អ្នកស្រី ធិត គឹមហ៊ុន ប្រធានស្ថាប័នកិច្ចការបរទេសនៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា កំពុងធ្វើយុទ្ធនាការប្រមូលហត្ថលេខាលើញត្តិថ្កោលទោសរដ្ឋាភិបាលត្រកូល « ហ៊ុន»។ អ្នកស្រីចោទថា រដ្ឋាភិបាលត្រកូល « ហ៊ុន» នេះ បានធ្វើឱ្យកម្ពុជាបាត់បង់ទឹកដី ខូចខាតសេដ្ឋកិច្ច និងបាត់បង់កិត្តិយសជាតិ ដោយសារការគប់គិតជាមួយក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញ។ អ្នករៀបចំយុទ្ធនាការព្រមានថា ការដឹកនាំរបស់គ្រួសារ ហ៊ុន កំពុងរុញច្រានកម្ពុជាឱ្យធ្លាក់ចូលក្នុងមហន្តរាយធ្ងន់ធ្ងរ។
មេដឹកនាំថៃនិយាយពីការចរចាសន្តិភាពជាមួយកម្ពុជាក្នុងវេទិកា UN តែយោធាបន្តឈ្លានពាន
អ្នកឃ្លាំមើលថា កាលើកឡើងរបស់មេដឹកនាំថៃ មានភាពផ្ទុយស្រឡះពីទង្វើ ព្រោះភាគីថៃបានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ចំនួន ២លើក និងកំពុងបន្តធ្វើសកម្មភាពកែប្រែភូមិសាស្ត្រក្នុងទឹកដីកម្ពុជានៅតាមព្រំដែនយ៉ាងសកម្ម។






