចម្រុះ​ជាតិ​សាសន៍​បន្ត​រត់​ចេញ​ពី​អគារ​ដែល​សង្ស័យ​ថា ជា​កន្លែង​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ

0
បរទេស​ចម្រុះ​ជាតិ​សាសន៍​បន្ត​រត់​ចេញ​ពី​អគារ​កាស៊ីណូ​មួយ​កន្លែង​ទៀត នៅ​ស្រុក​កំពង់ត្រាច ខេត្ត​កំពត កាល​ពី​យប់​ថ្ងៃ​ទី១៥ មករា ដែល​សង្ស័យ​ថា ជា​កន្លែង​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ បន្ទាប់​ពី​មាន​ករណី​ស្រដៀង​គ្នា​នេះ នៅ​ក្នុង​ស្រុក​កំរៀង ខេត្ត​បាត់ដំបង។

សមត្ថកិច្ច​ចុះ​បង្ក្រាប​អគារ​អនឡាញ​នៅ​ខេត្ត​បាត់ដំបង​បណ្ដាល​ឱ្យ​ជនបរទេស​រាប់​រយ​នាក់​សម្រុក​ចេញ​ពី​អគារ

0
ក្នុង​ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរៗ​នេះ​ភ័យខ្លាច ហើយ​ជនបរទេស​ដែល​រង​ការ​បង្ខាំង​ខាងក្នុង​អគារ​រាប់​រយ​នាក់​ក៏​នាំគ្នា​សម្រុក​ចេញ​ទាំង​កណ្ដាល​យប់។

ជនភៀសសឹក​ទទូច​ឱ្យ​រដ្ឋាភិបាល​ផ្ដល់​នូវ​កញ្ចប់​ថវិកា គាំពារ​សង្គម​ឱ្យ​បាន​សមរម្យ ខណៈ​ពួកគាត់ កំពុង​ជួប​ទុក្ខ​លំបាក

0
ទន្ទឹមគ្នា​នោះ ពួកគាត់​ថា ចាប់តាំង​ពី​មាន​ការ​ភៀស​សឹក ដោយសារ​សង្គ្រាម​ឈ្លានពាន​របស់​ថៃ មក​លើ​កម្ពុជា​ជា​លើក​ទី​២​នេះ​មក អាជ្ញាធរ​បាន​ផ្ដល់​ថវិកា ដល់​ជនភៀសសឹក បាន​ពីរ​លើក​ដោយ​ក្នុង​១​លើក ទឹកប្រាក់​ចំនួន ៦​ម៉ឺន​រៀល សម្រាប់​មួយ​គ្រួសារ។

ពលរដ្ឋ​រិះគន់​មេបញ្ជាការ​ម្នាក់​ចេញ​លិខិត​វាយប្រហារ​កូនទាហាន​ដែល​ឧកញ៉ា ឡេង ណាវ៉ាត្រា មិន​គោរព​កិច្ចសន្យា

0
ការ​រិះគន់​នេះ ធ្វើ​ឡើង​បន្ទាប់ពី​កងអនុសេនាធំ​សុនខ​ហិត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ នៃ​មជ្ឈមណ្ឌល​ជាតិ​រក្សាសន្តិភាព ចេញ​លិខិត​បំភ្លឺ​ថា នាយទាហាន វឹត គឹមសាន មិនមែន​ជា​វីរៈកង​ជួរមុខ ដូច​ការ​លើក​ឡើង​របស់​លោក​ឡើយ។

អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​លោក ហ៊ុន ម៉ាណែត ចាប់ខ្លួន​លោក ហ៊ុន តូ និង​ឧកញ៉ា​គ្រាក់ៗ​ករណី​ឆបោក​អនឡាញ

0
អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ស៊ើបអង្កេត និង​ឃាត់ខ្លួន​លោក ហ៊ុន តូ និង​ឧកញ៉ា​គ្រាក់ៗ​ផ្សេងទៀត​ដែល​រង​ការចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ។ ពួកគាត់​យល់​ថា ការ​អនុវត្ត​ច្បាប់​តឹងរ៉ឹង និង​ដោយ​គ្មាន​ការរើសអើង​គឺជា​ចំណុច​សំខាន់​ក្នុង​ការ​ស្ដារ​ទំនុកចិត្ត​សាធារណជន និង​កេរ្តិ៍ឈ្មោះ​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ។

អតិថិជន​ធនាគារ​ព្រីនស៍​មួយចំនួន​មាន​វិបត្តិ​ផ្លូវចិត្ត ដោយសារ​រង​ការ​បង្ខំ​ឱ្យ​លក់​ផ្ទះ​តម្លៃថោក​សង​ធនាគារ

0
អតិថិជន​មួយចំនួន​ដែល​ខ្ចី​លុយ​ពី​ធនាគារ​ព្រីនស៍ (Princes)កំពុង​រង​សម្ពាធ​ខ្លាំង និង​មាន​បញ្ហា​ផ្លូវចិត្ត​ក្រោយ​ត្រូវ​មន្ត្រី​ធនាគារ​គំរាមកំហែង​ជា​បន្តបន្ទាប់ បង្ខំ​ឱ្យ​លក់​ផ្ទះសម្បែង​ក្នុង​តម្លៃ​ទាប ដើម្បី​សងបំណុល​ធនាគារ។ មន្ត្រី​សិទ្ធិមនុស្ស​លើកឡើង​ថា ធនាគារ​គ្មាន​សិទ្ធិ​គំរាមកំហែង ឬ​បង្ខិតបង្ខំ​ឱ្យ​កូនបំណុល​លក់​ទ្រព្យសម្បត្តិ​ឡាយឡុង​នោះ​ឡើយ។

ពលរដ្ឋ​ចាញ់បោក​អតីត​ឧកញ៉ា ឡេង ចាន់ណា ស្នើ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​ដោះស្រាយ ខណៈ​រឿង​នេះ​អូស​បន្លាយ​ជិត ៣​ឆ្នាំ

0
ពលរដ្ឋ​ដែល​ចាញ់បោក​ក្រុមហ៊ុន ប្រ៊ីលានស៊ីធី របស់​អតីត​ឧកញ៉ា ឡេង ចាន់ណា នៅ​តាម​ខេត្ត​ផ្សេងៗ បាន​នាំ​គ្នា​ឡើង​មក​ភ្នំពេញ តវ៉ា​និង​ដាក់​ញត្តិ​នៅ​ក្រសួង​យុត្តិធម៌ និង​ក្រុម​មេធាវី​រដ្ឋាភិបាល ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​តុលាការ ខេត្តសៀមរាប ឲ្យ​ពន្លឿន​ដំណើរការ​សំណុំ​រឿង​នេះ​ឲ្យ​បាន​ឆាប់ ព្រោះ​ជាប់​គាំង ជិត​៣​ឆ្នាំ​ហើយ។

កងទ័ព​ខ្លះ​ដាក់​លក់​ផ្ទះ​ដើម្បី​ព្យាបាល​ជំងឺ​ក្រោយ​ពី​រង​ផល​ប៉ះពាល់​ផ្សែង​ពុល​អំឡុង​ពេល​សង្គ្រាម​ជាមួយ​ថៃ

0
ពួកគាត់​ថា ការ​លក់​ផ្ទះ ព្រោះតែ ជីវភាព​ខ្វះខាត​ខ្លាំង គ្មាន​ថវិកា​ចំណាយ​ថ្លៃ​ព្យាបាល ជំងឺ​ការ​ធ្វើដំណើរ និង​ការ​ហូបចុក​ជាដើម ខណៈ​ជំនួយ​ពី​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ក៏​គ្មាន។